(ប៉ៃលិន)៖ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន អញ្ជេីញជាអធិបតីដឹកនាំការផ្សព្វផ្សាយ និងបញ្ជ្រាបគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៅមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។ កិច្ចប្រជុំផ្សព្វផ្សាយនេះ មានការអញ្ជេីញចូលរួមពីសំណាក់ អភិបាលរង នាយករងរដ្ឋាបាល ឯកឧត្តម សុខ សាធីម ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ប្រធានមន្ទីរទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ប្រធានរតនាគារ ប្រធានសភាពាណិជ្ជកម្ម ចៅសង្កាត់/មេឃុំ មេភូមិ ទីប្រឹក្សាគម្រោងអេម និងប្រជាកសិករចូលរួមចំនួន ៤១នាក់។
ឯកឧត្តម ផាន់ ចាន់ធុល ជំរុញក្រុមការងារក្នុងខេត្ត អាជ្ញាធរមួលដ្ឋាន និងក្រុមកាងារគម្រោងសហការគ្នាឱ្យបានល្អ ដេីម្បីកំណត់ក្រុមកសិករផលិតដែលមានសក្ដានុពល និងពន្លឿនសកម្មភាពចងក្រងក្រុមផលិតមាន់ស្រែ និងដំឡូងមី ព្រមទាំងស្នេីសុំកិច្ចសហការពីទីផ្សារផលិតផល និងពីការនាំចេញផលិត។
ក្រុមការងារគម្រោងក៏បានពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋានអំពីសំណើរសុំទីតាំងសម្រាប់សាងសង់អណ្ដូងបូមទឹក និងប្រព័ន្ទស្តុកទឹកសម្រាប់ស្រោចស្រពបន្លែ និងចិញ្ជឹមមាន់នៅរដូវប្រាំងដែលខ្វះខាតទឹកខ្លាំង។







