(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ចាន់ សុខទី អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាព និងថវិកាឆ្នាំ២០២០ (AWPB-2020) នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ មន្រ្តី ទីប្រឹក្សា និងភាគីពាក់ព័ន្ធទាំងអស់របស់គម្រោង AIMS ប្រមាណ ៤០នាក់។
ឯកឧត្តម ចាន់ សុខទី បានមានប្រសាសន៍ថា ចាប់តាំងពីគម្រោងបានអនុវត្តរហូតមកដល់បច្ចប្បន្ននេះ មានវឌ្ឍនភាពល្អប្រសើរ ដោយមានការសហការណ៍យ៉ាងល្អពីប្រធានការិយល័យមណ្ឌលភូមិភាគទាំង៣ មន្រ្តី និងទីប្រឹក្សាគម្រោង។
លោក ស៊ូ វុឌ្ឍី ប្រធានផ្នែកហិរញ្ញវត្ថុ បានបង្ហាញពីផែនការសកម្មភាពផ្នែកហិរញ្ញវត្ថុ តាមការិយល័យមណ្ឌលភូមិភាគនីមួយៗ និងជជែកលម្អិតពីការអនុវត្តតាមសកម្មភាពនីមួយៗដែលការិយល័យមណ្ឌលភូមិភាគ ព្រមទាំងខេត្តត្រូវអនុត្តតាម AWPB-2020។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម នាយកគម្រោង ជម្រាបជូនពីកិច្ចការបន្តជាច្រើនទៀតដូចជា៖
• ត្រូវមានការទទួលខុសត្រូវ លើការអនុវត្តសកម្មភាព AWPB 2020 ឱ្យបានត្រឹមត្រូវតាមផែនការ និងសម្រេចបានលទ្ធផល សូចនាករ និងគោលដៅគម្រោង។
• តាមដានជាប្រចាំនូវការបញ្ចូលទិន្នន័យកសិករទៅក្នុងប្រព័ន្ធ និងរាយការណ៍ពីវឌ្ឍនភាពដល់ថ្នាក់ដឹកនាំគម្រោង និង IFAD និងត្រៀមសម្រាប់បេសកម្មរបស់ IFAD នៅដើមខែមីនាខាងមុខនេះ។
• បន្តប្រមូលបញ្ជីឈ្មោះកសិករថ្មីតាមផែនការឆ្នាំ២០២០
• ការប្រមូលទិន្នន័យ Farmer Diary សម្រាប់កសិករទាំងអស់ដែលនៅសល់ នឹងត្រូវធ្វើឱ្យបានចប់ក្នុងឆ្នាំ២០២០នេះ និងត្រៀមសម្រាប់ការវាយតម្លៃពាក់កណ្តាលគម្រោង
• ចុះអនុស្សរណៈយោគយល់គ្នា (MOU) រវាងគម្រោង AIMS និង សូត្រមាសភាជ “Golden Silk Pheach ។


