(ក្រចេះ)៖ ឯកឧត្តម សំរិទ្ធ សាកុរា អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងអេមស៍ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញទស្សនកិច្ចការតាំងបង្ហាញលក់របស់គម្រោងសាកវប្បកម្មកម្ពុជាដើម្បីបង្កើនប្រាក់ចំណូល និងអាហារូបត្ថម្ភ ហៅកាត់ថាគម្រោងបន្លែផ្លែឈើកម្ពុជា (CHAIN) នៅខេត្តក្រចេះ។
គម្រោងបន្លែផ្លែឈើកម្ពុជា (CHAIN) ជាគម្រោងដែលអនុវត្តដោយអង្គការអភិវឌ្ឍន៍ហូឡង់ (SNV) នៅកម្ពុជា ដោយទទួលបានលទ្ធផលល្អប្រសើរក្នុងការអភិវឌ្ឍន៍ប្រព័ន្ធទីផ្សារសាកវប្បកម្មសម្រាប់ជាគំរូក្នុងការរៀនសូត្រ។




