ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ការិយាល័យគ្រប់គ្រងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី២ ជាមួយអង្គការ និងដៃគូបច្ចេកទេស ដើម្បីតាមដានវឌ្ឍនភាពក្នុងការអនុវត្តការងាររបស់គម្រោង។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម សំរិទ្ធ សាកុរា ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) នៅទីស្ដីការក្រសួងពាណិជ្ជកម្មដែលមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវនាយករងគម្រោង លោកនាយករងគម្រោង ឯកឧត្តម លោកប្រធានការិយាល័យភូមិភាគទាំងបី មន្ត្រីអនុវត្តគម្រោងអេមស៍នៃការិយាល័យគ្រប់គ្រងគម្រង អង្គការ និងដៃគូបច្ចេកទេស ជាច្រើននាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមនាយកគម្រោង បានថ្លែងអំណរគុណដល់អង្គការ ដៃគូបច្ចេកទេស និងមន្ត្រីអនុវត្តគម្រោង ចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងកិច្ចប្រជុំនេះ។
ឯកឧត្តមនាយកនាយកគម្រោង បានកត់សម្គាល់ដល់អង្គការ ដៃគូបច្ចេកទេស និងមន្ត្រីអនុវត្តគម្រោងបានលទ្ធផលល្អ និងបានស្នើឱ្យក្រុមការងារបន្តអនុវត្តការងារដែលមិនទាន់បានបំពេញរួចរាល់ ឱ្យបំពេលទាន់ពេលវេលា។
ជាកិច្ចបញ្ចប់ ឯកឧត្តមនាយកនាយកគម្រោង បានស្នើឱ្យក្រុមការងារប្រើប្រាស់កិច្ចប្រជុំនេះ មានលទ្ធផល្អ ត្រូវតាមគោលដៅដែលបានរៀបចំ។
គូសបញ្ជាក់ថា កិច្ចប្រជុំនេះ មានរយៈពេលពីរថ្ងៃគឺនៅថ្ងៃទី១៤-១៥ ខែកក្កដា ឆ្នាំ២០២២ និងមានការធ្វើបទបង្ហាញពីវឌ្ឍនភាពការងារដែលបានអនុវត្តក្នុងត្រីមាសទី២ ឆ្នាំ២០២២ ពីសំណាក់អង្គការ និងដៃគូបច្ចេកទេស អនុវត្តក្រោមគម្រោងអេមស៍។














