(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម សំរិទ្ធ សាកុរា អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច បានដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ ជាមួយអង្គការ និងដៃគូផ្តល់សេវាបច្ចេកទេសក្រោមគម្រោងអេមស៍។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីនាយករងគម្រោង ប្រធាន និងអនុប្រធាន នៃការិយាល័យមណ្ឌលភូមិភាគទាំងបី តំណាងអគ្គនាយកកសិកម្ម តំណាងអង្គការ FNN តំណាងអង្គការ CIRD តំណាងអង្គការ AFD ក្រុមហ៊ុន GIC ក្រុមហ៊ុន កសិកដ្ឋានលាស់ថ្មី ក្រុមហ៊ុន អេមរុរ៉ាយស៍ និងមន្ត្រីអនុវត្តគម្រោង ព្រមទាំងទីប្រឹក្សាគម្រោង សរុបចំនួន ៥០នាក់ ស្រី០៧នាក់។ កិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។










