(កំពង់ចាម)៖ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារគម្រោងអេមស៍ បានជួយសម្របសម្រួលដោះស្រាយបញ្ហាទីផ្សារត្រសក់ នៅក្រុមផលិតបន្លែភូមិបី ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម។
ក្រុមកាងារបានរៀបចំឱ្យមានការជួបគ្នារវាងកសិករផលិតជាមួយក្រុមហ៊ុន HomeFood និងក្រុមហ៊ុន CJ Agro Business ដែលបញ្ហាទីផ្សារត្រសក់នេះ ត្រូវបានដោះស្រាយដោយកសិករ ជាមួយក្រុមហ៊ុន Home Food និងក្រុមហ៊ុន CJ Agro Business យល់ព្រមទទួលទិញមួយថ្ងៃ ២តោន ក្នុងតម្លៃសមរម្យ និងទូទាត់១ថ្ងៃ។
ភាគីទាំងពីរ នឹងចាប់ផ្តើមអនុវត្តការទិញលក់ជាមួយគ្នាចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នេះទៅ។ កសិករផលិតបន្លែង បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលគម្រោងបានជួយដោះស្រាយបញ្ហាទីផ្សាររបស់ពួកគាត់។
(ប្រភព៖ លោក ហេង សារ៉ន ទីប្រឹក្សាវិនិយោគខ្សែច្រវាក់តម្លៃរបស់គម្រោងអេមស៍នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម)


