(បាត់ដំបង)៖ នៅថ្ងទី២៥ ខែកុម្ភ: ឆ្នាំ២០២០ ក្រុមការងារគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ខេត្តបាត់ដំបង បានចុះតាមដានសកម្មភាព ក្រុមកសិករផលិតមាន់ស្រែដែលចូលរួមក្នុងគម្រោង នៅភូមិអូរក្របៅ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ក្រុមការងារសង្កេតឃេីញថា ដំណេីរការលក់ដូរមាន់ស្រែក្នុងក្រុមមានសក្ដានុពលខ្ពស់ដោយមានតម្រូវការទីផ្សារមានលស្រែច្រេីន។
លោក អុឹង យ៉យ លក់មាន់ក្នុងខែធ្នូ ឆ្នាំ២០១៩ ចំនួន ៨០០គីឡូក្រាម បានប្រាក់ ៩ ៥០០ ០០០រៀល។ នៅខែមករា ឆ្នាំ២០២០ លក់ ២៥០គីឡូក្រាម បានប្រាក់ ៤ ៥០០ ០០០រៀល។
លោក ផុន ក្នុងខែឆ្នូ ឆ្នាំ២០១៩ លក់មាន់សាច់ ៣០០គីឡូក្រាម បានលុយចំនួន ៤ ៦០០ ០០០រៀល ។ ភ្នាស់កូនមាន់ខ្លួនឯងបានចំនួន៤៥០កូន ទុកចិញ្ចឹមមាន់យកសាច់។ ក្នុងខែមីនា ឆ្នាំ២០២០ ខាងមុខនេះ គាត់អាចមានមាន់សាច់ប្រហែល ៤០០គីឡូក្រាម។
លោក ឆាំង ធឿង ភ្នាស់កូនមាន់លក់ក្នុង១ខែ លក់ចេញបាន ៥០០កូន ។ ចំពោះមាន់សាច់ក្នុង១ខែ លក់ចេញ ១៥០គីឡូ ។ ចាប់ពីខែមីនា ឆ្នាំ២០២០ ពង្រីកកូនមាន់រហូតដល់ ៥០០កូន ទៅ ១ ០០០កូន ដោយសារមានមេមាន់ មួយចំនួនចាប់ផ្តើមពង។
លោក គាំ ភាព បានបញ្ចូលមាន់ ៣០០ក្បាលដើម្បីចិញ្ចឹមយកពងភ្ញាស់ លក់កូន នៅខែសីហា ឆ្នាំ២០២០ មាន់របស់គាត់ចាប់ផ្តើមពង។
ដោយមានផែនការអាជីវកម្មច្បាស់លាស់ និងមានដំណេីរការល្អ ក្រុមការងារគម្រោង នឹងអញ្ចើញតំណាងធនាគារអភិវឌ្ឍន៍ជនបទ មកបង្ហាញ និងពិភាក្សាពីដើមទុនសម្រាប់ពង្រីកការចិញ្ចឹម។



