(កំពង់ចាម)៖ ក្រុមការងារគម្រោងជំរុញទីផ្សារសម្រាប់កសិកកម្មខ្នាតតូចនៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ធ្វេីការសម្របសម្រួលអាជីវកម្មទៅអាជីវកម្ម (B2B) រវាងតំណាងក្រុមហ៊ុន Cj Agro business និងតំណាងក្រុមផលិតបន្លែ២ក្រុម នៅភូមិព្រែកជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពងចាម កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។
នៅក្នុងកិច្ចពិភាក្សាអាជីវកម្មទៅអាជីវកម្មនេះ បានសម្រេចយកប្រភេទបន្លែ ១៨មុខ និងបរិមាណសម្រាប់កិច្ចសន្យាដូចជា៖
១. ស្ពៃតឿ ២០០គ.ក/ថ្ងៃ
២. សាលាដ ២០០គ.ក/ថ្ងៃ
៣. សណ្តែកគួរ ២០០គ.ក/ថ្ងៃ
៤. ស្ពៃចង្កឹះ ២០០គ.ក/ថ្ងៃ
៥. ស្ពៃក្រញាញ់ ២០០គ.ក/ថ្ងៃ
៦. ត្រសក់២០០គ.ក/ថ្ងៃ
៧. ខាត់ណាដើម២០០គ.ក/ថ្ងៃ
៨. ត្រប់វែង២០០គ.ក/ថ្ងៃ
៩. ពោតបារាំង ២០០គ.ក/ថ្ងៃ
១០. ត្រកួន៥០០គ.ក/ថ្ងៃ
១១. ម្ទេសកាយាណេ១០០គ.ក/ថ្ងៃ
១២. ស្ពៃខៀវ ២០០គ.ក/ថ្ងៃ
១៣. ប៉េងបោះខ្មែរ ៥០គ.ក/ថ្ងៃ
១៤. ល្ហុង១០០គ.ក/ថ្ងៃ
១៥. ម្ទេសហាវៃ៥០គ.ក/ថ្ងៃ
១៦. ននោងមូល៥០០ផ្លែ/ថ្ងៃ
១៧. ននោងជ្រុង២០០គ.ក/ថ្ងៃ
១៨. ខ្ទឹមក្រហម ១គ្គ ១៥០០គ.ក។
ក្រុមហ៊ុនបានផ្តល់គោលការណ៍ពិសេសដល់ក្រុមផលិតដូចជាៈ
១. ការទូទាត់ នឹងធ្វើឡើងក្នុងកំឡុងពេល ១សប្តារណ៍ បន្ទាប់ពីទទួលទំនិញ(បន្លែ)។
២. ការធ្វើតេស្តសារធាតុគីមី មុននឹងទទួលទិញ។ ការដាក់សម្គាល់ QR Code សម្រាប់សម្គាល់ទីតាំងបន្លែនិងម្ចាស់ផលិត។
តំណាងក្រុមផលិតបន្លែ និងក្រុមហ៊ុននឹងបន្តជួបគ្នាម្តងទៀតដើម្បីពិនិត្យនិងឯកភាពលេីកិច្ចសន្យា ដើម្បីឈានទៅរកការចុះកិច្ចសន្យាទិញលក់នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។


