(បាត់ដំបង)៖ ដោយមានការស្នើសុំពីសហគមន៍ដាំបន្លែសំរោងសិរីមង្គល នៅភូមិសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលមានបំណងចង់ចូលជាមួយគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) ក្រុមការងារគម្រោងជំរុញទីផ្សារកសិកម្មខ្នាតតូចនៃមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានចុះទៅផ្សព្វផ្សាយអំពីគម្រោង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។
ក្រុមការងារបានជម្រាបជូននូវចំណុចសំខាន់ៗដូចខាងក្រោម៖
១. គម្រោង AIMS ជាគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ដឹកនាំអនុវត្តន៍ដោយក្រសួងពាណិជ្ជកម្ម
២. ផលប្រយោជន៍នៃការចូលជាសមាជិកគម្រោងមានដូចខាងក្រោម:
២.១ ផ្សាភ្ជាប់ទីផ្សារ បច្ចេកទេស និងអ្នកពាក់ព័ន្ធ
២.២ អាចមានលទ្ធភាពទទួលបានកម្ចីក្នុងអត្រាការប្រាក់សមរម្យពីធនាគារអភិវឌ្ឍន៍ជនបទ ស្របតាមលក្ខខណ្ឌនានារបស់ធនាគារ
២.៣ ផ្លាស់ប្តូរផ្នត់គំនិតរបស់កសិករពីការដាំដុះសម្រាប់ហូបចុកទៅជាការដាំដុះសម្រាប់ផ្គតផ្គង់ទីផ្សារដើម្បីបង្កើនចំណូល សម្គាល់ដោយ (GAP)ត្រឹមត្រូវ
គួរបញ្ជាក់ថា កសិករក្នុងសហគមន៍សំរោងសិរីមង្គល ដាំបន្លៃចម្រុះ ដែលអាចផ្គត់ផ្គង់ទីផ្សារបាន ៣តោនក្នុងមួយថ្ងៃ។ បន្លែដែលសហគមន៍ផ្គត់ផ្គង់រួមមាន៖
– ជីរវ៉ាន់ស៊ុយ
– សាឡាដ
– ជីររណា
– ស្ពៃក្តោប
– ស្ពៃក្រញ៉ាញ់
– ត្រកួន
– ម្អម
– ស្ពៃចង្កឹៈ
– ឆៃថាវ
– ស្លឹកខ្ទឹម
– ជីរថ្ពាល់ត្រី
– ជីរក្រហម
– ត្រសក់
ក្រុមការងារគម្រោងនឹងរៀបចំចងក្រងពួកគាត់ជាចង្កោមបន្លែ និងរៀបចំវេទិការពហុអ្នកពាក់ព័ន្ធ ព្រមទាំងសម្របសម្រួលឲ្យមានសកម្មភាព អាជីវកម្មទៅអាជីវកម្ម និងអាជីវកម្មទៅសេវាកម្ម (B2B/ B2S) នាពេលខាងមុខនេះ៕


