គម្រោង​ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) គឺជាគម្រោងរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា (RGC) និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)។ គម្រោងនេះមានបំណងជំរុញកំណើនប្រកបដោយបរិយាប័ន្នលើទីផ្សារ និងសម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់ និងការអភិវឌ្ឍចង្កោមផលិត​ផល​តាមមូលដ្ឋាន ដែលអ្នកផលិតជាក្រុមកសិករខ្នាតតូចក្រីក្រអាចទទួលបានផលប្រយោជន៍រួមគ្នា។

គម្រោងមានរយៈពេលប្រាំមួយឆ្នាំ និងមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយ​រំពឹងថានឹង​បញ្ចប់គម្រោងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

គម្រោងត្រូវបានអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយក្រសួងពាណិជ្ជកម្មនិងសហការ អនុវត្តពីដៃគូផ្សេងទៀត ហើយ​រំពឹងថានឹង​មានមូលនិធិបញ្ចូលគ្នាសរុបពីរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្មប្រមាណ ៤៥ លានដុល្លារសហរដ្ឋអាមេរិក (កម្ចីពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្មចំនួន ៣៦,៣ លានដុល្លារអាមេរិក)។

គម្រោងអាចប្រតិបត្តិការនៅគ្រប់ផ្នែកទាំងអស់នៃប្រទេស ដែលទីតាំងពិតប្រាកដត្រូវបានកំណត់​ដោយការជ្រើសរើសខ្សែសង្វាក់តម្លៃអាទិភាព និងតំបន់ដែលពាក់ព័ន្ធជាមួយខ្សែសង្វាក់​តម្លៃដែលចេញពីផលិតកម្មរហូតទៅទីផ្សារ។

អ្នកទទួលផលផ្ទាល់ដែលជាគោលដៅរបស់គម្រោង រួមមានគ្រួសារកសិករប្រកបកសិកម្មខ្នាតតូច រួមទាំងកសិករក្រីក្រ និងធ្លាក់ក្នុងស្ថានភាពជិតក្រី​ក្រ។ លើសពីនេះទៀត ក្រុមគោលដៅផ្សេងទៀតនៅក្នុងខ្សែ សង្វាក់តម្លៃរួមមាន៖ សហគមន៍​កសិកម្មដែលជាសមាគមកសិករ សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) សហគ្រាសកសិពាណិជ្ជកម្ម  សហគ្រាសសេវាកម្ម និង សមាគមឧស្សាហកម្ម។

គម្រោងនឹងចាប់ផ្តើមដំបូងនៃខ្សែសង្វាក់តម្លៃដូចជា៖ ១) បន្លែ ២) មាន់ស្រែ ៣) ស្រូវដែលមានគុណភាពខ្ពស់ ៤) ដំឡូងមី និង ៥) សូត្រឆៅ។ ខ្សែសង្វាក់តម្លៃថ្មីនឹងត្រូវពិចារណានៅឆ្នាំទី២ ប្រសិនបើរកឃើញថាមានផលិតកម្ម និងតម្រូវការទីផ្សារគ្រប់គ្រាន់។

គ្រប់គ្រងចំណេះដឹង

(English) 20/ Women, the Vegetable Organization Team Members Practice Growing Vegetables from Family to Business

១៩/ ប្តូរពីការដាំដំឡូងមីសម្រាប់យកម៉ើម មកដាំដើម្បីធ្វើពូជដំឡូងមីសម្រាប់ផ្គត់ផ្គង់ ក្នុងក្រុមផលិតនិងក្រៅក្រុមផលិត

១៨/ អណ្តូងស្រោចស្រពប្រើថាមពលព្រះអាទិត្យ បង្កើនផលិតភាព ផលិតកម្មបន្លែសុវត្ថិភាព ស្របតាមតម្រូវការទីផ្សារខ្ពស់

១៧/ ផលិតកម្មបន្លែមានភាពប្រសើរឡើងបន្ទាប់ពីទទួលបាន មូលនិធិសម្រាប់ការអភិវឌ្ឍតាមវិស័យពីគម្រោងអេមស៍

១៦/ ការដាំបន្លែសុវត្ថិភាព ជួយបង្កើនចំណូលដល់ស្រ្តី និងជំរុញឱ្យស្ត្រីមានភាពអង់អាចក្នុងការធ្វើសេចក្តីសម្រេចចិត្ត

១៥/ ទីសត្តឃាតមាន់ស្រែជួយដោះស្រាយ បញ្ហាទីផ្សារ និងបង្កើនតម្លៃបន្ថែម

១៤/ ការទទួលយកបច្ចេកវិទ្យាតាមរយៈដៃគូផ្តល់សេវាបច្ចេកទេស របស់គម្រោងអេមស៍ ធ្វើឱ្យការចិញ្ចឹមមាន់របស់កសិករ សោម ផាន ទទួលបានប្រាក់ចំណេញខ្ពស់

១៣/ ជំនួញបន្លែរបស់ក្រុមកសិករផលិតបន្លែតាកោង កើនឡើងគួរឱ្យកត់សម្គាល់

១២/ ការអនុវត្តគំរូផលិតកម្មមាន់សាច់ថ្មីរបស់កសិករ ជា ទី បានផ្តល់ប្រាក់ចំណេញទ្វេដង

ប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មាន

ការបោះពុម្ពផ្សាយ

ផ្ទាំងផ្សព្វផ្សាយពីគម្រោង

ព្រឹត្តិបត្រព័ត៌មាន លេខទី០៣

ខិត្តប័ណ្ណគម្រោង

ព្រឹត្តិបត្រព័ត៌មាន លេខទី០២

វិចិត្រសាលរូបភាព

វីដេអូ

ដៃគូនិងអ្នកពាក់ព័ន្ធរបស់យើង