វេទិកាពហុភាគីពាក់ព័ន្ធ

វេទិកាសម្របសម្រួលពហុភាគីពាក់ព័ន្ធគឺជាវេទិកាដែលតួអង្គទាំងអស់ក្នុងខ្សែសង្វាក់តម្លៃអាចមក និងជួបទល់មុខគ្នា។ គម្រោងនេះនឹងជួយសម្រួលដល់វេទិកាសម្របសម្រួលពហុភាគីពាក់ព័ន្ធ ដែលកំពុងដំណើរការ ក្រោមរូបភាពអាជីវកម្មទៅអាជីវកម្ម (B2B) អាជីវកម្មទៅសេវាកម្ម (B2S) និងដំណើរការធ្វើកសិកម្មតាមកិច្ចសន្យា ហើយបន្ទាប់មកផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដើម្បីដោះស្រាយបញ្ហារាំងស្ទះអាទិភាពជាក់លាក់ និងសកម្មភាពដែលត្រូវបានកំណត់ដោយតួអង្គខ្សែសង្វាក់តម្លៃ ដែលមិនអាចដោះស្រាយដោយផ្ទាល់បាន​ដូចជាគ្មានការគាំទ្រខាងបច្ចេកទេស ឬហិរញ្ញវត្ថុខាងក្រៅបន្ថែម។

សម្រាប់វេទិកាសម្របសម្រួលពហុពាក់ព័ន្ធកម្រិតចង្កោម បទពិសោធន៍ទទួលបានពីកន្លែងផ្សេងទៀតគឺថាក្រុមអ្នកផលិត និងពាណិជ្ជករ/កសិពាណិជ្ជកម្ម ទទួលស្គាល់តម្លៃនៅក្នុងកិច្ចប្រជុំពិភាក្សាទាំងនេះ និងចង់បន្តកិច្ចការទាំងនេះដោយខ្លួនឯង បន្ទាប់ពីគម្រោងបញ្ចប់ ដែលវាជាផ្នែកសម្រាប់​ទំនាក់ទំនងទៅថ្ងៃអនាគតរបស់ពួកគេ។

នៅកម្រិតមណ្ឌលភូមិភាគ បញ្ហានេះបានក្លាយទៅជាយុទ្ធសាស្រ្ត / គោលនយោបាយពាក់ព័ន្ធ និងត្រូវការការសម្របសម្រួលវិជ្ជាជីវៈមួយចំនួនបន្តទៀតក្នុងចំណោមតួអង្គទាំងអស់។ គំរូផ្សេងៗគ្នាសម្រាប់ទ្រទ្រង់កិច្ចការនេះគឺមាន ប៉ុន្តែត្រូវតែទទួលយក និងចរចាជាមួយតួអង្គនៅខ្សែសង្វាកតម្លៃនីមួយៗ នៅពេលដែលខ្សែសង្វាក់តម្លៃកាន់តែមានភាពរស់រវើក ហើយវេទិកាសម្របសម្រួល​ពហុភាគីពាក់ព័ន្ធកាន់តែមានភាពចាស់ទុំ។ នៅក្នុងប្រទេសមួយចំនួន កិច្ចការទាំងនេះត្រូវបានធ្វើឡើងតាមរយៈសមាគមឧស្សាហកម្ម ប្រសិនបើពួកគេពិតជាតំណាងឱ្យអ្នកផលិត និងក្រុមហ៊ុនប្រាកដមែន ប៉ុន្តែនៅប្រទេសផ្សេងទៀត រដ្ឋាភិបាលនៅតែបន្តគាំទ្រសេវាកម្មសម្របសម្រួលឧស្សាហកម្មនេះជា “ទ្រព្យសម្បត្តិសាធារណៈ” (ឧ. ឧស្សាហកម្មជ្រូកប្រទេសហូឡង់)។

ទាញយកឯកសារគម្រោង: