មូលនិធិអភិវឌ្ឍន៍តាមវិស័យ

មូលនិធិសម្របសម្រួល ការអភិវឌ្ឍតាមវិស័យ គឺជាមូលនិធិឥតសំណងនៅក្នុងសមាសភាគទី ១ ស្ដីពីការអភិ វឌ្ឍន៍ ខ្សែសង្វាក់តម្លៃ។ មូលនិធិនេះផ្តោតលើការវិនិយោគជា “ទ្រព្យសម្បត្តិសាធារណៈ” ដើម្បីដោះស្រាយបញ្ហាជាក់លាក់ណាមួយដែលរាំងស្ទះដល់ការអភិវឌ្ឍខ្សែសង្វាក់តម្លៃ ដែលកំណត់ដោយតួអង្គខ្សែសង្វាក់តម្លៃដោយខ្លួនឯង តាមរយៈដំណើរការកិច្ចសន្ទនានៃវេទិកាសម្របសម្រួលពហុ ភាគីពាក់ព័ន្ធ (Multi-Stakeholder Platform (MSP))។ មូលនិធិនេះនឹងផ្តោតលើការ វិនិយោគសាធារណៈតែប៉ុណ្ណោះ ដោយយល់ថាក្នុងបរិបទបច្ចុប្បន្នរបស់ខ្សែសង្វាក់តម្លៃគោលដៅ មិនមានចំណាប់អារម្មណ៍ពីភាគីឯកជន ឬអាចទាក់ទាញការវិនិយោគឯកជននៅឡើយ។

ជាលក្ខខណ្ឌមួយសម្រាប់មូលនិធិសម្រាប់ការអភិវឌ្ឍតាមវិស័យ ដៃគូអនុវត្តក្នុងមូលនិធិនេះនឹងត្រូវ ផ្តល់វិភាគទានហិរញ្ញវត្ថុយ៉ាងហោចណាស់ ៥% (ឬប្រហាក់ប្រហែល (in-kind)) ដល់ការវិនិយោគទាំងអស់ ដើម្បីបញ្ជាក់ថាពួកគេមានចំណាប់អារម្មណ៍ជាអាទិភាព និងការវិនិយោគនេះជាតម្រូវការបន្ទាន់សម្រាប់អនុវត្តខ្សែសង្វាក់តម្លៃគោលដៅ។

ប្រភេទវិនិយោគដែលរំពឹងទុកនៅក្រោមមូលនិធិសម្រាប់ការអភិវឌ្ឍតាមវិស័យ រួមបញ្ចូលទាំងការវិនិយោគក្នុងទីផ្សាររូបវន្ត ចំនុចប្រមូលផ្តុំ ប្រពន្ធ័ពត៌មានវិទ្យាទីផ្សារ ការធ្វើឱ្យប្រសើរឡើងនូវមន្ទីរពិសោធន៍សាក ល្បងសាធារណៈ ឬពង្រឹងសមត្ថភាពអធិការកិច្ចលើ អនាម័យ និង ភូត្តគាមអនាម័យ (SPS) ការពង្រឹងសមត្ថភាពស្រាវជ្រាវខាងពាណិជ្ជកម្ម ការគាំទ្រដល់ការចរចាអនាម័យ និង ភូត្តគាម អនាម័យទ្វេភាគី ការសាកល្បងគំរូអាជីវកម្មថ្មី ឬដែលមិនទាន់មានការសាកល្បង (ឧ. សម្រាប់ថ្នាល បណ្តុះដំឡូងមីដែលមានសុខភាព) ការបង្ហាញ និងការផ្សព្វផ្សាយលើបច្ចេកវិទ្យាថ្មីៗ ឬប្រព័ន្ធផលិតកម្ម ការស្រាវជ្រាវសកម្មភាព ការសិក្សាទីផ្សារ ការអភិវឌ្ឍបណ្តាញឧស្សាហកម្ម និងការកសាងសមត្ថភាពជាដើម ។ល។ សំណើទាំងឡាយត្រូវរួមបញ្ចូលការអន្តរាគមន៍ទាំងអស់ដែលចាំបាច់ទាំង “ផ្នែករឹង” ក៏ដូចជា “ផ្នែកទន់” ឧទាហរណ៍ ការពង្រីក ទីផ្សារលក់ដុំត្រូវរួមបញ្ចូលទំាងការគាំទ្រដល់របៀបគ្រប់គ្រងប្រសិទ្ធភាពទីផ្សារលក់ដុំដែលមានគណៈ កម្មាធិការគ្រប់គ្រង រចនាសម្ព័ន្ធតម្លៃ ការកសាងសមត្ថភាពហិរញ្ញវត្ថុ និងប្រតិបត្តិការ ។ល។

ទាញយកឯកសារគម្រោង: