មូលនិធិ នវានុវត្តន៍ខ្សែសង្វាក់ផលិតកម្ម

មូលនិធិនវានុវត្តន៍នៃខ្សែសង្វាក់តម្លៃ:

មូលនិធិនវានុវត្តន៍នៃខ្សែសង្វាក់តម្លៃនឹងផ្តល់ការលើកទឹកចិត្តសម្រាប់ការវិនិយោគគោលដៅទៅលើវិនិយោគិន ឯកជនដែលជា “អ្នក វិនិយោគដំបូង” (កសិករ សហគមន៍កសិកម្ម សហគ្រាសធុនតូច និងមធ្យម​ (MSME) សហគ្រាសកសិពាណិជ្ជកម្ម) តាមខ្សែសង្វាក់ផលិតកម្មដែលបានជ្រើសរើស ដែលវិនិយោគលើបច្ចេកវិទ្យាផលិតកម្មថ្មី គំរូអាជីវកម្ម ឬសេវាកម្ម/មុខងារផ្សេងទៀតដែលត្រូវការនៅក្នុងខ្សែសង្វាក់តម្លៃ។ គោលបំណងគឺដើម្បីលើកទឹកចិត្តដល់អ្នកដែលមានបំណងទទួលយកបច្ចេកវិទ្យាថ្មី ឬគំរូអាជីវកម្មដោយមិនដឹងពីហានិភ័យ និងផលប្រយោជន៍ សេដ្ឋកិច្ចច្បាស់លាស់ ដើម្បីយកទៅអនុវត្ត និងធ្វើការសាកល្បងសុពលភាពរបស់ការងារទាំងអស់នេះ។ បទពិសោធន៍នេះ ដែលបានវិភាគ និងចងក្រងជាឯកសារទុកត្រឹមត្រូវ នឹងជួយសម្រួលដល់ការប្រើប្រាស់ និងពង្រីកបន្តដោយគ្មានការឧបត្ថម្ភធនពី រដ្ឋាភិបាល និងជួយបង្កើតផលរបរ ប្រាក់ចំណូល ចំណូលពន្ធ និងការងារ។ ហិរញ្ញប្បទាន ឥតសំណង (MG) អាចត្រូវបានផ្តល់រហូតដល់ ២០% នៃការវិនិយោគសរុបជាការលើកទឹកចិត្ត។

ខ្សែបន្ទាត់ឥណទាន:

បន្ទាត់ឥណទានដែលមានតម្លៃ ៩ លានដុលា្លរអាមេរិក នឹងត្រូវ ផ្តល់ជូនដល់ RDB ក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រាប់ឥណទាន កម្ចីបន្ត។ ស្រដៀងគ្នានឹងការលើកទឹកចិត្តផ្នែកវិនិយោគ តាមរយៈឥណទានឥតសំណងដែលសមស្រប ប្រាក់កម្ចីដែលត្រូវបានផ្តល់ជូនតាមរយៈបន្ទាត់ឥណទាននេះនឹងផ្តោតទៅលើការវិនិយោគ ដែលដោះស្រាយបញ្ហារាំងស្ទះជាក់លាក់ ដែលត្រូវបានកំណត់តាមរយៈវេទិកាសម្របសម្រួលពហុភាគីពាក់ព័ន្ធ ប៉ុន្តែក្នុងករណីដែលធនាគារ និងស្ថាប័ន មីក្រូហិរញ្ញវត្ថុមិនទាន់ត្រៀមខ្លួនរួចរាល់ ឬមានឆន្ទៈក្នុងការផ្តល់ឥណទានពាណិជ្ជកម្ម។ ការវិនិយោគ ដែលគេរំពឹងថានឹងទទួលបានហិរញ្ញប្បទាន​មួយផ្នែកពីបន្ទាត់ឥណទានរួមមាន៖ (ក) គំរូអាជីវកម្មច្នៃប្រឌិតថ្មីដែលកាន់តែមានលក្ខណៈស្មុគស្មាញនៅក្នុងខ្សែ សង្វាក់តម្លៃ ឧទាហរណ៍ភាពជាដៃគូនៃការវិនិយោគរួមគ្នារវាងក្រុមហ៊ុនឈានមុខ និងក្រុមកសិករ (ខ) ក្រុមហ៊ុនសហគ្រាសដែលវិនិយោគលើបច្ចេកវិទ្យាច្នៃប្រឌិតដែលមិនធ្លាប់មាននៅក្នុងប្រទេស ឧទាហរណ៍ ម៉ាស៊ីនសម្ងួតធញ្ញជាតិចល័ត (គ) ការវិនិយោគ រយៈពេលវែងរបស់កសិករខ្នាតតូចនៅកម្រិតកសិដ្ឋាន ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគ្មានប្រភពហិរញ្ញវត្ថុដែលត្រូវគ្នា។

ទាញយកឯកសារគម្រោង: