ករណីសិក្សា

២០/ ស្រ្តីជាសមាជិកក្រុមផលិតបន្លែ អនុវត្តការដាំដុះបន្លែ ពីលក្ខណៈគ្រួសារទៅជាលក្ខណៈអាជីវកម្ម

ប្រជាពលរដ្ឋជាកសិករដាំបន្លែចំនួន ៥២៤គ្រួសារ មានកសិករសរុបទាំងអស់ចំនួន ៣ ៧៣០គ្រួសារ មានស្រ្តី ២ ៦៤១នាក់ កំពុងអនុវត្តលើផលិតផលកសិកម្មដែលមានសក្តានុពលចំនួន ៤ផលិតផល នៅក្នុង ទូទាំងខេត្តកំពង់ធំ រួមមាន បន្លែ មាន់ស្រែ ស្រូវ និងដំឡូងមី បានស្ម័គ្រចិត្តចូលរួមជាសមាជិកក្រុមផលិតបន្លែ នៃ​គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថាគម្រោងអេមស៍ (AIMS)។ បច្ចុប្បន្នគម្រោងអេមស៍បាននិងកំពុងអនុវត្តនៅក្នុងស្រុក/ក្រុង ចំនួន ៨ រួមមាន ស្រុកកំពង់ស្វាយ ស្រុកបារាយណ៍ ស្រុកសន្ទុក ស្រុក ស្ទោង ស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ ស្រុកប្រាសាទបល្ល័ង្ក និងក្រុងស្ទឹងសែន។ ជាមួយគ្នានេះដែរគម្រោងមានដៃគូបច្ចេកទេស ក្រុមហ៊ុនកសិដ្ឋានលាស់ថ្មី (KLT) បានការបណ្តុះបណ្តាលពីបច្ចេកទេសក្នុងការដាំដុះបន្លែតាមលក្ខណៈគ្រួសារផង និងជាលក្ខណៈអាជីវកម្មផង។ កម្មវិធីដាំដុះបន្លែជាលក្ខណៈគ្រួសាររបស់កសិករខ្នាតតូច មានសារៈសំខាន់ណាស់សម្រាប់ចំណូលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសស្រ្តីជាដែលសមាជិកក្រុមដាំបន្លែ។ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច គឺជាគម្រោងរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា (RGC) និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ក្រោមកិច្ចព្រមព្រៀងហិរញ្ញប្បទានបានចុះហត្ថលេខានៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។ ដោយឡែកគ្រួសារកសិករនៅក្នុងគោលដៅរបស់គម្រោងអេមស៍ បានចូលរួមរៀនក្នុង វគ្គបណ្តុះបណ្តលបច្ចេកទេសកសិកម្មដំណាំបន្លែជាលក្ខណៈគ្រួសារ និងលក្ខណៈអាជីវកម្ម បានចំនួន […]

១៩/ ប្តូរពីការដាំដំឡូងមីសម្រាប់យកម៉ើម មកដាំដើម្បីធ្វើពូជដំឡូងមីសម្រាប់ផ្គត់ផ្គង់ ក្នុងក្រុមផលិតនិងក្រៅក្រុមផលិត

ដំឡូងមី គឺជាដំណាំកសិ-ពាណិជ្ជកម្មសម្រាប់ការនាំចេញ និងមិនមែនជាអាហារមូលដ្ឋានសម្រាប់ចិញ្ចឹមជីវិតរបស់ប្រជាជនកម្ពុជាឡើយ ប៉ុន្តែវាជាអាហារដ៏សំខាន់មួយរបស់ប្រជាជនឥណ្ឌូណេស៊ី ឥណ្ឌា អាហ្វ្រិក និងអាមេរិកឡាទីនមួយចំនួនធំ។ ដោយឡែកនៅប្រទេសកម្ពុជា ដំឡូងមីត្រូវបានគេប្រើប្រាស់សម្រាប់អាហារ និងចំណីសត្វតិចតួច ហើយត្រូវបាននាំចេញក្នុងទម្រង់វត្ថុធាតុដើមស្ទើរតែទាំងស្រុងទៅកាន់ប្រទេសជិតខាង។ ការរីកចម្រើនយ៉ាងឆាប់រហ័សនៃតំបន់ដាំដុះដំឡូងមីក្នុងទសវត្សចុងក្រោយនេះ បានធ្វើឱ្យដំណាំដំឡូងមីក្លាយជាដំណាំសំខាន់ទីពីរបន្ទាប់ពីដំណាំស្រូវនៅកម្ពុជា។ ដំឡូងមីមានចំណែកចន្លោះពី ៣ ទៅ ៤ ភាគរយនៃផលិតផល សរុបក្នុងស្រុក។ [អានបន្ថែម]

១៨/ អណ្តូងស្រោចស្រពប្រើថាមពលព្រះអាទិត្យ បង្កើនផលិតភាព ផលិតកម្មបន្លែសុវត្ថិភាព ស្របតាមតម្រូវការទីផ្សារខ្ពស់

ស្របពេលដែលមានកំណើនប្រជាជនឥតឈប់ឈរ តម្រូវការបន្លែនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងជាប្រចាំ ជាពិសេសបន្លែសុវត្ថិភាព ដែលមានការដាំដុះតាមបច្ចេកទេសត្រឹមត្រូវ។ បន្លែគឺជាប្រភេទអាហារសុខភាព ជាតម្រូវការប្រចាំថ្ងៃយ៉ាងទូលំទូលាយនៅក្នុងគ្រួសារ ភោជនីយដ្ឋាន អាហារដ្ឋាន ក្លឹបកំសាន្ត សណ្ឋាគារ ។ល។ និងមានការនាំចេញមួយចំនួនទៀតផង។​ ការនាំចូលបន្លែចូលពីបរទេសជាសញ្ញាប្រឈមបង្ហាញពីអតុល្យភាពរវាងការផ្គត់ផ្គង់ពីក្រៅប្រទេស និងការផលិតក្នុងស្រុក មានន័យថាផលិតភាពក្នុងស្រុកនៅមានកម្រិតទាប ទាំងបរិមាណ និងគុណភាព ការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលមិនទាន់ឆ្លើយតបនឹងតម្រូវការទីផ្សារ ការផ្សព្វផ្សាយបច្ចេកទេសថ្មីៗដល់កសិករ និងសហគមន៍កសិកម្មមិនទាន់ទូលំទូលាយ កង្វះយន្តការតភ្ជាប់ទីផ្សារជាមួយផែនការដាំដុះ​ កង្វះប្រភពទឹក និងប្រព័ន្ធស្រោចស្រព កង្វះភាពម្ចាស់ការ និងទំនុកចិត្តទាក់ទងនឹងការចងក្រង និងដឹកនាំជាក្រុមកសិករផលិត ការប្រមូលផល ការថែរក្សា ការទុកដាក់ ការរៀបចំប្រព័ន្ធអនាម័យ [...]

១៧/ ផលិតកម្មបន្លែមានភាពប្រសើរឡើងបន្ទាប់ពីទទួលបាន មូលនិធិសម្រាប់ការអភិវឌ្ឍតាមវិស័យពីគម្រោងអេមស៍

បន្លែជាដំណាំដែលមិនអាចខ្វះបាន សម្រាប់ការបរិភោគប្រចាំថ្ងៃ និងការដោះដូរនៅទីផ្សារទៅជា   រូបិយវត្ថុក៏ដូចជាសម្ភារប្រើប្រាស់ផ្សេងៗបម្រើឱ្យជីវភាពរស់នៅក្នុងគ្រួសារ។ ក្នុងន័យនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ពីមួយថ្ងៃទៅមួយថ្ងៃ បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងសកម្ម ក្នុងការបង្កើនផលិតភាព បរិមាណ និងគុណភាព លើផលិតផលបន្លែ ក្នុងន័យលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ តាមរយៈស្ថាប័នជំនាញ ដៃគូអភិវឌ្ឍន៍នានា ដើម្បីពង្រឹងសមត្ថភាពផលិត និងកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង។ ប៉ុន្តែមហិច្ឆតាដែលប្រកបដោយបរិយប័ន្នរបស់ជារដ្ឋាភិបាល និងស្ថាប័នជំនាញ រួមទាំងដៃគូអភិវឌ្ឍន៍ផងនោះ នៅមិនទាន់ឆើ្លយតបបានទៅនឹងគោលបំណងខាងលើបាននៅឡើយទេ ដោយសារមានកត្តារាំងស្ទះមួយចំនួនក្នុងការងារធ្វើផលិតកម្មដំណាំបន្លែ។ ក្នុងចំណោមកត្តាទាំងនោះមានកត្តាមួយសំខាន់គឺ ការខ្វះខាតទឹក និងប្រភពទឹកសម្រាប់ស្រោចស្រពបន្លែ ជាពិសេសនៅរដូវប្រាំង។ ពាក់ព័ន្ធទៅនឹងការរួមចំណែកលើកកម្ពស់កម្រិតជីវភាព របស់ប្រជាកសិករនៅមូលដ្ឋានតាមរយៈផលិតកម្មបន្លែ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) [...]

១៦/ ការដាំបន្លែសុវត្ថិភាព ជួយបង្កើនចំណូលដល់ស្រ្តី និងជំរុញឱ្យស្ត្រីមានភាពអង់អាចក្នុងការធ្វើសេចក្តីសម្រេចចិត្ត

ស្របពេលដែលមានកំណើនប្រជាជនមិនឈប់ឈរ តម្រូវការបន្លែនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងជាប្រចាំ ជាពិសេសបន្លែសុវត្ថិភាពដែលមានការដាំដុះត្រឹមត្រូវ។ ស្របពេលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា មានការថមថយ តម្រូវការប្រចាំថ្ងៃយ៉ាងទូលំទូលាយនៅក្នុងគ្រួសារ ភោជនីយដ្ឋាន អាហារដ្ឋាន ក្លឹបកំសាន្ត សណ្ឋាគារ។ល។ និងមានការនាំចេញទៅលក់នៅក្រៅតំបន់មួយចំនួនទៀតផង។ ការដាំបន្លែដើម្បីផ្គត់ផ្គង់ទីផ្សារមិនមែនជាភាពងាយស្រួលសម្រាប់កសិករខ្នាតតូចកម្ពុជាឡើយ គឺតម្រូវឱ្យឧស្សាហ៍ព្យាយាម ដាំតាមបច្ចេកទេសជាដើម។ ទោះបីជាការផលិតមានការកើនឡើងពីមុនពេលគម្រោង កសិករនៅតែបន្តស្វែងរកចំណេះដឹងថ្មីៗ ដើម្បីដាំបន្លែសម្រាប់ផ្គត់ផ្គង់ទីផ្សារបន្ថែមទៀត។ អ្នកស្រី តាត់ ប៉ែន អាយុ ៥៣ឆ្នាំ និងស្វាមីឈ្មោះ ឃន ខា អាយុ ៦១ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ឃុំត្រពាំងឬស្សី [...]

១៥/ ទីសត្តឃាតមាន់ស្រែជួយដោះស្រាយ បញ្ហាទីផ្សារ និងបង្កើនតម្លៃបន្ថែម

ផលិតកម្មមាន់ស្រែ បានដើរតួយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ដល់ទីផ្សារម្ហូបអាហារ ទាំងនៅទីផ្សារជនបទ ផ្សារទំនើបក្នុងទីក្រុង និងទីប្រជុំជននានានៅប្រទេសកម្ពុជា។ មុខរបរអាជីវកម្មមាន់ស្រែ បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនប្រាក់ចំណូល និងស្ថិរភាពមុខរបររបស់កសិករខ្នាតតូច។ ដោយឡែកការផលិតមាន់ស្រែសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងខេត្តបាត់ដំបង មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២២ ស្របពេលដែលរាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់លើកកម្ពស់វិស័យកសិកម្ម និងកសិ-ពាណិជ្ជកម្ម ដើម្បីបង្កើនផលិតផល និងទីផ្សារក្នុងស្រុកដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ កសិករ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ និងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។ រាជរដ្ឋាភិបាល បាននឹងកំពុងជំរុញការចិញ្ចឹមសត្វ ពិសេសមាន់ស្រែដើម្បីកែច្នៃផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងកាត់បន្ថយការនាំចូលនូវចំណីអាហារពីបរទេស។ នៅក្នុងដំណើរទស្សនកិច្ចកសិដ្ឋានចិញ្ចឹមមាន់ស្រែនៅខេត្តកំពត កាលពីឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា «ដើម្បីធ្វើឱ្យការវិនិយោគរវាងវិស័យសារធារណៈ និងឯកជនលើខ្សែច្រវ៉ាក់តម្លៃមាន់ស្រែមានប្រសិទ្ធភាពខ្ពស់ [...]

១៤/ ការទទួលយកបច្ចេកវិទ្យាតាមរយៈដៃគូផ្តល់សេវាបច្ចេកទេស របស់គម្រោងអេមស៍ ធ្វើឱ្យការចិញ្ចឹមមាន់របស់កសិករ សោម ផាន ទទួលបានប្រាក់ចំណេញខ្ពស់

មាន់ស្រែ គឺជាអាហារដែលមានរសជាតិឆ្ងាញ់ និងពេញនិយមរបស់មនុស្សទាំងឡាយគ្រប់ជាតិសាសន៍។ ទី​ផ្សារមាន់ មានតម្រូវការច្រើន រួមទាំងស៊ុត និងមាន់សាច់ ដែលកន្លងមកនេះ មានការនាំចូលពីក្រៅប្រទេសដើម្បីបំពេញតម្រូវការក្នុងស្រុក។ ការចិញ្ចឹមមាន់តាមបច្ចេកទេសត្រឹមត្រូវ គឺជាមុខរបរមួយដែលកសិករ ទទួលបានជោគ ជ័យ និងទទួលបានប្រាក់ចំណូលខ្ពស់សមរម្យ ក្នុងការលើកសម្ពស់ជីវភាពគ្រួសារ និងសង្គមអាចបំពេញតម្រូវការទីផ្សារក្នុងស្រុក រាជធានីភ្នំពេញ និងផ្សារទំនើបនានា ព្រមទាំងកាត់បន្ថយការនាំចូលពីក្រៅស្រុក។ ដោយមើលឃើញពីឱកាសល្អដូច្នេះហើយ ទើបគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍)  [អានបន្ថែម]

១៣/ ជំនួញបន្លែរបស់ក្រុមកសិករផលិតបន្លែតាកោង កើនឡើងគួរឱ្យកត់សម្គាល់

ក្រុមកសិករផលិតបន្លែតាកោង ស្ថិតនៅភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានរៀបចំបង្កើតឡើងដោយគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) ក្នុងឆ្នាំ២០១៨ ដែលមានសមាជិក ផលិតចំនួន ១៨នាក់ ស្ដ្រី១៤នាក់។ ក្រុមកសិករផលិតបន្លែតាកោងមានគោលបំណងពង្រីកផលិតកម្មបន្លែដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងបង្កើនប្រាក់ចំណូលគ្រួសារ។  ក្រុមកសិករផលិតបន្លែនេះ ផលិតបន្លែសុវត្ថិភាពចម្រុះចំនួន ៧មុខ ពេញមួយឆ្នាំ។ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ក្រុមកសិករផលិតបន្លែតាកោង បានចុះកិច្ចសន្យាទិញ-លក់ជាមួយអ្នកប្រមូលទិញក្នុងបរិមាណ ៥៧០គីឡូក្រាម ក្នុងរយៈពេល២ថ្ងៃម្តង ដើម្បីផ្គត់ផ្គង់នៅភោជនីយដ្ឋាន អាហារដ្ឋាន ក្លឹបកម្សាន្ត សណ្ឋាគារ។ល។ ក្រុមកសិករផលិតបន្លែតាកោង [...]

១២/ ការអនុវត្តគំរូផលិតកម្មមាន់សាច់ថ្មីរបស់កសិករ ជា ទី បានផ្តល់ប្រាក់ចំណេញទ្វេដង

ការចិញ្ចឹមមាន់ស្រែរបស់កសិករកន្លងមកជាការចិញ្ចឹមតាមយថាផល មិនមានគំរូផលិតកម្មត្រឹមត្រូវ ទទួលបានបរិមាណបន្តិចបន្តួច និងមិនអាចភ្ជាប់អាជីវកម្មជាមួយអ្នកបញ្ជាទិញ ឬតម្រូវការទីផ្សារបានឡើយ។  គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(អេមស៍) បានបង្កើតឱកាសអាជីវកម្ម ដែលមានការតភ្ជាប់អាជីវកម្មរវាងក្រុមកសិករផលិត អ្នកបញ្ជាទិញ និងអ្នកផ្តល់ធាតុចូលដែលជាតួអង្គសំខាន់ក្នុងខ្សែច្រវាក់តម្លៃ។  ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារមាន់ស្រែ​របស់ផ្សារសួនបៃតងដែលជាអ្នកទិញនៅទីក្រុងភ្នំពេញ គម្រោងអេមស៍ បានរៀបចំចងក្រងក្រុមកសិករផលិតមាន់ស្រែត្រពាំងធំចំនួន ៤៤នាក់ នៅឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។​ គម្រោងអេមស៍បានសម្របសម្រួលកិច្ចព្រមព្រៀងទិញលក់មាន់ស្រែ រវាងក្រុមកសិករផលិត និងសហគមន៍សម្រាប់លក់បន្តទៅផ្សារគោលដៅ។​ កសិករក្នុងក្រុមបានឯកភាពយកគំរូផលិតកម្មរបស់កសិករ ជា ទី ដែល ទទួលជោគជ័យ​ និងកំពុងរកប្រាក់ចំណេញសុទ្ធក្នុងមាន់មួយក្បាលចន្លោះពី ៦ ០០០ ដល់ ៨ [...]

១១/ ចម្ការបន្លែផ្លាស់ប្ដូរជីវភាពគ្រួសារកសិករ ឌឹន ឈិត ភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

ទោះបីជាមានទ្រព្យសម្បតិ្តតិចតួចយ៉ាងណាក្តីក៏ជីវភាពគ្រួសាររបស់កសិករ ឌឹន ឈិត អាចរស់នៅសុខដុមរមនាដែរ។ មុខរបរចម្បងរបស់ ឌឹន ឈិត គឺការដាំបន្លែ។  កាលដើមឡើយ គ្រួសារគាត់ប្រកបមុខរបរជាអ្នកលក់ដូរនៅក្រុងភ្នំពេញ។ នៅចុងឆ្នាំ២០១៧ ដោយសារស្ថានភាពលំបាក គ្រួសារគាត់ក៏បានធ្វើចំណាកស្រុកត្រឡប់មករស់នៅស្រុកកំណើតវិញ។ នៅឆ្នាំ២០១៨ ឌឹន ឈិត ក៏បានស្ម័គ្រចិត្តចូលរួមជាសមាជិកក្រុមកសិករផលិតបន្លែ តាមរយៈគម្រោងទីផ្សារសម្រាប់កសិកម្មខ្នាតតូច ក្នុងគោលបំណងបង្កើនប្រាក់ចំណូលគ្រួសារ។ កសិករ ឌឹន ឈិត ជាសមាជិកម្នាក់ក្នុងចំណោមក្រុមកសិករផលិតបន្លែផ្សេងទៀតដែលមើលឃើញសក្តានុពលអាជីវកម្មដាំបន្លែចម្រុះក្នុងភូមិ។ ផ្អែកលើការវិភាគឃើញថា ឌឹន ឈិត ជាកសិករដែលមានភាពវៃឆ្លាត ចេះចាប់យកឱកាស ដឹងច្បាស់ពីផ្សារ និងយុទ្ធសាស្រ្តដែលទាក់ទងអាជីវកម្មរបស់គាត់។ ទាញយកឯកសារទាំងស្រុងដោយចុចតំណរភ្ជាប់នេះ

១០/ កសិកម្មតាមកិច្ចសន្យាដំឡូងមីផ្តល់ប្រាក់ចំណូលថេរដល់កសិករខ្នាតតូចនៅភូមិដូនប៉ា ខេត្តស្ទឹងត្រែង

កសិករដាំដុះដំឡូងមីចំនួន ៤៥គ្រួសារ នៅភូមិដូនប៉ា ក្នុងខេត្តស្ទឹងត្រែង ដែលផ្ដួចផ្ដើមចងក្រងដោយគម្រោងអេមស៍ បានធ្វើកិច្ចសន្យាទិញ-លក់ដំឡូងមីដោយជោគជ័យជាមួយសហគ្រាសដំឡូងមី ផេង ប៉េងស៊ាង។ កិច្ចសន្យាទិញលក់ដំឡូងមីចំនួន ៧០០តោន មានរយៈពេលបីខែនៅឆ្នាំ២០១៨ ដោយដាំដុះលើផ្ទៃដីប្រមាណ ៦៤ហិកតា ស្ថិតនៅភូមិដូនប៉ា ឃុំស្រែឬស្សី ស្រុកថាឡាបរីវ៉ាត់។ តាមកិច្ចសន្យាតម្លៃដំឡូងមីលក់ឱ្យសហគ្រាស ផេង ប៉េងស៊ាង គឺបានខ្ពស់ជាងតម្លៃលើទីផ្សារ ដែលនេះផ្តល់ឱកាសល្អដល់កសិកររាប់សិបគ្រួសារ មានការលើកទឹកចិត្តក្នុងការដាំដុះដំឡូងមីកាន់តែច្រើន និងធ្វើឱ្យជីវភាពរស់នៅកាន់តែល្អប្រសើរមួយកម្រិតទៀត។ គ្រួសារកសិករប្រមាណ ៣១នាក់ ក្នុងចំណោម ៤៥គ្រួសារ មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រីក ការវិនិយោគលើការដាំដុះដំឡូងមី ដោយខ្ចីប្រាក់បន្ថែមពីគ្រឹះមីក្រូហិរញ្ញវត្ថុអម្រិត [...]

០៩/​ ឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ឆ្ពោះទៅកាន់ភាពជោគជ័យ

មុនពេលចូលគម្រោងអេមស៍ កសិករ សម និមល និងគ្រួសារមាន​មុខរបរ​ធ្វើស្រែចម្ការ ប្តីរបស់ សម និមល ឆ្លៀតប្រកបមុខ​របរ​រក​ស៊ីកាប់​ឈើលក់​ដើម្បីបានប្រាក់ចំណូល​បន្ថែម។ ជីវភាពគ្រួសារនាពេលនោះលំបាកណាស់ គឺរកព្រឹក​ខ្វះ​ល្ងាច​ និងជំពាក់​បំណុលគេផង ដោយសារពឹងប្រាក់ចំណូលគ្រួសារពីស្វាមីតែម្នាក់។ នៅឆ្នាំ​២០១៨ ពេលដែលគម្រោងជំរុញទីផ្សារសម្រាប់កសិកម្ម​ខ្នាត​តូច ចូលមក​ផ្សព្វ​ផ្សាយក្នុងតំបន់នេះ សម និមល ក៏សម្រេចចិត្តសុំគេចុះឈ្មោះជា​សមាជិក​ក្រុមកសិករចិញ្ចឹម​មាន់ភូមិកោះធំ ស្ថិតនៅភូមិស្ដុកប្រវឹក ឃុំស្ដុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង។ ក្រោយពេលស្ម័គ្រចិត្តចូលរួមសហការសកម្មភាពជាមួយ​គម្រោងអេមស៍ សម និមល ទទួលបានចំណេះ​ដឹងបច្ចេកទេស​ក្នុងការ​ចិញ្ចឹមមាន់ស្រែ។​ មុខរបរចិញ្ចឹមាន់ស្រែនេះ ​បាន​ធ្វើ​ឱ្យ​ជីវភាព​គ្រួសាររបស់ សម [...]

០៨/​ កិច្ច​សហប្រតិបត្តិការល្អ​បង្កើនផលិតកម្ម និង​ទីផ្សារ​ស្រូវ ភូមិត្របែក ឃុំបន្ទាយនាង ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ

ប្រព័ន្ធស្រោចស្រព គឺជាតម្រូវការចម្បង និងចំាបាច់បំផុតសម្រាប់គាំទ្រដល់ដំណើរការផលិតកម្មស្រូវរបស់ចង្កោមកសិករផលិតស្រូវភូមិត្របែក។ នៅសហគមន៍នេះ មានបឹងសារធារណៈធំមួយ ដែលមានវិសាលភាពស្តុកទឹកសម្រាប់ផ្គត់ផ្គង់ការផលិតស្រូវតាមរដូវកាល។ បឹងនេះ មានទំហំ ៦០ ០០០ ម៉ែត្រក្រឡា ស្ថិតនៅភូមិត្របែក ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ តាមរយៈការស្នើសុំពីអាជ្ញាធរឃុំបន្ទាយនាង និងប្រជាកសិករក្នុងក្រុមផលិតស្រូវគុណភាពភូមិត្របែក និងដោយមើលឃើញពីសក្តានុពលនៃការស្រោចស្រព គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច បានពិភាក្សាជាមួយភាគីពាក់ព័ន្ធក្នុងដំណើរការស្តារបឹងនេះឡើងវិញ ដោយទទួលបានការសហការវិនិយោគពីក្រុមហ៊ុនវិនិយោគចំនួន ២ និងមានការចូលរួមពីកសិករចំនួន ១២គ្រួសារ ដែលមានទីតាំងស្រែជាប់នឹងគ្រោងផ្លូវតភ្ជាប់ពីភូមិត្របែកមកកាន់ទីតាំងប្រមូលផ្តុំស្រូវ បានសម្បទានជាចំណែកដីលំនៅដ្ឋាន និងដីស្រែដើម្បីពង្រីកទទឹងផ្លូវប្រវែងពី ៤ម៉ែត្រ ទៅ ៧ម៉ែត្រ [...]

០៧/ អ្នកប្រមូលទិញបន្លែមូលដ្ឋានឈានមុខអាជីវកម្ម ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

សហគមន៍កសិកម្មបន្លែចម្រុះជាយក្រុង (PUAC) កំពុងដើរតួនាទីជាអ្នកប្រមូលទិញយ៉ាងសំខាន់ក្នុងខ្សែសង្វាក់តម្លៃបន្លែ។ សមាជិកផលិតចំនួនជាង ១ ០០០គ្រួសារ ក្នុងនោះមានសមាជិក ១៣០គ្រួសារ ជាអ្នកផលិតបន្លែ។ បច្ចុប្បន្នមានសមាជិកចំនួន ៣៥គ្រួសារ កំពុងសកម្មក្នុងផលិតកម្មបន្លែ និងផ្គត់ផ្គង់ទៀងទាត់ទៅដល់សហគមន៍កសិកម្មបន្លែចម្រុះជាយក្រុង។ PUAC និងផលិតករក្នុងចង្កោម បានសហការយ៉ាងជិតស្និទ្ធជាមួយគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ដោយចូលរួមក្នុងដំណើរការសម្របសម្រួលខ្សែសង្វាក់តម្លៃរបស់គម្រោង។ សហគមន៍កសិកម្មបន្លែចម្រុះជាយក្រុង បានព្រមព្រៀងធ្វើអាជីវកម្មកសិកម្មជាមួយសមាជិកអ្នកផលិតចំនួន ១២គ្រួសារ នៅចង្កោមបន្លែកាហែង។ ទាញយកឯកសារទាំងស្រុងដោយចុចតំណរភ្ជាប់នេះ

០៦/ វិធីសាស្រ្តក្នុងការសម្រេចបានអាជីវកម្មមាន់ស្រែជោគជ័យ ភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ

ដោយមើលឃើញតម្រូវការមាន់ស្រែក្នុងតំបន់មានការកើនឡើងយ៉ាងខ្លាំង លោកស្រី​ ហ៊យ លីន និង កសិករចំនួន ១០០គ្រួសារ បានរួមគ្នាចាប់ផ្ដើមអាជីវកម្មមាន់ស្រែ។ មាន់សាច់ផលិតនៅក្នុងតំបន់លក់បានតម្លៃពី ៨ ០០០រៀល ទៅ ១ ៤០០០រៀល ក្នុងមួយគីឡូក្រាម។ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ដែល ទទួលប្រាក់កម្ចីពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ផ្ដល់ប្រាក់តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីគាំទ្រភាពជោគជ័យនៃប្រព័ន្ធផលិតកម្មមាន់ស្រែរបស់កសិករខ្នាតតូច ដែលកំពុងមានសក្តានុពល និងផ្លាស់ប្តូរផ្នត់គំនិតពីការផលិតសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងគ្រួសារ ​ទៅជាផលិតកម្មដើម្បីធ្វើអាជីវកម្មសម្រាប់ បង្កើនប្រាក់ចំណេញ។ អាជីវកម្មមាន់ស្រែ ស្រ្តីមានអត្រាចូលរួមខ្ពស់ជាងបុរសក្នុងខ្សែសង្វាក់តម្លៃផលិតកម្ម។ គម្រោងគាំទ្រស្ត្រីឱ្យទទួលបានអត្ថប្រយោជន៍ស្មើគ្នា ស្រ្ដីចូលរួមស្មើនឹង ៥០% នៃអ្នកទទួលផលពីគម្រោង។ ទាញយកឯកសារទាំងស្រុងដោយចុចតំណរភ្ជាប់នេះ

០៥/ ការតភ្ជាប់ទីផ្សារឈ្មួញមាន់ស្រែ ភូមិស្អាត ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម

ប្រភពចំណូលសំខាន់របស់គ្រួសារសុខ រី គឺមកពីអាជីវកម្មមាន់។ ពីមុនគាត់មានដីស្រែប្រហែល ១,៥ ហិកតា ហើយភាគច្រើនប្រើប្រាស់សម្រាប់ដំណាំស្រូវតែមួយប៉ុណ្ណោះ។ ចាប់តាំងពីគម្រោងចាប់ផ្តើម គាត់ ចូលរួមយ៉ាងសកម្មភាពដោយជឿជាក់ថា គោលបំណងរបស់គាត់ត្រូវនឹងគោលដៅគម្រោងក្នុងការបង្កើនប្រាក់ចំណូលដល់កសិករខ្នាតតូចលើសកម្មភាពកសិកម្ម និងក្រៅពីកសិកម្ម។ លោក សុខ រី គឺជាតួអង្គម្នាក់ក្នុងចំណោមតួអង្គខ្សែសង្វាក់តម្លៃផលិតកម្មមាន់ស្រែ ដោយមើលឃើញសក្ដានុពលមាន់ស្រែនៅឃុំត្រពាំងគរ មានតម្រូវការទីផ្សារខ្ពស់ លោក សុខ រី ក៏សម្រេចចិត្តវិនិយោគបន្ថែម និងបានដាក់ពាក្យស្នើសុំមូលនិធិនវានុវត្តន៍ចំនួន ២៩០ដុល្លារ លើទុនផ្ទាល់ខ្លួនចំនួន ១ ៤៥០ដុល្លារអាមេរិក សម្រាប់ការសាងសង់ទីសត្តឃាតមាន់ ដែលផ្តល់ដោយមូលនិធិនវានុវត្តគម្រោងតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ។ ផ្អែកលើការវិភាគប្រកួតប្រជែងវៃឆ្លាត [...]

០៤/ កិច្ចសន្យាដំឡូងមីផ្តល់ចំណូលថេរដល់កសិករខ្នាតតូច ភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម

សហគមន៍ចង្កោមអ្នកផលិតដំឡូងមីចំនួន ១០១គ្រួសារ នៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានចុះកិច្ចសន្យាដោយជោគជ័យជាមួយសហគ្រាសដំឡូងមី ស៊ឹង គឹមហេង ដើម្បីផលិតដំឡូងមីស្រស់ចំនួន ៦ ០០០តោន ក្នុងរយៈពេល ៦ខែ នៅឆ្នាំ២០២០។ កសិករផលិតដំឡូងមីមានផ្ទៃដី ៣៥០ហិចតា ស្ថិតនៅភូមិល្ពាក។ កិច្ចសន្យានេះ ផ្តល់ឱកាសដល់កសិកររាប់រយនាក់សម្រាប់បង្កើនជីវភាពរស់នៅល្អប្រសើរ។ កសិករចំនួន ២៦គ្រួសារ ក្នុងចំណោម១០១គ្រួសារ មានការប្តេជ្ញាចិត្តខ្ពស់ដើម្បីពង្រីកការវិនិយោគលើការដាំដុះដំឡូងមី ដោយខ្ចីប្រាក់បន្ថែមពីធនាគារអភិវឌ្ឍន៍ជនបទនូវទឹកប្រាក់ចំនួន ៤0 000 ដុល្លារអាមេរិក។ ទុនបន្ថែម ប្រើប្រាស់សម្រាប់ពង្រីកផលិតកម្ម [...]

០៣/ ការអនុវត្តនវានុវត្តន៍​របស់អ្នកចិញ្ចឹម​​មាន់​ស្រែ​ ភូមិ​​អូរក្របៅ ឃុំមោង ស្រុកមោងឬស្សី ខេត្ត​បាត់ដំបង​

ចង្កោមមាន់ស្រែភូមិអូរក្របៅ ឃុំមោង ស្រុកមោងឬស្សី ខេត្ត​បាត់ដំបង កំពុងខិតខំព្យាយាមចាប់យក ឱកាសទីផ្សារដែលកំពុងមានការកើនឡើង​​។​ គម្រោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូច​ប្រើប្រាស់វិធីសាស្រ្តជំរុញទីផ្សារជាមធ្យោបាយតភ្ជាប់កសិករខ្នាតតូចទៅទីផ្សារ និងផ្តល់ប្រឹក្សាធ្វើផែនការអាជីកម្មសម្រាប់ទទួលបានធនធានហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់ដល់ខ្សែសង្វាក់តម្លៃផលិតកម្មមាន់ស្រែក្នុងតំបន់។ មុន​ឆ្នាំ២០១៨ កសិករស្ទាក់ស្ទើរ​ចូលជាសមាជិកចង្កោម​។ ចង្កោមផលិតកម្មមាន់ស្រែ បានជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជា ខ្វះបណ្តាញទីផ្សារក្នុងស្រុក​ មានលទ្ធភាពទាបក្នុងការទទួលបានទុនកម្ចីសម្រាប់អាជីវកម្ម និងតម្លៃមាន់ឡើងចុះខ្លាំង។ បន្ទាប់​ពីបង្កើតចង្កោម គម្រោងបានសម្របសម្រួ​លផ្តល់​​បច្ចេកទេសចិញ្ចឹមមាន់ស្រែ ព្រមទាំង​បានតភ្ជាប់ផលិតកម្មមាន់ទៅទីផ្សារ។ នៅខែមេសា គម្រោងបានសម្របសម្រួលចុះកិច្ចព្រមព្រៀងទិញលក់មាន់ចំនួន ២ក្រុម។ ក្រុមទី១ មានអ្នកផលិត ៦នាក់ សម្រាប់ផ្គត់ផ្គង់មាន់ចំនួន ៦០០គ.ក ក្នុងមួយខែ និងក្រុមទី២​ មានអ្នកផលិត​តែ [...]

០២/ ការបង្កើតការតភ្ជាប់ទីផ្សារស្រូវក្រអូប ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

ស្រូវ គឺជាមុខទំនិញមួយក្នុងចំណោមមុខទំនិញទាំងប្រាំ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា និង មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម សម្រាប់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច។ គម្រោងបានតភ្ជាប់ក្រុមកសិករខ្នាតតូចទៅទីផ្សារជាក់លាក់ និងជួយគាំទ្រ​ពួកគាត់ឱ្យពង្រីកអាជីវកម្មតាមរយៈការសម្របសម្រួលតំណរភ្ជាប់ទំនាក់ទំនងរវាង​តួអង្គផ្សេងៗ​ក្នុងខ្សែសង្វាក់តម្លៃស្រូវ។ អ្នកពាក់ព័ន្ធសំខាន់ៗនៅក្នុងខ្សែ​សង្វាក់តម្លៃ មានដូចជា ក្រុមកសិករផលិត​ អ្នក​ប្រមូលទិញ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ​ អ្នកផ្គត់ផ្គង់ធាតុចូលនៅក្នុងសហគមន៍ ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ ​ជាដើម។ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ក្រុមចង្កោមផលិតស្រូវក្រអូបស្រុកមង្គលបូរី បានចុះកិច្ចសន្យាទិញលក់ជាមួយក្រុមហ៊ុន ម៉ូនីតា ត្រេតឌីង ដែលគាំទ្រដោយគម្រោងកម្រិតការិយាល័យមណ្ឌលភូមិភាគពាយ័ព្យ និងមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ។ ទាញយកឯកសារទាំងស្រុងដោយចុចតំណរភ្ជាប់នេះ

០១/ ចង្កោមបន្លែបង្កើនប្រាក់កសិករតាមរយៈតម្លៃទីផ្សារល្អ ភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូខេត្តកំពត

ការចងក្រងចង្កោមបានផ្តល់ឱកាសដល់កសិករខ្នាតតូចក្នុងការចូលទៅកាន់ទីផ្សារ បង្កើតទំនាក់ទំនងជាមួយអ្នកទិញ ទទួលបានហិរញ្ញទាន និងធាតុចូលតម្លៃល្អ។ បទពិសោធន៍ពីគម្រោងផ្សេងៗបានបង្ហាញថា ការប្រមូលផ្តុំគ្នាជួយធ្វើឱ្យប្រសើរឡើងនូវការចរចារ និងជំនាញសហគ្រិនភាព។ បទពិសោធន៍កសិករនៅភូមិត្រពាំងព្រីងខាងជើង ឃើញថា តម្លៃផលិតកម្ម ទំហំផលិតកម្ម តម្លៃលក់ ភាពជាម្ចាស់លើដីផលិតកម្ម និងការចងក្រងចង្កោមមានផលជាវិជ្ជមានលើអាជីវកម្មបន្លែ។ ការចងក្រងចង្កោមជាមធ្យោយបាយដ៏មានប្រសិទ្ធិភាពក្នុងការបង្កើនទិន្នផល និងតម្លៃ ព្រមទាំងទទួលបានច្រកចូលផ្សារដែលជាទីទុកចិត្ត។ លោក លី ខ្នុយ តំណាងចង្កោមបន្លែបាននិយាយថា ចង្កោមកសិករផលិតបន្លែភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត មានសមាជិកផលិតបន្លែចំនួន ៣៥គ្រួសារ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាជីវកម្មបន្លែជាមួយសហគមន៍សរីរាង្គខ្មែរ កាលពីថ្ងៃទី១៥ ខែកុម្ភៈ [...]