ព័ត៌មាន

លោកជំទាវ តឹករ៉េក កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល​យេនឌ័រ និងការផ្សព្វផ្សាយផែនការសកម្មភាពយេនឌ័ររបស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចឆ្នាំ២០២៣

(ភ្នំពេញ)៖ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ លោកជំទាវ តឹករ៉េក កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលយេនឌ័រ និងការផ្សព្វផ្សាយផែនការសកម្មភាពយេនឌ័ររបស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចឆ្នាំ២០២៣ ដែលបានរៀបចំនៅសណ្ឋាគារកាំបូឌីយ៉ាណា និងមានការអញ្ជើញចូលរួមពី លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជានាយករងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) មន្ត្រីអនុវត្តគម្រោងអេមស៍នៃការិយាល័យគ្រប់គ្រងគម្រោង មន្ត្រីបង្គោលនៃមន្ទីរពាណិជ្ជកម្មខេត្តទាំង១៨ ព្រមទាំងទីប្រឹក្សាគម្រោងអេមស៍ សរុបចំនួន ៦០នាក់។ ជាកិច្ចចាប់ផ្តើម លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជានាយករងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច បានមានប្រសាសន៍ថា គោលដៅអភិវឌ្ឍន៍របស់គម្រោងអេមស៍ គឺដើម្បីបង្កើនប្រាក់ចំណូល និងលើកស្ទួយវិបុលភាពលើខ្សែច្រវាក់តម្លៃផលិតផលកសិកម្មសម្រាប់​កសិករ​ខ្នាតតូច រួមទាំងកសិករក្រីក្រ ស្រ្តី និងយុវជនតាមរយៈការ តភា្ជប់ផលចំ​ណេញ និងការផ្សារភ្ជាប់ទីផ្សារ​ជូនពួកគាត់ឱ្យបានកាន់តែទូលំទូលាយដោយកៀរគរកសិករខ្នាតតូចរួមមានកសិករក្រីក្រ ចំនួន ៧៥.០០០គ្រួសារ។ ដើម្បីសម្រេចគោលដៅរបស់គម្រោងអេមស៍ពាក់ព័ន្ធនឹងសមភាពយេនឌ័រ គម្រោងអេមស៍បានរៀបចំផែនការសកម្មភាពយេនឌ័រសម្រាប់ឆ្នាំ២០២៣ ដែលមានគោលដៅ៖១)យ៉ាងហោចណាស់ ៥០% នៃ កសិករគោលដៅគឺជាស្ត្រី ដែលអាចទទួលបានសេវាកម្មគាំទ្រដោយគម្រោង ២) យ៉ាងហោចណាស់ ៥០% នៃសមាជិក PO គឺជាស្ត្រី និង៥០%នៃសមាជិកគ្រួសាររបស់ក្រុមផលិតគឺជាស្រ្តី […]

(English) ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងវេទិកាពង្រឹងភាពជាដៃគូរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងក្រុមកសិករផលិតក្រោមប្រធានបទ “ការអភិវឌ្ឍទីផ្សារខ្សែច្រវាក់តម្លៃមាន់ស្រែ”

(English) គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) រៀបចំវេទិកាពង្រឹងភាពជាដៃគូរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងក្រុមកសិករផលិតក្រោមប្រធានបទ “ការអភិវឌ្ឍទីផ្សារខ្សែច្រវាក់តម្លៃបន្លែ”

(English) កិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ ជាមួយអង្គការ SM និងដៃគូផ្តល់សេវាបច្ចេកទេស នៃគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅសម្រាប់ឆមាសទី២ ឆ្នាំ២០២២ របស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)

(រាជធានីភ្នំពេញ) នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពងខ្ពស់របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និង​លើកទិសដៅសម្រាប់ឆមាសទី២ ឆ្នាំ២០២២ របស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ា រុតសាន ប្រធានទីប្រឹក្សា នៃក្រសួងពាណិជ្ជកម្ម និងជាប្រធានទីប្រឹក្សាគម្រោង AIMS ឯកឧត្តម សំរិទ្ធ​ សាកុរា នាយកគម្រោង [...]

ឯកឧត្តម សំរិទ្ធ សាកុរា អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងអេមស៍ អញ្ជើញចូលរួមក្នុងវេទិកាពង្រឹងភាពជាដៃគូរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងក្រុមកសិករផលិតក្រោមប្រធានបទ «ការអភិវឌ្ឍទីផ្សារខ្សែច្រវាក់តម្លៃមាន់ស្រែ»

(ភ្នំពេញ)៖ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សំរិទ្ធ សាកុរា អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងអេមស៍​ បានអញ្ជើញចូលរួមក្នុងវេទិកាពង្រឹងភាពជាដៃគូរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងក្រុមកសិករផលិតក្រោមប្រធានបទ “​ការអភិវឌ្ឍទីផ្សារខ្សែច្រវាក់តម្លៃមាន់ស្រែ” ដែលមានឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាអធិបតី។ វេទិកានេះ មានការអញ្ជើញចូលរួមពី លោក ម៉េង ស័ក្តភូសិទ្ធិ ​មន្ត្រីនៃមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ប្រចាំនៅកម្ពុជា លោក ស៊ាង សុខលីម ប្រធាននាយកដ្ឋានផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ មន្ត្រីងនុវត្តគម្រោងនៃការិយាល័យគ្រប់គ្រងគម្រោងអេមស៍ តំណាងពីធនាគារ ARDB តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ តំណាងពីក្រុមហ៊ុន ជី អាយ ស៊ី តំណាងអ្នកប្រមូលទិញ និងតំណាងក្រុមផលិតមាន់ ជាច្រើននាក់។ វេទិកាវេទិកាពង្រឹងភាពជាដៃគូរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងក្រុមកសិករផលិតក្រោមប្រធានបទ “​ការអភិវឌ្ឍទីផ្សារខ្សែច្រវាក់តម្លៃមាន់ស្រែ” រៀបចំឡើងដើម្បីបង្ហាញ និងចែករំលែកនូវព័ត៌មាននានា ជុំវិញផលិតកម្មមាន់ស្រែ ជាពិសេស សមត្ថភាពនៃការផលិតរបស់ក្រុមកសិករ ការផ្គត់ផ្គង់ទីផ្សារ តម្រូវការទីផ្សារ បញ្ហាប្រឈមនានា […]

ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីបើកវេទិកាពង្រឹងភាពជាដៃគូរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងក្រុមកសិករផលិតក្រោមប្រធានបទ «ការអភិវឌ្ឍទីផ្សារខ្សែច្រវាក់តម្លៃមាន់ស្រែ»

(ភ្នំពេញ)៖ «ខ្ញុំបាទសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) ដែលអនុវត្តផ្ទាល់ដោយក្រសួងពាណិជ្ជកម្ម បានខិតខំប្រឹងប្រែងរៀបចំវេទិកាពង្រឹងភាពជាដៃគូរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងក្រុមកសិករផលិតក្រោមប្រធានបទ “​ការអភិវឌ្ឍទីផ្សារខ្សែច្រវាក់តម្លៃមាន់ស្រែ” ដ៏មានសារៈសំខាន់នេះឡើង។ នេះជាការលើកឡើងរបស់ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងពិធីបើកវេទិកាពង្រឹងភាពជាដៃគូរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងក្រុមកសិករផលិតក្រោមប្រធានបទ “​ការអភិវឌ្ឍទីផ្សារខ្សែច្រវាក់តម្លៃមាន់ស្រែ” នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ និងមានការអញ្ជើញពីសំណាក់ឯកឧត្តម សំរិទ្ធ សាកុរា អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងអេមស៍ លោក ម៉េង ស័ក្តពូសិទ្ធិ ​មន្ត្រីនៃមូលនិធិអភិវឌ្ឍន៍កសិកម្មអន្តរជាតិ (IFAD) ប្រចាំនៅកម្ពុជា លោក ស៊ាង សុខលីម ប្រធាននាយកដ្ឋានផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ មន្ត្រីងនុវត្តគម្រោងនៃការិយាល័យគ្រប់គ្រងគម្រោងអេមស៍ តំណាងពីធនាគារ ARDB តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ តំណាងពីក្រុមហ៊ុន ជី អាយ ស៊ី តំណាងអ្នកប្រមូលទិញ និងតំណាងក្រុមផលិតមាន់ ជាច្រើននាក់។ ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា «យោងតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម២០១៩-២០២៣ […]

ឯកឧត្តម សំរិទ្ធ សាកុរា អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី២ ឆ្នាំ២០២២ ដើម្បីតាមដានវឌ្ឍនភាពក្នុងការអនុវត្តការងាររបស់គម្រោងអេមស៍

ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ការិយាល័យគ្រប់គ្រងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី២ ជាមួយអង្គការ និងដៃគូបច្ចេកទេស ដើម្បីតាមដានវឌ្ឍនភាពក្នុងការអនុវត្តការងាររបស់គម្រោង។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម សំរិទ្ធ សាកុរា ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) នៅទីស្ដីការក្រសួងពាណិជ្ជកម្មដែលមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវនាយករងគម្រោង លោកនាយករងគម្រោង ឯកឧត្តម លោកប្រធានការិយាល័យភូមិភាគទាំងបី មន្ត្រីអនុវត្តគម្រោងអេមស៍នៃការិយាល័យគ្រប់គ្រងគម្រង អង្គការ និងដៃគូបច្ចេកទេស ជាច្រើននាក់។ ជាកិច្ចចាប់ផ្តើម ​ឯកឧត្តមនាយកគម្រោង បានថ្លែងអំណរគុណដល់អង្គការ ដៃគូបច្ចេកទេស និងមន្ត្រីអនុវត្តគម្រោង ចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងកិច្ចប្រជុំនេះ។ ឯកឧត្តមនាយកនាយកគម្រោង បានកត់សម្គាល់ដល់អង្គការ ដៃគូបច្ចេកទេស និងមន្ត្រីអនុវត្តគម្រោងបានលទ្ធផលល្អ និងបានស្នើឱ្យក្រុមការងារបន្តអនុវត្តការងារដែលមិនទាន់បានបំពេញរួចរាល់ ឱ្យបំពេលទាន់ពេលវេលា។ ជាកិច្ចបញ្ចប់ ឯកឧត្តមនាយកនាយកគម្រោង បានស្នើឱ្យក្រុមការងារប្រើប្រាស់កិច្ចប្រជុំនេះ មានលទ្ធផល្អ ត្រូវតាមគោលដៅដែលបានរៀបចំ។ គូសបញ្ជាក់ថា កិច្ចប្រជុំនេះ មានរយៈពេលពីរថ្ងៃគឺនៅថ្ងៃទី១៤-១៥ ខែកក្កដា ឆ្នាំ២០២២ និងមានការធ្វើបទបង្ហាញពីវឌ្ឍនភាពការងារដែលបានអនុវត្តក្នុងត្រីមាសទី២ ឆ្នាំ២០២២ ពីសំណាក់អង្គការ និងដៃគូបច្ចេកទេស អនុវត្តក្រោមគម្រោងអេមស៍។

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីបើកវេទិកាកិច្ចសហប្រតិបត្តិការអន្តរគម្រោង ក្រោមប្រធានបទ “ស្ត្រី និង វិស័យកសិ-ពាណិជ្ជកម្ម”

(ភ្នំពេញ)៖ នាថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ តឹករ៉េក កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងការបើក វេទិកាកិច្ចសហប្រតិបត្តិការអន្តរគម្រោង ក្រោមប្រធានបទ “ស្ត្រី និង វិស័យកសិ-ពាណិជ្ជកម្ម” ដែលបានរៀបចំនៅ សណ្ឋាគារតារាអ៊ែរផត រាជាធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម   សំរិទ្ធ សាកុរា អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) លោកជំទាវនាយករងគម្រោងអេមស៍ លោកនាយករងគម្រោងអេមស៍ តំណាងក្រសួងកិច្ចការនារី តំណាងកម្មវិធី ASPIRE  តំណាងគម្រោង SAAMBAT មន្ត្រីអនុវត្តគម្រោងអេមស៍នៃការិយាល័យគ្រប់គ្រងគម្រោង មន្ត្រីបង្គោលនៃមន្ទីរពាណិជ្ជកម្មខេត្តទាំង១៨ ទីប្រឹក្សាគម្រោងអេមស៍ សរុបចំនួន ៦០នាក់។   ឯកឧត្តម សំរិទ្ធ សាកុរា អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោង  អេមស៍ បានមានប្រសាសន៍ថា គោលដៅអភិវឌ្ឍន៍របស់គម្រោងអេមស៍ គឺដើម្បីបង្កើនប្រាក់ចំណូល និងលើកស្ទួយវិបុលភាពលើខ្សែច្រវាក់តម្លៃផលិតផលកសិកម្មសម្រាប់​កសិករ​ខ្នាតតូច រួមទាំងកសិករក្រីក្រ ស្រ្តី […]

វេទិកាសន្ទនា និងការភ្ជាប់បណ្ដាញតួអង្គទីផ្សារខ្សែច្រវាក់តម្លៃលើផលិតផលដំឡូងមី

(កំពង់ចាម)៖ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(អេមស៍) នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម បានរៀបចំវេទិកាសន្ទនា និងការភ្ជាប់បណ្ដាញតួអង្គទីផ្សារខ្សែច្រវាក់តម្លៃដំឡូងមី ក្រោមអធិបតីភាព លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម និងជាប្រធានការិយាល័យមណ្ឌល ភូមិភាគបូព៌ា-ឦសាន និងមានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋានកសិកម្ម តំណាងស្ថានីយ៍ផលិតពូជ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ និងនេសាទ សិប្បកម្មផលិតម្សៅមី សឹង គឹមហេង សៃឡូឡុង វ៉ាន់ធី ឈ្នួញប្រមូលទិញ យិន សុខជា តំណាងកសិករបណ្តុះពូជដំឡូងមី សហគមន៍កសិកម្ម ទីប្រឹក្សាគម្រោងអេមស៍ និងមន្ត្រីមន្ទីរពាណិជ្ជកម្ម សរុបចំនួន ៣៤នាក់ ស្ត្រី ០៨នាក់។   លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម បានថ្លែងអំណរគុណ ចំពោះការចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការចូលរួមពីភាគីអ្នកពាក់ព័ន្ធនៅក្នុងវេទិកានេះ ដែលជាឱកាសជួបមុខគ្នាដើម្បីដោះស្រាយបញ្ហា បង្កើនទំនាក់ទំនង ទុកចិត្តគ្នា នឹងឈានដល់ការចុះកិច្ចសន្យា។   លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម មានប្រសាសន៍ថា វេទិកាដែលរៀបចំឡើងនេះមានគោលបំណងចង់ឱ្យ ដៃគូអាជីកម្មទាំងអស់យល់កាន់តែច្បាស់ពីវិស័យដំឡូងមី ផ្តល់ឱកាសឱ្យភាគីអ្នកពាក់ព័ន្ធបានស្គាល់គ្នាកាន់តែច្បាស់ និងអាចចងជាបណ្តាញដៃគូអាជីកម្មផងដែរ។ […]

វេទិកាសន្ទនា និងការភ្ជាប់បណ្តាញតួអង្គទីផ្សារខ្សែច្រវាក់តម្លៃបន្លែសុវត្ថិភាព ដោះស្រាយបញ្ហាទីផ្សាររបស់កសិករ នៅខេត្តកំពង់ស្ពឺ

វេទិកាសន្ទនា និងការភ្ជាប់បណ្តាញតួអង្គទីផ្សារខ្សែច្រវាក់តម្លៃបន្លែសុវត្ថិភាព ដោះស្រាយបញ្ហាទីផ្សាររបស់កសិករ នៅខេត្តកំពង់ស្ពឺ …. (កំពង់ស្ពឺ)៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ គង់ សិទ្ធិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្ម ក្នុងប្រទេស និងជានាយករងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) បានអញ្ជើញជាអធិបតី នៃវេទិកា សន្ទនា និងការភ្ជាប់បណ្តាញតួអង្គទីផ្សារខ្សែច្រវាក់តម្លៃបន្លែសុវត្ថិភាព នៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ដែលមានអ្នក ចូលរួមសរុបចំនួន ៣៦នាក់។ នៅក្នុងពិធីបើក លោកជំទាវ គង់ សិទ្ធិកា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ការខិតខំប្រឹងប្រែងពីក្រុម ការងាររបស់គម្រោងអេមស៍ខេត្តកំពង់ស្ពឺ ក្នុងការរៀបចំវេទិកាសន្ទនា និងការភ្ជាប់បណ្តាញតួអង្គទីផ្សារខ្សែច្រវាក់តម្លៃបន្លែ ព្រមទាំងការខិតខំអនុវត្តការងាររបស់ក្រុមការងារគម្រោងកន្លងមក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួអង្គ ទីផ្សារខ្សែច្រវាក់តម្លៃ ដែលបានអញ្ជើញចូលរួមក្នុងវេទិកានាពេលនេះ។   លោកជំទាវនាយករងគម្រោង មានប្រសាសន៍ថា វេទិកាសន្ទនា និងការភ្ជាប់បណ្តាញតួអង្គទីផ្សារខ្សែច្រវាក់ តម្លៃបន្លែសុវត្ថិភាព គឺជាវេទិកាចម្បងមួយ ក្នុងចំណោមយន្តការគាំទ្រជំរុញទីផ្សារក្រោមក្របខ័ណ្ឌគម្រោងអេមស៍ក្នុង គោលដៅជំរុញកិច្ចសន្ទនា និងការផ្សារភ្ជាប់ទំនាក់ទំនងកសិ-ពាណិជ្ជកម្ម ច្រវាក់ផ្គត់ផ្គង់ រវាងឈ្មួញ និងឈ្មួញ និងក្រុមកសិករផលិតគោលដៅ។ ការរៀបចំវេទិកានេះឡើង គឺដើម្បីកៀរគរ និងសម្របសម្រួលការពិភាក្សារវាងតួអង្គ ទីផ្សារខ្សែច្រវាក់តម្លៃ […]

លោក លឹម ច័ន្ទសុភ័ក្រ្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២២

(កំពង់ចាម)៖ ការិយាល័យមណ្ឌលភូមិភាគបូព៌ា-ឦសាន នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ដត្រីមាសទី២។​ កិច្ចប្រជុំធ្វើឡើងដោយផ្ទាល់នៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម និងតាមវីដេអូពីចម្ងាយ (Zoom) ដែលមានការអញ្ជើញចូលរួមពីសំណាក់លោក លឹម ច័ន្ទសុភ័ក្រ្ត នាយករងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្ម លោក ឈាង ​បូរិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម លោកប្រធានមន្ទីរពាណិជ្ជកម្មក្រោមការិយាល័យមណ្ឌលភូមិភាគបូព៌ា-ឦសាន ក្រុមការងារនៃការិយាល័យគ្រប់គ្រងគម្រោង ក្រុមការងារថ្នាក់ក្រោមជាតិ ដៃគូផ្ដល់សេវាកម្ម និងដៃគូបច្ចេកទេសរបស់គម្រោង។   ជាកិច្ចចាប់ផ្ដើ លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម និងជាប្រធានការិយាល័យមណ្ឌលភូមិភាគបូព៌ា-ឦសាន បានថ្លែងអំណរគុណដល់ក្រុមការងារគម្រោងដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២២នេះ។   លោក លឹម ច័ន្ទសុភ័ក្រ្ត នាយករងគម្រោងទទួលបន្ទុការិយាល័យមណ្ឌលភូមិភាគបូព៌ា-ឦសាន បានគត់សម្គាល់ពីវឌ្ឍនភាពការងារដែលក្រុមការងារនៃការិយាល័យមណ្ឌលភូមិភាគបានអនុវត្តក្នុងត្រីមាសទី១ ឆ្នាំ២០២២កន្លង។   លោកនាយករងគម្រោង ក៏បានរំលឹកពីយុទ្ធសាស្ត្រដកថយរបស់គម្រោង និងស្នើសុំឱ្យមន្ត្រីអនុវត្តគម្រោងនៅខេត្តក្រោមការិយាល័យមណ្ឌលភូមិភាគ ចុះតាមដានការអនុវត្ត និងធ្វើរបាយការណ៍ចូនថ្នាក់ដឹកនាំឱ្យទាន់ពេលវេលាផងដែរ។

ឯកឧត្តម សំរិទ្ធ សាកុរា អញ្ជើញទស្សនកិច្ចការតាំងបង្ហាញលក់របស់គម្រោងបន្លែផ្លែឈើកម្ពុជា

(ក្រចេះ)៖ ឯកឧត្តម សំរិទ្ធ សាកុរា អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងអេមស៍ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញទស្សនកិច្ចការតាំងបង្ហាញលក់របស់គម្រោងសាកវប្បកម្មកម្ពុជាដើម្បីបង្កើនប្រាក់ចំណូល និងអាហារូបត្ថម្ភ ហៅកាត់ថាគម្រោងបន្លែផ្លែឈើកម្ពុជា (CHAIN) នៅខេត្តក្រចេះ។ គម្រោងបន្លែផ្លែឈើកម្ពុជា (CHAIN) ជាគម្រោងដែលអនុវត្តដោយអង្គការអភិវឌ្ឍន៍ហូឡង់ (SNV) នៅកម្ពុជា ដោយទទួលបានលទ្ធផលល្អប្រសើរក្នុងការអភិវឌ្ឍន៍ប្រព័ន្ធទីផ្សារសាកវប្បកម្មសម្រាប់ជាគំរូក្នុងការរៀនសូត្រ។

ក្រុមការងារនៃការិយាល័យគ្រប់គ្រងគម្រោង ពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តគម្រោងនៅថ្នាក់ក្រោមជាតិ

(តាកែវ)៖ លោកជំទាវ គង់ សិទ្ធិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានក្នុងប្រទេស និងជានាយករងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) ទទួលបន្ទុកការិយាល័យមណ្ឌលភូមិភាគនិរតី បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តគម្រោងពីចម្ងាយ នៅការិយាល័យមណ្ឌលភូមិភាគនិរតី នៅខេត្តតាកែវ ដែលមានការអញ្ជើញចូលរួមពីសំណាក់ប្រធានមន្ទីរពាណិជ្ជកម្មខេត្តក្រោមការិយាល័យភូមិភាគនិរតី មន្ត្រីអនុវត្តគម្រោងនៃការិយាល័យគ្រប់គ្រងគម្រោង មន្ត្រីអនុវត្តគម្រោងនៅថ្នាក់ក្រោមជាតិជាច្រើនរូប។ ជាកិច្ចចាប់ផ្ដើម លោកជំទាវនាយករងគម្រោង បានថ្លែងអំណរគុណដល់ក្រុមការងារអនុវត្តគម្រោងចំពោះការខិតខំប្រឹងប្រែង និងរាល់សកម្មភាពគម្រោង រហូតសម្រេចបានលទ្ធផលគួជាទីមោទនៈ។ «សមិទ្ធិផល និងស្នាដៃទាំងអស់នេះ គឺកើតចេញពីទឹកចិត្តនៃការទទួលខុសត្រូវ ការលះបង់ និងការតាំងចិត្តពីភាគីពាក់ព័ន្ធក្នុងគម្រោងទាំងមូល ពិសេស​ពីសំណាក់លោកប្រធានមន្ទីរទាំង ០៥ខេត្ត លោកអនុប្រធានហាប់ មន្រ្តីបង្គោល អាជ្ញាធរពាក់ព័ន្ធ  ទីប្រឹក្សាគម្រោង ដៃគូបច្ចេកទេស គ្រឹះស្ថានហិរញ្ញវត្ថុ អ្នកផ្តល់ធាតុចូល អ្នកផ្តល់សេវាកម្ម ឈ្មួញប្រមូលទិញ និងកសិករផលិត» លោកជំទាវនាយករងគម្រោង មានប្រសាសន៍។ លោកជំទាវនាយករងគម្រោង បានមានប្រសាសន៍បន្ថែមថា «ដើម្បីអនុវត្តនូវយុទ្ធសាស្រ្តដកថយរបស់គម្រោងមកដល់ថ្នាក់ក្រោមជាតិនាពេលខាងមុខ ឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ និងទទួលបានលទ្ធផលកាន់តែប្រសើរ ក្រុមការងារនៃការិយាល័យគ្រប់គ្រងគម្រោង បានរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តគម្រោងថ្នាក់ក្រោមជាតិដែលមានច្រើនជំនាញ។   ជាចុងបញ្ចប់ លោកជំទាវនាយករងគម្រោង ក៏បានលើពីកិច្ចការចម្បងៗដែលត្រូវរៀបចំអនុវត្តបន្តមានដូចជា៖ Provincial Performance Based ជាវិធីសាស្ត្រវាស់វែងនូវការអនុវត្តការងារល្អនៅតាមខេត្តគោលដៅនីមួយៗដែលក្នុងនោះលោកប្រធានមន្ទីរដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំ One […]

“Accelerating Inclusive Markets for Smallholders (AIMS)” Project of the Ministry of Commerce signs a consulting service contract with Amru Rice (Cambodia) Co., Ltd. for Promoting Farmer Investment In Rice Value Chain Development Including Extension And Market Linkage.

Phnom Penh, 20 January 2022 — “Accelerating Inclusive Markets for Smallholders (AIMS)” Project of the Ministry of Commerce signs a consulting service contract with Amru Rice (Cambodia) Co., Ltd. for Promoting Farmer Investment In Rice Value Chain Development Including Extension And Market Linkage. “The AIMS project is focuses on market and has cooperated with ASPIRE […]

ឯកឧត្តម សំរិទ្ធ សាកុរា អញ្ជើញជាអធិបតីក្នុងពិធីទិវាចម្ការបង្ហាញលើផលិតកម្មពូជដំណាំដំឡូងមី នៅខេត្តបាត់ដំបង

(បាត់ដំបង)៖ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សំរិទ្ធ សាកុរា អគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) បានអញ្ជើញជាអធិបតីក្នុងពិធីទិវាចម្ការបង្ហាញ លើផលិតកម្មពូជដំណាំដំឡូងមី នៅភូមិអូរឃ្មុំ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ទិវាចម្ការបង្ហាញ លើផលិតកម្មពូជដំណាំដំឡូងមី មានការអញ្ជើញ ចូលរួមពីសំណាក់លោក គុយ ហួត អគ្គនាយករងនៃអគ្គនាយកដ្ឋាន កសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារគម្រោងអេមស៍នៃការិយាល័យគ្រប់គ្រងគម្រោងអេមស៍ ក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្ម ទីប្រឹក្សាគម្រោង អេមស៍ តំណាងមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង តំណាងមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង អាជ្ញាធរដែនដី និងកសិករផលិតដំឡូងមី ប្រមាណជាង ៧០នាក់។ លោក គុយ ហួត អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមាន ប្រសាសន៍ថា ការធ្វើទិវាចម្ការបង្ហាញលើផលិតកម្មពូជដំណាំដំឡូងមីដើម្បីបង្ហាញពីប្រសិទ្ធិភាពនៃការបណ្ដុះបណ្ដាលពី បច្ចេកទេសដាំដំឡូងមីលើពូជមានសុខភាពល្អ ការរៀបចំថ្នាលពូជ និងការធ្វើបង្ហាញពូជដំណាំដំឡូងមីផ្ដល់ទិន្នផលខ្ពស់ ធន់ទ្រាំទៅនឹងការបំផ្លាញពីសំណាក់សត្វល្អិត ដែលក្រុមការងារបច្ចេកទេសពេញទំហឹងតាមរយៈគម្រោងអេមស៍នៃក្រសួង ពាណិជ្ជកម្ម។ ឯកឧត្តម […]

ផ្សារចុងសប្តាហ៍ខេត្តសៀមរាប ជួយបង្កើនទីផ្សារលក់ដល់កសិករផលិតរបស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍)

ផ្សារចុងសប្តាហ៍ខេត្តសៀមរាប បានបង្កើតឡើងក្រោមការសម្របសម្រួល និងការរៀបចំរបស់គម្រោងអេមស៍នៃក្រសួងពាណិជ្ជកម្ម ដោយមានការគាំទ្រពីរដ្ឋបាលខេត្តសៀមរាប មន្ទីរពាណិជ្ជកម្មខេត្ត សភាពាណិជ្ជកម្មខេត្តសៀមរាប មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អង្គការហ្គ្រែដ អង្គការអាគ្រីស៊ុត និងអង្គការដែលជាដៃគូផ្សេងៗទៀត។ ផ្សារនេះមានទីតាំងនៅសួនច្បារមុខព្រះរាជដំណាក់ខេត្តសៀមរាប ដែលបើកលក់ជារៀងរាល់សប្តាហ៍ចាប់ពីថ្ងសៅរ៍ ដល់ថ្ងៃអាទិត្យ។ ផ្សារចុងសប្តាហ៍ បានចូលរួមចំណែកមួយដ៏ធំសម្រាប់ ការការលើកកម្ពស់ផលិតផលរបស់កសិករដែលផលិតបានដោយផ្ទាល់ក្នុងស្រុក ដោយធ្វើការផ្សព្វផ្សាយដើម្បីទាក់ទាញបណ្តាផ្សារទំនើប ភោជនីយដ្ឋាន និងសណ្ឋាគារធំៗ និងអ្នកប្រើប្រាស់ផ្ទាល់ក្នុងការទំនាក់ទំនងដើម្បីឈានទៅដល់ការធ្វើកិច្ចសន្យាទិញ និងផ្គត់ផ្គង់។ អាជីវករមកពីសង្កាត់ក្របីរៀល ក្រុងសៀមរាប ដែលបានលក់នៅផ្សារចុងសប្ដាហ៍ លោកស្រី ណន ង៉ា បានឱ្យដឹងថា «មានប្រជាពលរដ្ឋកាន់តែច្រើនឡើងហើយ ងាកមកគាំទ្របន្លែសុវត្ថិភាព ទោះជាតម្លៃមានភាពខុសគ្នាបន្ដិចបន្តួច ពីបន្លែនៅតាមទីផ្សារធម្មតា ឬបន្លែនាំចូលក្ដី ព្រោះមានប្រភពច្បាស់លាស់ និងមានសុវត្ថិភាព ដោយមានការអនុវត្តការដាំដុះតាមលក្ខណៈបច្ចេកទេសដែលលោកស្រីធ្លាប់បានការបណ្តុះបណ្តាលពីស្ថាប័នរដ្ឋ និងអង្គការ ដោយមិនមានការបន្លំចំពោះអ្នកបរិភោគឡើយ។» លោកស្រី ណន ង៉ា បាននិយាយបញ្ជាក់ថា «កាលពីមុន ខ្ញុំលក់បន្លែនៅផ្សារ ក្នុងទីរួមខេត្ត មានដូចជា ផ្សារសាមគ្គី ផ្សារដើមក្រឡាញ់ ផ្សារចាស់ ផ្សារដីហុយ និងលក់ទៅឱ្យអ្នកលក់ដុំផ្សេងៗ។ ប៉ុន្តែឥឡូវនេះ ខ្ញុំបានលក់បន្ថែមទៀតនៅផ្សារចុងសប្តាហ៍ដែលបង្កើនការលក់ជាមធ្យមប្រមាណ […]

កសិករ អ៊ិន គីមហ៊ង់ កាក់កបក្នុងរបរដាំបន្លែ ដោយទទួលបានប្រាក់ចំណូលជាមធ្យមពី ២០លានរៀល ទៅ ២៥លានរៀល ក្នុងមួយឆ្នាំ

កសិករ អ៊ិន គីមហ៊ង់ មានអាយុ ៤០ឆ្នាំ និងស្វាមីឈ្មោះ ឃុន ធីដែន អាយុ ៤២ឆ្នាំ រស់នៅភូមិស្មោញ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ គាត់បានរៀបចំដាំបន្លែដោយមានបទពិសោធន៍តិចតូច និងមានបញ្ហាទទីផ្សារពេលដល់ប្រមូលផល។ កសិករ គីមហ៊ង់ បានស្ម័គ្រចិត្តចូលរួមជាមួយគម្រោងអេមស៍នៅឆ្នាំ២០២០ បន្ទាប់ពិចូលរួមជាមួយគម្រោង គាត់បានទទួលយកចំណេះដឹងទាក់ទងនឹងទីផ្សារ ការតភ្ជាប់បណ្តាញទីផ្សារ ការដាំដុះបន្លែដោយប្រើបច្ចេកទេសថ្មីៗ ជាពិសេស ចំណេះដឹងផ្នែកអាជីវកម្មផងដែរ។ កសិករ គីមហ៊ង់ បាននិយាយថា​«បើទោះបីជារងនូវផលប៉ះពាល់ដោយជំងឺរីករាលដាលយ៉ាងណាក្តី ចំពោះទីផ្សារបន្លែរបស់គាត់វិញ គឺសំបូរអ្នកទិញណាស់ទាំងនៅផ្សារសួង ផ្សារនៅភ្នំពេញ និងផ្សារចុងសប្តាហ៍ ដែលរៀបចំដោយគម្រោងជំរុញទីផ្សារសម្រាប់អេមស៍ ព្រោះអ្នកទិញយកទៅលក់បន្ត និងបរិភោគទាំងនោះដឹងច្បាស់ពីប្រភពនៃបន្លែ និងយល់ថា បន្លែរបស់គាត់មានសុវត្ថិភាពខ្ពស់ហើយពួកគេ គឺមានទំនុកចិត្តលើបន្លែដែលគាត់បានផលិតតែម្តង។» គីមហ៊ង់ បានបញ្ជាក់ថា «ក្នុងមួយឆ្នាំគាត់អាចទទួលបានប្រាក់ចំណូលជាមធ្យមពី ២០លានរៀល ទៅ ២៥លានរៀល ហើយការចំណាយវិញក្នុងមួយឆ្នាំ ប្រមាណជា ៩ លានរៀល លើថ្លៃទិញធាតុចូល និងជួលកម្លាំងពលកម្ម។»

កសិករ វ័រ សុខឿន និងប្រពន្ធ ទាវ ចិន្តា សប្បាយចិត្តនឹងចូលរួមជាមួយគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍)

កសិករ វ័រ សុខឿន និងប្រពន្ធ ទាវ ចិន្តា រស់នៅភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ជាគ្រួសារមានស្ថានភាពជិតក្រ ។ គ្រួសារគាត់ចិញ្ចឹមមាន់តាមលក្ខណៈប្រពៃណី ចិញ្ចឹមជ្រូក និងពឹងផ្អែកលើការធ្វើស្រែជាងមួយហិចតា ជាកសិកម្មចិញ្ចឹមជីវិត។ ដោយមានការគាំទ្រពីគម្រោងអេមស៍ និងអាជ្ញាធរមូលដ្ឋាន កសិករវ័រ សុខឿន បានចូលរួមជាមួយនឹងក្រុមផលិតភូមិកាំងដីសដែលមានសមាជិក ៣១គ្រួសារ ផ្សេងទៀតមកពីភូមិរាជានុកូល និងភូមិកាំងដីសដោយរំពឹងថារចនាសម្ព័ន្ធក្រុមរឹងមាំ បច្ចេកទេសផលិតល្អ ទីផ្សារល្អនឹងជួយបង្កើនប្រាក់ចំណូល និងជីវភាពគាត់ឱ្យល្អប្រសើរជាងមុន។ កំពុងអង្គុយផ្សំចំណីមាន់ជាមួយភរិយា កសិករវ័រ សុខឿន បាននិយាយថា ”លើកទីមួយនេះ ខ្ញុំដាក់មាន់ចិញ្ចឹមច្រើនជាងខ្ញុំចិញ្ចឹមមកពីមុន។ ខ្ញុំកត់ត្រានូវទឹកប្រាក់ដែលយើងវិនិយោគក្នុងមុខរបរនេះ ហើយតែងតែសួរយោបល់ពីអ្នកដែលគេចិញ្ចឹមមាន់បានល្អ ដោយរំពឹងថាខ្ញុំនឹងទទួលបានជោគជ័យដែរ។” គាត់បាននិយាយបន្ថែមទៀតថា “ប្រសិនបើលើកទីមួយនេះយើងធ្វើបានល្អ មាន់ងាប់តិច ហើយចំណេញ យើងនឹងពង្រីកការចិញ្ចឹមឱ្យបានធំជាងនេះពីរដង។”

ការចែករំលែកភាពជោគជ័យលើការចិញ្ចឹមមាន់ស្រែ ដល់កសិករមកពីគម្រោងអេមស៍ ក្រោមការសម្របសម្រួលពីគម្រោងអេមស៍

លោក សូរ ផាត ជាកសិករគំរូរស់នៅភូមិភារកិច្ច ឃុំប៉ាលហាល ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលលោកទទួលបាន ជោគជ័យក្នុងការភ្ញាស់មាន់លក់ និងចិញ្ជឹមមាន់យកសាច់។ នៅក្នុងការចែករំលែកចំណេះដឹងជាមួយកសិករមកពីខេត្តសៀមរាប ក្រោមកម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ និងរៀនសូត្រគំរូអាជីវកម្ម ដែលសម្របសម្រួលដោយគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) សូរ ផាត បាននិយាយថា ស៊ុតមាន់ទាំងអស់ដែលលោកយកមកភ្ញាស់គឺ ទិញមកពីខេត្តព្រៃវែង ក្នុងតម្លៃ ១ ៣០០រៀល ក្នុងមួយគ្រាប់  ដោយសារលោកខ្វះកម្លាំងពលកម្ម ដើម្បីថែទាំមេបា ទើបត្រូវទិញស៊ុតមាន់ ពីគេមកភ្ញាស់បែបនេះ។ សូរ ផាត បានបង្ហាញពីបទពិសោធន៍របស់គាត់ក្នុងការភ្ញាស់កូនមាន់ ដោយលោកធ្វើការពិនិត្យមើលការបង្កកំណើតចំនួន ០២លើក៖ លើកទី១៖ នៅថ្ងៃទី៧ ពីថ្ងៃដាក់ស៊ុតចូលទូភ្ញាស់ ដើម្បីពិនិត្យការបង្កកំណើតកូនមាន់ និងដកស៊ុត ដែលមិន បង្កកំណើតចេញពីទូភ្ញាស់។  លើកទី២៖ នៅថ្ងៃទី១៤ លើកទី២ នេះ គឺដើម្បីពិនិត្យមើល រកកូនដែលបង្កកំណើតហើយ ស្លាប់ក្នុងស៊ុត ដើម្បីយកចេញពីទូម្តងទៀត ព្រោះបើមិនធ្វើដូច្នេះទេ វាអាចបង្កមេរោគ និងក្លិនមិនល្អនៅក្នុងទូ ធ្វើឱ្យប៉ះពាល់ ដល់ស៊ុតដទៃទៀត សូរ ផាត […]

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំ២០២១ របស់គម្រោងជំរុញ ទីផ្សារសម្រាប់កសិកម្មខ្នាតតូច នៅខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ «ខ្ញុំសូមអបអរសាទរប្រកដោយមោទនភាព និងប្រកបដោយជំនឿមុតមាំថា​ យើងពិតជានឹងអាចឈានដល់គោលដៅរំពឹងទុក ប្រកបដោយសុឆន្ទៈ និងចីរភាព តាមការគ្រោងទុក ក្នុងស្មារតីនៃការគោរព និងលើកតម្កើងភាពជាអ្នកដឹកនាំ និងភាពជាម្ចាស់នៃការអនុវត្តការងាររបស់គម្រោង។» នេះជាការលើកឡើងរបស់ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំ២០២១ របស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោក លោកស្រីតំណាងមន្ទីរពាណិជ្ជកម្ម ២៥រាជធានី-ខេត្ត លោក លោកស្រីទីប្រឹក្សាគម្រោង និងដៃគូបច្ចេកទេស របស់គម្រោង AIMS ជាច្រើនរូប។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ខ្ញុំពិតជាទទួលស្គាល់ពីលទ្ធផលនៃការអនុវត្តសកម្មភាព គម្រោងឈានមកដល់ចំណុចរបត់ដ៏សំខាន់នោះ គឺការចាប់ផ្តើមកសាងសមត្ថភាពមន្រ្តីបង្គោល និងមន្ត្រីពាក់ព័ន្ធទាំង ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលជាយុទ្ធសាស្រ្តមួយស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងសមត្ថភាពរបស់ ស្ថាប័នឱ្យកាន់តែប្រសើរឡើង។ គោលដៅចម្បងរបស់គម្រោងគឺ ធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់គ្រួសារ ផលិតខ្នាតតូច ក៏ដូចជាជំរុញឱ្យពួកគេចូលរួមយ៉ាងសកម្មនៅក្នុងខ្សែច្រវាក់តម្លៃនៅថ្នាក់ក្រោមជាតិ តាមរយៈការធ្វើ សមាហរណកម្មរវាងទីផ្សារ និងការបង្កើនផលិតកម្មកសិកម្ម។ ឯកឧត្តមរដ្ឋលេខាធិការ គូសបញ្ជាក់។ ឯកឧត្តមរដ្ឋលេខាធិការ […]

ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញបើកកិច្ចប្រជុំប្រចាំឆ្នាំ២០២១ ដើម្បីពិនិត្យវឌ្ឍនភាព របស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចនៅខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំប្រចាំឆ្នាំ២០២១ ដើម្បីពិនិត្យវឌ្ឍនភាពរបស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចនៅខេត្តព្រះសីហនុ។ កិច្ចប្រជុំប្រចាំឆ្នាំ២០២១នេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សំរិទ្ធ សាកុរា អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកមមខ្នាតតូច (AIMS) នាយករងគម្រោង ប្រធានគ្រប់គ្រងគម្រោងផ្នែកខ្សែច្រវាក់តម្លៃ ប្រធានគ្រប់គ្រងគម្រោងផ្នែកប្រតិបត្តិការ ប្រធានមន្ទីរពាណិជ្ជកម្មទាំង ២៥រាជធានី-ខេត្ត មន្ត្រីអនុវត្តគម្រោង ដៃគូបច្ចេកទេសរបស់គម្រោង ធនាគារអភិវឌ្ឍន៍កសិកម្មនិងជនបទ សភាពាណិជ្ជកម្មខេត្ត អង្គការកសិករ និងទីប្រឹក្សាគម្រោងជាច្រើនរូប។ នៅក្នុងសន្ទរកថាស្វាគមន៍ ឯកឧត្តម សំរិទ្ធ សាកុរា បានមានប្រសាសន៍ថា តាមរយៈការវាយតម្លៃពាក់កណ្ដាលគម្រោងរបស់មូលនិធិអន្តជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) បានបង្ហាញឱ្យឃើញថា គម្រោងAIMS មានវឌ្ឍនភាពជាផ្លែផ្កាគួរជាទីមោទនៈ។ ឯកឧត្តមនាយយកគម្រោងមានប្រសាសន៍បន្ថែមថា «សមិទ្ធិផលទាំងនេះ កើតមានឡើងដោយកិច្ចសហការគ្នាពីគ្រប់ផ្នែកពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាកក្រោមជាតិ ជាពិសេស ថ្នាក់ក្រោមជាតិទាំងមូល។ កិច្ចប្រជុំនេះ បានរៀបចំឡើង ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពផ្នែករូបវ័ន្ត និងហិរញ្ញវត្ថុនៃគម្រោង AIMS […]

លោកជំទាវ គង់ សិទ្ធិកា អញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ការិយាល័យមណ្ឌលភូមិភាគនិរតី

(កែប)៖ លោកជំទាវ គង់ សិទ្ធិកា នាយករងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) តំណាងខ្ពង់ខ្ពស់ របស់ឯកឧត្តម សំរិទ្ធ សាកុរា អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោង AIMS បានអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ការិយាល័យមណ្ឌលភូមិភាគនិរតី សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២១ និងតម្រង់ទិសការអនុវត្តគម្រោង ក្រោយការវាយតម្លៃពាក់កណ្ដាលគម្រោង AIMS នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប ដែលមានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តតាកែវ និងជាប្រធានការិយាល័យមណ្ឌលភូមិភាគនិរតី លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប កំពត កំពង់ស្ពឺ កណ្ដាល មន្ត្រីអនុវត្តគម្រោងនៃការិយាល័យគ្រប់គ្រងគម្រោង មន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តតាកែវ កែប កំពត កំពង់ស្ពឺ កណ្ដាល ទីប្រឹក្សាគម្រោង ទីប្រឹក្សាខ្សែច្រវ៉ាក់តម្លៃនិងវិនិយោគនៃការិយាល័យមណ្ឌលភូមិភាគនិរតី, តំណាង ARDB និងដៃគូបច្ចេកទេសរបស់ គម្រោង។ ជាកិច្ចចាប់ផ្ដើម លោក ទេស សុផល ប្រធានមន្ទីរពាណិជ្ជកម្មខេត្តតាកែវ និងជាប្រធានការិយាល័យមណ្ឌលភូមិភាគនិរតី បានបង្ហាញពីសកម្មភាពចម្បងចំនួន ១១ចំណុច ដែលក្រុមការងារនៃមន្ទីរពាណិជ្ជកម្មខេត្តសមាជិក បានអនុវត្ត រួមមាន៖ (១) ការរៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធ (២) […]

(English) ឯកឧត្តម ប៉ាវ ហេងតារា កត់សម្គាល់ពីភាពខ្លាំងរបស់ក្រុមការងារការិយាល័យគ្រប់គ្រងគម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច (AIMS) ក្នុងការដឹកនាំ គ្រប់គ្រង និងអនុវត្តគម្រោងបានល្អប្រសើរ

អាជ្ញាអរមូលដ្ឋាន សម្រេច ផ្តល់ដី សម្រាប់សាងសង់ កន្លែងប្រមូលទិញ – លក់មាន់ស្រែ រួមគ្នា

(ស្ទឹងត្រែង)៖ ក្រុមការងារ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) នៃមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំ ពិគ្រោះយោបល់ ដើម្បី កំណត់ ទីតាំង ដីសម្រាប់ សាងសង់ កន្លែងប្រមូលផ្តុំ ទិញលក់មាន់ស្រែ នៅ សាលាឃុំ ថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ដែល បានអញ្ជើញ ចូលរួម ពីសំណាក់ លោកស្រី ម៉ែន ស៊ីណា អភិបាលរង ស្រុកថាឡាបរិវ៉ាត់ និង លោក ហាន់ រឿន មេឃុំថាឡាបរិវ៉ាត់  និងមន្ត្រីពាក់ព័ន្ធ ផ្សេងទៀត ជាច្រើនរូប ។ អាជ្ញាធរ ភូមិ ឃុំ និងថ្នាក់ដឹកនាំ ចង្កោម ផលិតមាន់ស្រែ ថាឡាបរិវ៉ាត់ បានសម្រេច ផ្តល់ដី នៅទល់មុខ វិទ្យាល័យព្រះគោ តាមលក្ខខណ្ឌ របស់ គម្រោង សម្រាប់ […]

វេទិកាពហុភាគីពាក់ព័ន្ធជាកន្លែងជួបជុំគ្នានៃតួអង្គខ្សែច្រវ៉ាក់តម្លៃ ឈានដល់ចុះកិច្ចសន្យាទិញ-លក់ចំនួន ២កិច្ចសន្យា នៅខេត្តមណ្ឌលគិរី

តួអង្គពាក់ព័ន្ធលើខ្សែច្រវាក់តម្លៃមាន់ស្រែ ជួបជុំគ្នាដោះស្រាយបញ្ហា និងឈានដល់ចុះកិច្ចសន្យាទិញ-លក់ចំនួន ៣កិច្ចសន្យា

គម្រោងអេមស៍ និងកម្មវិធីអាស្ប៉ាយ សហការគ្នារៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធលើផលិតផលមាន់ស្រែ ក្រោមកិច្ចសហការ Programmatic Approach

The Implementation Support Mission commissioned by IFAD

The Implementation Support Mission commissioned by IFAD and led by Mrs. Girija Srinivisan came to the end with the conduct of a Zoom wrap-up meeting on Friday 7 may 2021. By way of introduction, Mr. Kaushik Barua, IFAD Programme Director acknowledged the huge commitment of the AIMS family who had shown as usual a full […]

ជំនួបពិភាក្សារវាងក្រុមផលិតបន្លែ០៣ក្រុមជាមួយនឹងឈ្មួញប្រមូលទិញបន្លែមកពីផ្សារអាហ្គ្រីអន នៅខេត្តកំពង់ធំ

ការចែករំលែកចំណេះដឹងពីការសរសេរអត្ថបទ​ ថតរូបនិងផលិតខ្សែវិដេរអូខ្លីៗ​ សម្រាប់គម្រោងAIMS និងកម្មវិធីASPIRE​ នៅរតនគិរី​ ដេីម្បីធ្វើឱ្យការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយកាន់តែមានប្រសិទ្ធិភាពនិងប្រសិទ្ធផល

កិច្ចប្រជុំលេីកកម្ពស់ការសហការរវាងគម្រោងអេមស៍ និងក្រុមហ៊ុនដៃគូរដេីម្បីចូលរួមអនុវត្តគម្រោងរួមគ្នា

(បាត់ដំបង)៖ នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ការិយាល័យមណ្ឌលភូមិភាគពាយព្យ បានរៀបចំកិច្ចប្រជុំជំរុញកិច្ចសហប្រតិបត្តិការរវាងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ជាមួយក្រុមហ៊ុន ដែលជាដៃគូអនុវត្តក្រោមគម្រោង នៅមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង។ កិច្ចប្រជុំស្ថិតក្រោមអធិបតីភាព លោក សំរិទ្ធ សាកុរា អគ្គនាយកស្ដីទីនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច និងមានការចូលរួមពីសំណាក់លោក កុយ ហួត អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ប្រធានមន្ទីរពាណិជ្ជកម្មមកពីខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងសៀមរាប ព្រមទាំងទីប្រឹក្សានៃការិយាល័យគ្រប់គ្រងគម្រោង ទីប្រឹក្សាខ្សែច្រវ៉ាក់តម្លៃ និងវិនិយោគ សហគ្រាស GIC ក្រុមហ៊ុនហ៊ុន E.L.K. Engineering Service Co.,​LTD, មន្ត្រីអគ្គនាយកដ្ឋានកសិកម្ម និងមន្ត្រីអនុវត្តគម្រោងជាច្រើនរូប។ លោក សំរិទ្ធ សាកុរា បានថ្លែងអំណរគុណដល់ក្រុមការងារគម្រោងអេមស៍ នៅការិយាល័យមណ្ឌលភូមិភាគពាយព្យដែលបានខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមក ដែលធ្វើឱ្យទទួលបានពិន្ទុវាយតម្លៃពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្មចំនួន ៤លើ៦។ «យើងនឹងមានក្រុមការងារនៅការិយាល័យគ្រប់គ្រងគម្រោងដូចជា ក្រុមការងារខ្សែច្រវ៉ាក់តម្លៃ និងក្រុមការងារ ផ្នែកប្រតិបត្តិការ តាមដាន និងជួយពង្រឹងសមត្ថភាពក្រុមការងារ នៅតាមការិយាល័យមណ្ឌលភូមិភាគ និងតាមខេត្តគោលដៅ ដើម្បីឱ្យមានកិច្ចសហការគ្នាបានទូលំទូលាយ។» លោកនាយកគម្រោងគូសបញ្ជាក់។ លោកនាយកគម្រោង បានស្នើសុំឱ្យក្រុមការងារគម្រោងនៅការិយាល័យមណ្ឌលភូមិភាគពាយព្យជំរុញកិច្ចសហ […]

សមិទ្ធផលធំមួយទៀតរបស់គម្រោងដែលរកទីផ្សារជូនកសិករ ដោយតភ្ជាប់ក្រុមកសិករផលិត មកក្រុមហ៊ុនប្រមូលទិញ និងបន្តភ្ជាប់ជាមួយរោងចក្រកែច្នៃចំណីអាហារ

ការវិនិយោគរបស់ក្រុមហ៊ុន Yamato Green លើវិស័យកសិ-ពាណិជ្ជកម្ម គឺមានសារៈសំខាន់ណាស់ សម្រាប់វិស័យកសិ-ពាណិជ្ជកម្មនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្ម រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន យ៉ាម៉ាតុ ហ្រ្គីន (YAMATO GREEN) នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ នាទីស្ដីការក្រសួងពាណិជ្ជកម្ម។ ពិធីចុះហត្ថលេខានេះ អញ្ជើញចូលរួមដោយ ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក Nishikaze Toru ប្រធានអង្គការ JICA លោកស្រី Marisa Haruta ប្រធានអង្គការ JETRO លោក Kanda Yogo ប្រធានសមាគម JBAC លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន ទីប្រឹក្សានៃក្រសួងពាណិជ្ជកម្មទទួលបន្ទុកជំរុញនិងតាមដានការអនុវត្តគម្រោងAIMS និងឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយក ឧកញ៉ា លោក-លោកស្រី […]

កិច្ចសន្យាទិញ-ចំនួន៦ ធ្វើក្នុងពេលតែមួយ

(កំពង់ធំ)៖ នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ក្រុមការងារគម្រោងអេមស៍ (AIMS) នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ បានធ្វើការសម្របសម្រួលកិច្ចប្រជុំតភ្ជាប់រវាងអាជីវកម្មទៅអាជីវកម្ម (B2B) ព្រមទាំងសម្របស្រួលពិធីចុះកិច្ចសន្យា ទិញ-លក់ លើផលិតផលស្រូវ ចំនួន ០៦ កិច្ចសន្យា រវាងតំណាងកសិករក្រុមផលិតស្រូវចំនួន ០៣ក្រុម (ក្រុមផលិតស្រូវភូមិតាប៉ោង ក្រុមផលិតស្រូវតាប៉ោង(ក) និងក្រុមផលិតស្រូវភូមិតាអាំ) ជាមួយនិងឈ្មួញប្រមូលទិញ-លក់ស្រូវ ចំនួន០២រូប ក្នុងនោះឈ្មួញមកពីស្រុកកំពង់ស្វាយ ០១នាក់ (ឈ្មួញប្រមូលទិញស្រូវខេត្តកំពង់ធំ-ព្រះវិហារ-សៀមរាប)និងឈ្មួញមកពីស្រុកស្ទោង ០១នាក់(ឈ្មួញប្រមូលទិញស្រូវ ប្រចាំខេត្តកំពង់ធំ-ព្រះវិហារ-ខេត្តបន្ទាយមានជ័យ-ខេត្តបាត់ដំបង និងខេត្តសៀមរាប) ក្រោមអធិបតីភាពលោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ដែលមានអ្នកចូលរួមសរុប ៣៣នាក់។ កសិករក្រុមផលិត ដែលមានសមាជិក ៨០គ្រួសារ យល់ព្រមផលិតនិងផ្គត់ផ្គង់ស្រូវលើផ្ទៃដីប្រមាណ ១៦០ហិកតា ក្នុងបរិមាណទិន្និផលគិតជាមធ្យមប្រមាណ ៨០០តោន ទៅ ៨៥០តោន លក់ជូនឈ្មួញ ប៉ា សុខេង (ឈ្មួញមកពីស្រុកស្ទោង) ។ កសិករក្រុមផលិត ដែលមានសមាជិក ៧៤ គ្រួសារ យល់ព្រមផលិតនិងផ្គត់ផ្គង់ស្រូវលើផ្ទៃដីប្រមាណ ១៤៨ ហិកតា ក្នុងបរិមាណទិន្និផលគិតជាមធ្យមប្រមាណ ៧៤០តោន ទៅ […]

ក្រុមហ៊ុន HomeFood និងក្រុមហ៊ុនCJ Agro Business ទទួលទិញត្រសក់១ថ្ងៃ ២តោនពីកសិករ ក្នុងតម្លៃសមរម្យ

(កំពង់ចាម)៖ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារគម្រោងអេមស៍ បានជួយសម្របសម្រួលដោះស្រាយបញ្ហាទីផ្សារត្រសក់ នៅក្រុមផលិតបន្លែភូមិបី ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម។ ក្រុមកាងារបានរៀបចំឱ្យមានការជួបគ្នារវាងកសិករផលិតជាមួយក្រុមហ៊ុន HomeFood និងក្រុមហ៊ុន CJ Agro Business ដែលបញ្ហាទីផ្សារត្រសក់នេះ ត្រូវបានដោះស្រាយដោយកសិករ ជាមួយក្រុមហ៊ុន Home Food និងក្រុមហ៊ុន CJ Agro Business យល់ព្រមទទួលទិញមួយថ្ងៃ ២តោន ក្នុងតម្លៃសមរម្យ និងទូទាត់១ថ្ងៃ។ ភាគីទាំងពីរ នឹងចាប់ផ្តើមអនុវត្តការទិញលក់ជាមួយគ្នាចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នេះទៅ។ កសិករផលិតបន្លែង បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលគម្រោងបានជួយដោះស្រាយបញ្ហាទីផ្សាររបស់ពួកគាត់។ (ប្រភព៖ លោក ហេង សារ៉ន ទីប្រឹក្សាវិនិយោគខ្សែច្រវាក់តម្លៃរបស់គម្រោងអេមស៍នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម)

ការរៀបចំផ្សារចុងសប្ដាហ៍ជាសកម្មភាពចម្បងមួយនៃសកម្មភាពនានារបស់គម្រាងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចដើម្បីលើកកម្ពស់តម្លៃផលិតផលកសិ-ពាណិជ្ជកម្ម និងបង្កើនប្រាក់ចំណូលរបស់កសិករខ្នាតតូចនៅតាមមូលដ្ឋាន

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្ម

(ភ្នំពេញ)៖ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការនៃក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាស្តីពី ការអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្ម រវាងគម្រោងជំរុញ ទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) និងក្រុមហ៊ុន ម៉ាក្រូ (ខេមបូឌា) ឯ.ក (ផ្សារ makro) នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នាទីស្ដីការក្រសួងពាណិជ្ជកម្ម។ ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ និងឯកឧត្តមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ ឯកឧត្តមទីប្រឹក្សាក្រសួងពាណិជ្ជកម្ម លោក យុទ្ធភូមិ ចារើនស៊ុក នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនម៉ាក្រូ (ខេមបូឌា) ឯ.ក លោក សំរិទ្ធ សាកុរា អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច និងក្រុមការងារមកពីភាគីទាំងពីរជាច្រើនរូប។ ឆ្លៀតក្នុងឱកាសដ៏មហោឡារិកនេះ ឯកឧត្តម កឹម ស៊ីថន បានជម្រាបជូនថា ស្ថានភាពវិវត្តថ្មីៗនាពេលបច្ចុប្បន្ននេះដោយសារតែជំងឺកូវីដ-១៩ បានទាញសេដ្ឋកិច្ចពិភពលោកទាំងមូល និងសង្គមឱ្យមានភាពច្របូកច្របល់ ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជនទូទាំងសកល។ ក្នុងគោលដៅប្រយុទ្ធទប់ស្កាត់ការរីករាលដាល និងស្តារសេដ្ឋកិច្ចឡើងវិញ រដ្ឋាភិបាលនៃប្រទេសដែលរងផលប៉ះពាល់បានដាក់ចេញនូវវិធានការណ៍យុទ្ធសាស្រ្ត ដើម្បីឆ្លើយតបក្នុងកំឡុងពេលរីករាលដាល និងក្រោយពេលស្រាកស្រាន្តនៃជំងឺនេះជារួម។ ដោយឡែកចំពោះប្រទេសកម្ពុជាក៏បានចាត់វិធានការណ៍ចាំបាច់យ៉ាងច្រើន […]

ក្រុមការងារបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ចុះទស្សនកិច្ចនៅក្រុមផលិតបន្លែរបស់គម្រោងអេមស៍ និងកម្មវិធីអាស្ប៉ាយក្នុងខេត្តបាត់ដំបង

(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍សិកម្ម (IFAD) បានចុះទស្សនកិច្ចនៅក្រុមផលិតបន្លែ នៅភូមិស្វាយប្រគាប ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ដែលដឹកនាំដោយលោក Jullian និងមានការចូលរួមពីឯកឧត្តមប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង មន្ត្រីមកពីការិយាល័យគ្រប់គ្រងគម្រោងអេមស៍ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង អនុប្រធាការិយាល័យមណ្ឌលភូមិភាគ ទីប្រឹក្សាខ្សែច្រវាក់តម្លៃ និងវិនិយោគ ក្រុមអ្នកសម្របសម្រួលប្រមូលផ្តុំកសិករ-អាជីវករ ក្រុមការងារកម្មវិធីអាស្ប៉ាយ និងក្រុមផលិតបន្លែមកពីគម្រោងអេមស៍ និងកម្មវិធីអាស្ប៉ាយ។ ជំនួបពិភាក្សាជាមួយក្រុមផលិតនេះធ្វើឡើងរួមគ្នានៅទីតាំងក្រុមផលិតបន្លែរបស់កម្មវិធីអាស្ប៉ាយដែលស្ថិតនៅភូមិអន្លង់តាម៉ី ឃុំឈើទាល់ ស្រុកបាណន់ ខេត្តបាត់ដំបង។ នៅក្នុងជំនួបពិភាក្សា ក្រុមផលិតបន្លែរបស់គម្រោងអេមស៍ និងកម្មវិធីអាស្ប៉ាយ បានបង្ហាញពីភាពក្លាហានក្នុងការសួរនិងឆ្លើយសំណួរជាមួយនឹងក្រុមការងារ IFAD។ ក្រុមផលិតបន្លែរបស់គម្រោងអេមស៍ បានស្នើសុំឱ្យមានការចែករំលែកបទពិសោធន៍ល្អៗពីក្រុមផលិតរបស់កម្មវិធីអាស្ប៉ាយ និងបានសំណូមពរឱ្យក្រុមការងារជួយសម្របសម្រួលឱ្យមានជាប្រភពទឹក(អណ្ដូងខួង) ទុនពង្រីកផលិតកម្មរបស់ពួកគាត់ និងស្នើសុំឱ្យខាងធនាគារមានការអធ្យាស្រ័យដល់កសិករក្នុងករណីប្រធានស័ក្កិកើតមានឡើង។ បន្ទាប់ពីជំនួបពិភាក្សា ក្រុមការងារ បានទៅពិនិត្យជាក់ស្ដែងនៅរោងដាំបន្លែរបស់កម្មវិធីអាស្ប៉ាយ និងអណ្ដូងទឹករបស់គម្រោងអេមស៍ផងដែរ៕

ប្រវត្តិចង្កោមផលិតស្រូវឃុំតាំងក្រសាំង និងដំណើរទស្សនកិច្ចរបស់ក្រុមការងារបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម

(កំពង់ចាម)៖ ចង្កោមផលិតស្រូវឃុំតាំងក្រសាំង របស់សហគមន៍កសិកម្មអភិវឌ្ឍន៍មូលដ្ឋានយើង បានបង្កើតឡើងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ដែលមានទីតាំងស្ថិតនៅភូមិស្តុកធំ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ក្រុមការងារគម្រោង AIMS បានចុះជួបអាជ្ញាធរដើម្បីបង្ហាញពីគម្រោងនិងកំណត់អត្តសញ្ញាណតួអង្គសំខាន់ៗ សម្រាប់ខ្សែច្រវាក់តម្លៃតាមភូមិសាស្រ្តដែលមានអ្នកផលិតស្រាប់ និងក្រុមអ្នកពាក់ព័ន្ធដែលមានសក្តានុពល។ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ សហគមន៍នេះបានរៀបចំកិច្ចប្រជុំវេទិកាពហុភាគីអ្នកពាក់ព័ន្ធ ក្រោមការសម្របសម្រួលពីគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ដែលមានអ្នកចូលរួមសរុប ១១៣នាក់។ វេទិកានេះបានរកឃើញនូវបញ្ហាប្រឈមមួយចំនួន ដូចជា៖ ខ្វះប្រភព និងប្រព័ន្ធស្រោចស្រព ខ្វះមធ្យោបាយដឹកជញ្ជូន ខ្វះទុនសម្រាប់ពង្រីកអាជីវកម្ម ខ្វះចំណេះដឹងធ្វើអាជីវកម្ម ខ្វះឡសម្ងួតស្រូវ។ បន្ទាប់ពីចូលរួមជាមួយគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចរួចមក សហគមន៍បានចុះកិច្ចសន្យាទិញលក់ស្រូវជាមួយក្រុមហ៊ុនអេមរុរ៉ាយ៍ (AmruRice) បានចំនួន០៣លើក គឺនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ និង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។ នៅថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២០ គម្រោង AIMS ក៏បានសម្របសម្រួលជាមួយធនាគារអភិវឌ្ឍជនបទ និងកសិកម្ម […]

សិក្ខាសាលាចែករំលែកបទពិសោធន៍ពីប្រព័ន្ធគ្រប់គ្រងព័ត៌មាន និងការណែនាំពីមូលនិធិនវានុវត្តន៍នៃខ្សែច្រវាក់តម្លៃរបស់គម្រោងអេមស៍

(ភ្នំពេញ)៖ ថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ២០២០ លោក សំរិទ្ធ សាកុរា អគ្គនាយកស្តីទីនៃអគ្គនាយកនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខា្នតតូច បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ពីប្រព័ន្ធគ្រប់គ្រងព័ត៌មាន និងការណែនាំពីមូលនិធិនវានុវត្តន៍នៃខ្សែវាក់តម្លៃរបស់គម្រោងអេមស៍ ចំនួន ២ថ្ងៃ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ មន្រ្តីបង្គោលមន្ទីរពាណីជ្ជកម្មខេត្ត ទីប្រឹក្សាគម្រោង ក្រុមសម្របសម្រួលកសិករ អាជីវករ និងភាគីពាក់ព័ន្ធមកពីបណ្ដាលខេត្តគោលដៅទាំង១៨ របស់គម្រោងអេមស៍។ លោកនាយកគម្រោង សំរិទ្ធ សាកុរា មានប្រសាសន៍ថា សិក្ខាសាលានាពេលនេះ ពិតជាមានសារៈសំខាន់ណាស់។ ចាប់តាំងពីមានការណែនាំពីការប្រមូលទិន្នន័យ និងបញ្ចូលទិន្នន័យរបស់កសិករគម្រោងអេមស៍ ឆ្នាំ ២០១៨-២០២០​ ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មាន ដែលជាប្រព័ន្ធកត់ត្រាទិន្នន័យជាក់លាក់ ហើយគ្រប់ភាគីអាចចូលមើល រួមទាំងភាគីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ក៏អាចចូលពិនិត្យទិន្នន័យទាំងអស់បានដែរ។ ដូច្នេះ រាល់ទិន្នន័យទាំងអស់របស់កសិករ និងប្រាក់ចំណូលរបស់កសិករម្នាក់ៗនៅក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មាន។ «ទាមទារឱ្យការបញ្ចូលទិន្នន័យទៅតាមផែនការដែលខេត្តនីមួយៗបានឯកភាពគ្នា (ផែនការខេត្តរបស់ក្រុមការងារវិនិយោគខែ្សច្រវាក់តម្លៃ​ និងក្រុមសម្របសម្រួលកសិករ​អាជីវករ)។ ទិន្នន័យ ដែលក្រុមសម្របសម្រួលកសិករ​អាជីវករ ឬ ក្រុមការងារវិនិយោគខែ្សច្រវាក់តម្លៃ​ […]

កសិករផលិតស្រូវ និងឈ្មួញព្រមព្រៀងទិញលក់ស្រូវក្រអូប ២០០តោន និងស្រូវស ៥០តោន ក្រោមកិច្ចសម្របសម្រួលអាជីវកម្មទៅអាជីវកម្ម នៅភូមិអូររ៉ៃ ឃុំអូររ៉ៃ ស្រុកថាឡាបរិវ៉ាត់

(ស្ទឹងត្រែង)៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចនៃមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំអាជីវកម្មទៅអាជីវកម្ម នៅភូមិអូររ៉ៃ ឃុំអូររ៉ៃ ស្រុកថាឡាបរិវ៉ាត់។ នៅក្នុងកិច្ចសម្របសម្រួលនេះ កិច្ចសន្យាផ្គត់ផ្គង់ស្រូវក្រអូប និងស្រូវស រវាង លោក ហឿង វាសនា តំណាងកសិករផលិតស្រូវជាមួយឈ្មួញអ្នកប្រមូលទិញលក់ក្នុងតំបន់ បានធ្វើឡើងដោយជោគជ័យ។ កិច្ចសន្យាទិញលក់រវាងលោក ហឿង វាសនា ជាមួយនឹងលោក ជា បញ្ញា ឈ្មួញប្រមូលទិញលក់ស្រូវនៅភូមិអូររ៉ៃ ឃុំអូររ៉ៃ ស្រុកថាឡាបរិវ៉ាត់ ក្នុងបរិមាណស្រូវសរុបចំនួន ៦០តោន ក្នុងនោះស្រូវក្រអូបពូជផ្ការំដួល និងផ្កាម្លិះចំនួន ៤០តោន និងស្រូវសពូជចម្រុះចំនួន ២០តោន។ កិច្ចសន្យាទិញលក់រវាងលោក ហឿង វាសនា ជាមួយនឹងអ្នកមីង ជា ចន ឈ្មួញប្រមូលទិញលក់ស្រូវមកពីភូមិពងទឹក ឃុំអូររ៉ៃ ស្រុកថាឡាបរិវ៉ាត់ ក្នុងបរិមាណស្រូវសរុបចំនួន ៥០តោន ក្នុងនោះស្រូវក្រអូបពូជផ្ការំដួល និងផ្កាម្លិះចំនួន ៤០តោន និងស្រូវសពូជចម្រុះចំនួន ១០តោន។ កិច្ចសន្យាទិញលក់រវាងលោក ហឿង វាសនា ជាមួយនឹងលោកស្រី បួ […]

ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ អញ្ជើញធ្វើទស្សនកិច្ចផ្សារចុងសប្ដាហ៍ខេត្តបាត់ដំបង ដើម្បីពិនិត្យ និងគាំទ្រផលិតផលកសិ-ពាណិជ្ជកម្ម ដែលដាំដុះ និងចិញ្ចឹមដោយកសិករ

(បាត់ដំបង)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអញ្ជើញធ្វើទស្សនកិច្ចផ្សារចុងសប្ដាហ៍នៅខេត្តបាត់ដំបង នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីពិនិត្យ និងគាំទ្រផលិតផលកសិ-ពាណិជ្ជកម្ម ដែលដាំដុះ និងចិញ្ចឹមដោយកសិករមកដាក់លក់នៅផ្សារ។ ពិធីទស្សនកិច្ចនេះ អមដំណើរដោយ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល គណៈប្រតិភូក្រសួងពាណិជ្ជកម្ម នាយកគម្រោងអេមស៍ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង ប្រធានមន្ទីរពាណិជ្ជកម្ម និងក្រុមការងារគម្រោងអេមស៍។ នាឱកាសទស្សនកិច្ចនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានណែនាំ និងជំរុញឱ្យគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច កៀរគរស្ថាប័នពាក់ព័ន្ធនានាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ធ្វើឱ្យខ្សែច្រវាក់តម្លៃមានដំណើរការល្អប្រសើរ និងបង្កើតផ្សារចុងសប្ដាហ៍នៅតាមខេត្តគោលដៅនីមួយៗ ដើម្បីផ្សព្វផ្សាយលក់ផលិតផលកសិ-ពាណិជ្ជកម្ម ដែលដាំដុះ និងចិញ្ចឹមដោយកសិករផ្ទាល់ ជាពិសេសលើកស្ទួយវិបុលភាពកសិករខ្នាតតូចតាមរយៈការបង្កើនផលចំណេញកាន់តែច្រើនដោយតភ្ជាប់កសិ-ពាណិជ្ជកម្ម និងទីផ្សារ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់ កសិករមកលក់នៅផ្សារ ក្រុមការងារគម្រោងអេមស៍ និងក្រុមការងារមន្ទីរពាណិជ្ចកម្មខេត្តនីមួយៗធ្វើយ៉ាងណាជួយគាំទ្រឱ្យផ្សារចុងសប្តាហ៍ដែលកំពុងលក់ដូរនេះឱ្យមានចីរភាពផងដែរ។ គួរបញ្ជាក់ថា នេះជាសប្តាហ៍ទី១០នៃដំណើការផ្សារចុងសប្តាហ៍ខេត្តបាត់ដំបង ដែលមានការដាក់តាំងលក់ផលិតផលបន្លែចម្រុះ មាន់ស្រែ សរុប១៨ស្តង់ ដែលកសិករក្រុមផលិតមាន់ស្រែមកពីស្រុករតនមណ្ឌល ស្រុកសង្កែក្នុងឃុំអន្លង់វិល និងបន្លែយកមកពីស្រុកសំឡូត ស្រុកបាណន់ ស្រុកឯកភ្នំ […]

គម្រោងអេមស៍និងកម្មវិធីអាស្ប៉ាយរួមគ្នាបើកវគ្គចែករំលែកចំណេះដឹង​លេីការប្រេីប្រាស់ប្រព័ន្ធផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាព​និងប្រសិទ្ធផល

មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម រៀបចំឱ្យមានផ្សារចុងសប្ដាហ៍ក្នុងខេត្តកំពង់ចាម ក្រោមក្របខ័ណ្ឌ​គម្រោង AIMS

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការផ្សារអាហារសុវត្ថិភាព

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការផ្សារអាហារសុវត្ថិភាពរបស់ក្រុមហ៊ុន ខេ.ស៊ី.ស៊ី.វី ផ្លេនថេសិន ខូអិលធីឌី (K.C.C.V PLANTATION CO., LTD) ដែលមានទីតាំងស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ពិធីសម្ពោធដាក់ឱ្យដំណើរការផ្សារអាហារសុវត្ថិភាពនេះ អញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដៃគូរអភិវឌ្ឍន៍ អ្នកឧញ៉ា ឯកឧត្តម ចាន់ សុខទី អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រុមកសិករផលិតបន្លែសុវត្ថិភាព និងមាន់ស្រែ អាជ្ញាធរដែនដី បុគ្គលិកក្រុមហ៊ុនខេ.ស៊ី.ស៊ី.វី ផ្លេនថេសិន ខូអិលធីឌី ព្រមទាំងក្រុមការងារគម្រោងជាច្រើនរូប។ លោក នេត អង្គារ ជានាយកគ្រប់់គ្រងទូទៅនៃផ្សារអាហារសុវត្ថិភាពរបស់ក្រុមហ៊ុន K.C.C.V PLANTATION CO.,LTD បានបង្ហាញពីកិច្ចសហប្រតិបត្តិគ្នាជាមួយគម្រោង AIMS និងបានបង្ហាញពីប្រវត្តិរបស់ក្រុមហ៊ុន KCCV Plantations Co., LTD […]

ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចជាមួយក្រុមហ៊ុន ជី អេស ឌីភាច

(សៀមរាប)៖ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) ជាមួយក្រុមហ៊ុន ជី អេស ឌីភាច (GSD PHEACH CO., LTD) ស្តីពីការអភិវឌ្ឍខ្សែសង្វាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មសូត្រខ្មែរ នៅលើទឹកដីសៀមរាបអង្គរ។ ពិធីចុះហត្ថលេខានេះ អញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកនៃក្រសួងពាណិជ្ជកម្ម ឯកឧត្តម ចាន់ សុខទី អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ឯកឧត្តម អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោកជំទាវ លោកស្រី អ៊ុំ សោភា ប្រធាននាយិកាប្រតិបត្តិក្រុមហ៊ុន ជី អេស ឌីភាច ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន ដៃគូរអភិវឌ្ឍន៍ ក្រុមកសិករផលិតសូត្រខ្មែរ ព្រមទាំងក្រុមការងារគម្រោងប្រមាណជា ១៤០នាក់។ លោកស្រី អ៊ុំ សោភា ប្រធាននាយិកាប្រតិបត្តិក្រុមហ៊ុន ជី អេស ឌីភាច បានរៀបរាប់ពីប្រវត្តិរបស់ក្រុមហ៊ុន​ជី​អេសឌី​ភាចដែលចាប់ផ្ដើមពីដៃទទេររហូតមកដល់ពេលនេះ​ និងពេលនេះមានការគាំទ្រពីគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចលើការអភិវឌ្ឍខ្សែសង្វាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មសូត្រខ្មែរផងដែរ។​ ឯកឧត្តម […]

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ប៉ាន សូរស័ក្ដិ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចជាមួយក្រុមហ៊ុន ជី អេស ឌីភាច

(សៀមរាប)៖ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) ជាមួយក្រុមហ៊ុន ជី អេស ឌីភាច (GSD PHEACH CO., LTD) ស្តីពីអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មសូត្រខ្មែរ នៅលើទឹកដីសៀមរាបអង្គរ។ ពិធីចុះហត្ថលេខានេះ អញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការ​អនុរដ្ឋលេខាធិការ​អគ្គនាយកនៃក្រសួងពាណិជ្ជកម្ម ឯកឧត្តម ចាន់ សុខទី អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច​ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបឯកឧត្តម លោកជំទាវ លោកស្រី អ៊ុំ សោភា ប្រធាននាយិកាប្រតិបត្តិក្រុមហ៊ុន ជី អេស ឌីភាច ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន ដៃគូរអភិវឌ្ឍន៍ ក្រុមកសិករផលិតសូត្រខ្មែរ ព្រមទាំងក្រុមការងារគម្រោងប្រមាណជា ១៤០នាក់។ ឯកឧត្តម ណាក់ ណេរ៉ុន មានប្រសាសន៍ថា ផលិតផលកសិ-ពាណិជ្ជកម្មសូត្រនៅក្នុងខេត្តសៀមរាប ហាក់ដូចជាមានសន្ទុះរីកចម្រើនទ្បើងវិញដោយសារតែមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំពារវិស័យសូត្រខ្មែរ។ ម្យ៉ាងទៀត គ្រប់មន្ទីរពាក់ព័ន្ធ និងថ្នាក់ដឹកនាំខេត្តតែងតែជួយលើកទឹកចិត្ត និងសម្របសម្រួលដោះស្រាយរាល់បញ្ហានានាក្នុងវិស័យនេះ ហើយកាន់តែពិសេសទៀតនោះគឺដោយសារតែភាពតស៊ូ និងអត់ធ្មត់របស់បងប្អូនដែលជាផលិតករ អាជីវករ […]

យុទ្ធសាស្រ្តកម្មវិធី(Programmatic Approach) ចាប់ផ្ដើមលេចចេញជារូបរាងជាលើកដំបូងក្នុងវេទិកាពហុភាគីអ្នកពាក់ព័ន្ធនៅសហគមន៍កសិកម្មសំបូរមានជ័យ

(កំពង់ចាម)៖ នៅសហគមន៍កសិកម្មសំបូរមានជ័យ ដែលស្ថិតនៅភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានបើកវេទិកាពហុភាគីអ្នកពាក់ព័ន្ធ (Multi-Stakeholder Platform) នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។ វេទិកានេះ មានការអញ្ជើញជាអធិបតីដោយលោក អភិបាលស្រុកស្ទឹងត្រង់ តំណាងមន្ទីរពាណិជ្ជកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរធនធានទឹក និងតំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងមានអ្នកចូលរួមពីតំណាងក្រុមកសិករផលិតទាំង ៤ក្រុម តំណាងអ្នកប្រមូលទិញចំនួន ៣នាក់ និងអ្នកលក់ធាតុចូលកសិកម្មចំនួន ១នាក់។ វេទិកាពហុភាគីអ្នកពាក់ព័ន្ធនេះ ប្រព្រឹត្តិទៅក្រោមកិច្ចសហការគ្នារវាងគម្រោងធំៗចំនួន២ គឺ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលប្រតិបត្តិដោយក្រសួងពាណិជ្ជកម្ម និងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដែលប្រតិបត្តិដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ វេទិកាពហុភាគីពាក់ព័ន្ធ គឺជាកន្លែងដែលតួអង្គទាំងអស់ក្នុងខ្សែសង្វាក់តម្លៃអាចមកជួបទល់មុខគ្នាដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយរួមគ្នា។ កិច្ចពិភាក្សាក្នុងវេទិកាពហុភាគីអ្នកពាក់ព័ន្ធ បានលើកយកបញ្ហាចំនួន ១០ចំនុច មកបង្ហាញ ពិភាក្សា និងស្វែងរកដំណោះស្រាយរួមគ្នា។ វេទិកានេះ ក៏បានពិភាក្សា និងឯកភាពគ្នាទៅលើផែនការសកម្មភាពរួមគ្នាចំនួន ៦ចំនុច ដើម្បីដោះស្រាយបញ្ហា ដែលបានលើកឡើងជាបន្តបន្ទាប់ទៀត។ […]

អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដឹកនាំការផ្សព្វផ្សាយ និងបញ្ជ្រាបគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច

(ប៉ៃលិន)៖ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន អញ្ជេីញជាអធិបតីដឹកនាំការផ្សព្វផ្សាយ និងបញ្ជ្រាបគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៅមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន​ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។ កិច្ចប្រជុំផ្សព្វផ្សាយនេះ​ មានការអញ្ជេីញចូលរួមពីសំណាក់​ អភិបាលរង នាយករងរដ្ឋាបាល ឯកឧត្តម សុខ សាធីម ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ប្រធានមន្ទីរទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច​ ប្រធានរតនាគារ ប្រធានសភាពាណិជ្ជកម្ម ចៅសង្កាត់/មេឃុំ​ មេភូមិ​ ទីប្រឹក្សាគម្រោងអេម​ និងប្រជាកសិករចូលរួម​ចំនួន​ ៤១​នាក់។ ឯកឧត្តម ផាន់ ចាន់ធុល​ ជំរុញក្រុមការងារក្នុងខេត្ត​ អាជ្ញាធរមួលដ្ឋាន និងក្រុមកាងារគម្រោងសហការគ្នា​ឱ្យបានល្អ​ ដេីម្បីកំណត់ក្រុមកសិករផលិតដែលមានសក្ដានុពល និងពន្លឿនសកម្មភាពចងក្រងក្រុមផលិតមាន់ស្រែ និងដំឡូងមី​ ព្រមទាំងស្នេីសុំកិច្ចសហការពីទីផ្សារផលិតផល និងពីការនាំចេញផលិត។ ក្រុមការងារគម្រោងក៏បានពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋានអំពីសំណើរសុំទីតាំងសម្រាប់សាងសង់អណ្ដូងបូមទឹក​ និងប្រព័ន្ទស្តុកទឹកសម្រាប់ស្រោចស្រពបន្លែ​ និងចិញ្ជឹមមាន់នៅរដូវប្រាំងដែលខ្វះខាតទឹកខ្លាំង។

ការស្តារបឹងសាធារណៈ ក្លាយជាមូលដ្ឋានបង្កើនសេដ្ឋកិច្ចដល់ចង្កោមកសិករ

(បន្ទាយមានជ័យ)៖ ចង្កោមកសិករផលិតស្រូវនៅភូមិត្របែក ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានអនុវត្តកិច្ចសន្យាទិញ-លក់ស្រូវ បានចំនួន ០២លើក ក្នុងឆ្នាំ២០១៩ ដែលការអនុវត្តលើកទី១ ទទួលបានលទ្ធផលល្អប្រសើរលើសពីការរំពឹងទុក ប៉ុន្តែសម្រាប់លើកទី២ ត្រូវបានប្រឈមនឹងកត្តាអាកាសធាតុរាំងស្ងួត ខ្វះប្រភពទឹកស្រោចស្រព ដែលជាកត្តាចម្បងមិនអាចសម្រេចលទ្ធផលតាមកិច្ចសន្យាបាន។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) បានសម្លឹងឃើញបឹងសាធារណៈមួយក្នុងភូមិត្របែក ដែលអាចអភិវឌ្ឍជាអាងស្តុកទឹកសម្រាប់ដោះស្រាយបញ្ហាកង្វះទឹកស្រោចស្រពដល់ប្រជាកសិករចំនួន ០៥ភូមិ។ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ធ្វើអន្តរគមន៍លើខ្សែសង្វាក់តម្លៃស្រូវ ដោយផ្តួចផ្តើមឱ្យមានកិច្ចពិភាក្សាពីបណ្តាភាគីពាក់ព័ន្ធនានា និងអាជ្ញាធរមូលដ្ឋានរហូតសម្រេចបានការសហការវិនិយោគពីក្រុមហ៊ុនវិនិយោគចំនួន ០២ ដែលទទួលខុសត្រូវលើផ្ទៃដីស្តារទំហំ ៤០ ០០០ ម៉ែត្រការ៉េ ជម្រៅ ១២ម៉ែត្រ។ ទន្ទឹមនឹងការស្ដា​រ​បឹង​ ក៏មានការពង្រីកផ្លូវលំ ប្រវែង ១ ១០០ ម៉ែត្រលើផ្លូវចាស់។ ការស្ដាបឹង​ និងពង្រីកផ្លូវអស់ថវិការសរុបប្រមាណ ១៣០ ០០០ដុល្លារ។ បច្ចុប្បន្ននេះ សកម្មភាពនៃការស្តារបឹងខាងលើ គឺបានសម្រេចប្រមាណ ៧០% នៃផែនការ។ ការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំពីក្រុមការងារនេះ ទទួលបានការសាទរពីប្រជាកសិករក្នុងភូមិ ជាក់ស្តែងកសិករចំនួន ១២គ្រួសារ ដែលមាន ទីតាំងស្រែជាប់នឹងគម្រោងផ្លូវតភ្ជាប់ពីភូមិត្របែកមកកាន់ទីតាំងប្រមូលផ្តុំ បានសម្បទានជាចំណែកដីលំនៅដ្ឋាន និងដីស្រែដើម្បីពង្រីកទទឹងផ្លូវពី ៤ម៉ែត្រ […]

កសិដ្ឋានចិញ្ចឹមមាន់ស្រែរបស់កសិករ ជា ទី រកចំណូលបានក្នុងមួយខែជាង ៤លានរៀល

ប្រជាកសិករនិយមចិញ្ចឹមមាន់ ដោយសារមានទីផ្សារល្អ និងមានការនិយមចូលចិត្តបរិភោគសាច់មាន់ ពិសេសមាន់ស្រែពីសំណាក់អតិថិជន។ កសិករចិញ្ចឹមដោយការធ្វើទ្រុងមាន់មានលក្ខណៈបច្ចេកទេស មានព័ទ្ធរបងជុំវិញ ទុកទីធ្លាទូលាយសមរម្យសម្រាប់មាន់ដើររកចំណីនិងរត់លេងនៅក្នុងទីធ្លានោះ ជាពិសេសទុកមួយផ្នែកធំនៃទីធ្លាឱ្យត្រូវពន្លឺថ្ងៃបានល្អ។ បងប្រុស ជា ទី និងភរិយា ជាកសិករដែលហ៊ានវិនិយោគចិញ្ចឹមមាន់ស្រែជាលក្ខណៈវិលជុំដំបូងគេក្នុងក្រុមផលិតមាន់ស្រែរបស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចក្នុងឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។ ជា ទី ចាប់ផ្តើមចិញ្ចឹមមាន់ស្រែចំនួន ៣៥០ក្បាលជារៀងរាល់ខែ ដែលការចិញ្ចឹមនេះអាចឱ្យគាត់មានមាន់សាច់លក់ទៀងទាត់ក្នុងមួយខែៗលើសពី ៣០០ក្បាល និងទទួលប្រាក់ចំណេញជាង១លានរៀល។ ដោយមានការគាំទ្រពីគម្រោងក្នុងការពង្រីកអាជីវកម្ម ដូចជាការគាំទ្រទីផ្សារ ការរៀបចំផែនការវិនិយោគ ការវិភាគអនុបាតចំណូលចំណាយ និងអត្រាប្រាក់ចំណេញត្រឡប់ ការសម្របសម្រួលឱ្យគាត់ទទួលបានកម្ចីពីខ្សែបន្ទាត់ឥណទានធនាគារអភិវឌ្ឍន៍ជនបទដែលមានការប្រាក់ទាប។ ក្រុមការងារគម្រោងក៏បានយល់ព្រមផ្តល់នូវហិរញ្ញប្បទានឥតសំណងចំនួនបួនលានរៀល បន្ថែមទៀត ជាការលើកទឹកចិត្តជូនគាត់ ដោយមើលឃើញថា ជា ទី ហ៊ានវិនិយោគមាន់សាច់ជាលក្ខណៈវិលជុំមុនគេក្នុងស្រុករបស់គាត់។ នៅក្នុងទឹកប្រាក់ដែលទទួលបានពីកម្ចីសម្រាប់ វិនិយោគនេះ បងប្រុស ជា ទី បានពង្រីកអាជីវកម្មដោយបង្កើនការចិញ្ចឹមមាន់រហូតដល់ ៧០០ក្បាលក្នុងមួយខែ និងសាងសង់ចំនួនទ្រុងមាន់ចំនួនពីរបន្ថែមទៀត ព្រមទាំងទិញទូភ្ញាស់កូនមាន់ផងដែរ។ បងប្រុស ជា ទី និយាយក្នុងទឹកចិត្តសប្បាយរីករាយថា អាជីវកម្មចិញ្ចឹមមាន់ថ្មីនេះ អាចឱ្យគាត់រកប្រាក់ចំណេញសុទ្ធបានជាងបួនលានរៀលក្នុងមួយខែ។ ប្រាក់ចំណេញនេះ ជាប្រភពចំណូលសម្រាប់លើកកម្ពស់សេដ្ឋកិច្ចគ្រួសារយ៉ាងរឹងមាំ និងធានាដល់ការផ្គត់ផ្គង់តម្រូវការក្នុងគ្រួសារ។ ភាពជោគជ័យ ដែលបងប្រុស […]

ក្រុមការងារគម្រោងផ្ដល់ប្រឹក្សា និង ពិនិត្យលទ្ធភាពកសិករដែលចង់ចូលរួមជាមួយគម្រោង AIMS

ការវិវត្តខ្លួនពីឈ្មួញប្រមូលទិញមាន់ស្រែតូចតាចម្នាក់ ទៅជាឈ្មួញមួយដ៏ធំប្រចាំមូលដ្ឋាន

(កំពង់ចាម)៖ កាលពីមុនចូលរួមជាមួយគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) នៅដើមឆ្នាំ២០១៨ ក្រាញ់ សុខរី គ្រាន់តែជាឈ្មួញប្រមូលទិញមាន់ស្រែតូចតាចម្នាក់ នៅមូលដ្ឋានរបស់គាត់តែប៉ុណ្ណោះ ដោយគាត់អាចប្រមូលទិញមាន់ស្រែ បានប្រមាណជាមធ្យម តែ ៥ តោន ក្នុង១ឆ្នាំៗ។ នៅចុងឆ្នាំ២០១៨ ក្រោយពីបានចូលរួមជាមួយគម្រោង (តាមរយៈកិច្ចសន្យាទិញ លក់ ជាមួយក្រុមផលិតមាន់ស្រែ) គាត់អាចប្រមូលទិញមាន់ស្រែ បានប្រមាណ ១០ តោន ក្នុង ១ឆ្នាំ។ នៅឆ្នាំ២០១៩ គាត់អាចប្រមូលទិញមាន់ស្រែ បានប្រមាណ ៤៥ តោន ក្នុងមួយឆ្នាំ។ កសិករដែលបានលក់មាន់ស្រែឲ្យគាត់ រហូតដល់ពេលនេះ មានចំនួន ១២០គ្រួសារ។ ចំណែកទីផ្សារដែលគាត់ផ្គត់ផ្គង់មាន់ស្រែឲ្យ មានការកើនឡើងចំនួន ១៣កន្លែង ខណៈដែលកាលពីមុនមានត្រឹមតែ ២កន្លែងប៉ុណ្ណោះ។ សព្វថ្ងៃ លោក ក្រាញ់ សុខរី កំពុងតែកាក់កបជាមួយនឹងរបរជាអ្នកប្រមូលទិញមាន់ស្រែ រួមជាមួយនឹងការកែច្នៃទទួលសេវា និងបោចរោមមាន់ យកទៅលក់នេះយ៉ាងខ្លាំង។ អ្នកណាៗ ក៏ស្គាល់គាត់ដែរ ជាពិសេស កសិករចិញ្ចឹមមាន់ស្រែរបស់គម្រោង AIMS តែម្តង។ នៅឆ្នាំ២០២១ ខាងមុខនេះ គាត់មានផែនការទិញឡាន […]

ផលិតកម្មមាន់ស្រែ និងទីផ្សារមាន់ស្រែនៅស្រុកបាភ្នំ

(ព្រៃវែង)៖ កសិករ សាន សុផល រស់នៅស្រុកបាភ្នំ ខេត្តព្រៃវែង បានទិញកញ្ចប់សេវាបច្ចេកទេសចិញ្ចឹមមាន់ស្រែពីសហគ្រាស ជី អា ស៊ី (GIC) ដោយខ្ចីប្រាក់ពីធនាគារអភិវឌ្ឍន៍ជនបទដើម្បីវិនិយោគលើផលិតកម្មមាន់ស្រែ។ មកដល់ពេលនេះ កសិករ សាន សុផល បានសងបញ្ចប់កម្ចីពីធនាគារអភិវឌ្ឍន៍ជនបទរួចរាល់ហើយ គាត់ក៏បានបន្តការចិញ្ចឹមមាន់សាច់ក្នុងជុំទី៣ទៀត ដោយបានប្រើប្រាស់ថវិកាផ្ទាល់ខ្លួនចំនួន ២ ៥០០ដុល្លារ ដើម្បីពង្រីកទីតាំង សង់របងសុវត្ថិភាព និងសង់ទ្រុងចិញ្ចឹមមាន់សាច់បន្ថែម។ ស៊ន សុជា ឈ្មួញប្រមូលទិញមាន់ស្រែ បាននិងកំពុងប្រមូលទិញមាន់ស្រែពីក្រុមកសិករផលិតរបស់គម្រោង និងប្រជាពលរដ្ឋក្រៅគម្រោង នៅស្រុកបាភ្នំ ស្រុកមេសាង និងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ គាត់ទិញមាន់សាច់ក្នុងរង្វង់តម្លែពី ១៨ ០០០រៀល ទៅ ២១ ០០០រៀល។ ដោយមើលឃើញទីផ្សារល្អសម្រាប់ផលិតកម្មមាន់ស្រែ និងវេចខ្ចប់ទៅលក់នៅភ្នំពេញ គាត់បានពង្រីកអាជីវកម្មរបស់ខ្លួនដោយវិនិយោគថវិកាផ្ទាល់ខ្លួន ២ ០០០ដុល្លារ សាងសង់ទីសត្តឃាតមាន់ និងប្រើប្រាស់កម្លាំងពលកម្មចំនួន ៤នាក់សម្រាប់កែច្នៃមាន់ស្រែផ្គត់ផ្គង់ចូលផ្សារទំនើបចំនួន២ នៅរាជធានីភ្នំពេញ គឺផ្សារកសិផលខ្មែរ និងផ្សារទំនើបឡេងណាវ៉ាត់ត្រា។ ស៊ន សុជា ផ្គត់ផ្គង់មាន់ស្រែពី ៦០ គ.ក្រ […]

កសិករផលិតបន្លែ២ក្រុមនៅភូមិព្រែកជីកត្រៀមផលិតបន្លែ​ ១៨មុខ​ ដើម្បីផ្គត់ផ្គង់ក្រុមហ៊ុន Cj Agro business

(កំពង់ចាម)៖​ ក្រុមការងារគម្រោង​ជំរុញទីផ្សារសម្រាប់កសិកកម្មខ្នាតតូច​នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម​ ធ្វេីការសម្របសម្រួលអាជីវកម្មទៅអាជីវកម្ម (B2B) រវាងតំណាងក្រុមហ៊ុន Cj Agro business និងតំណាងក្រុមផលិតបន្លែ២ក្រុម នៅភូមិព្រែកជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពងចាម កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។ នៅក្នុងកិច្ចពិភាក្សាអាជីវកម្មទៅអាជីវកម្មនេះ បានសម្រេចយកប្រភេទបន្លែ ១៨មុខ និងបរិមាណសម្រាប់កិច្ចសន្យាដូចជា៖ ១. ស្ពៃតឿ ២០០គ.ក/ថ្ងៃ ២. សាលាដ ២០០គ.ក/ថ្ងៃ ៣. សណ្តែកគួរ ២០០គ.ក/ថ្ងៃ ៤. ស្ពៃចង្កឹះ ២០០គ.ក/ថ្ងៃ ៥. ស្ពៃក្រញាញ់ ២០០គ.ក/ថ្ងៃ ៦. ត្រសក់២០០គ.ក/ថ្ងៃ ៧. ខាត់ណាដើម២០០គ.ក/ថ្ងៃ ៨. ត្រប់វែង២០០គ.ក/ថ្ងៃ ៩. ពោតបារាំង ២០០គ.ក/ថ្ងៃ ១០. ត្រកួន៥០០គ.ក/ថ្ងៃ ១១. ម្ទេសកាយាណេ១០០គ.ក/ថ្ងៃ ១២. ស្ពៃខៀវ ២០០គ.ក/ថ្ងៃ ១៣. ប៉េងបោះខ្មែរ ៥០គ.ក/ថ្ងៃ ១៤. […]

លទ្ធភាពទទួលបានកម្ចីដើម្បីពង្រីកការចិញ្ចឹមមាន់ស្រែរបស់កសិកចង្កោមភូមិអូរក្របៅ

(បាត់ដំបង)៖ ក្រុមការងារគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចនៃមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង សម្របសម្រួល និងដឹកនាំបុគ្គលិកធនាគារអភិវឌ្ឍន៍ជនបទ ចុះជួបកសិករចង្កោមចិញ្ចឹមមាន់ស្រែ នៅភូមិអូរក្របៅ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដើម្បីពិភាក្សាពីលទ្ធភាពក្នុងការទទួលបានកម្ចីដើម្បីយកមកពង្រីកការចិញ្ចឹមដូចជាសាងសង់ទ្រុង ពង្រីកមាន់សាច់ នឹងមេពូជ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០។   លោកសុខុម ដារ៉ារដ្ឋ តំណាងធនាគារអភិវឌ្ឍន៍ជនបទ ជម្រាបជូនពីលក្ខខណ្ឌនៃការទទួលបានកម្ចីដូចជា កសិករចិញ្ចឹមមាន់ស្រែត្រូវតែជាសមាជិកចង្កោមដែលចងក្រងដោយគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច។ ឥណទានដែលទទួលបានត្រូវប្រើប្រាស់តាមគោលបំណងកម្ចីសម្រាប់វិនិយោគលើមាន់ស្រែមិនអាចយកទៅប្រើលើរឿងផ្សេងក្រៅពីនេះឡើយ។ ការសងត្រឡប់មានភាពបត់បែននិងអាចចរចារបាន និងត្រូវគោរពតាមលក្ខណកម្ចីរបស់ធនាគារអភិវឌ្ឍន៍ជនបទមួយចំនួនទៀត។   បន្ទាប់ពីការពិភាក្សា និងការសួរសំណួរមួយចំនួនរួចមកមានកសិករចំនួន ២នាក់ ស្ម័គ្រចិត្តស្នើសុំកម្ចី ហើយខាងធនាគារអភិវឌ្ឍន៍ជនបទក៏បានពិនិត្យឯកសាររបស់បញ្ចាំឃើញថាអាចទទួលយកបាន។ ក្រុមការងាររបស់គម្រោងនឹងរៀបចំបញ្ជីឈ្មោះដាក់ជូនលោកប្រធានមណ្ឌលភូមិភាគពាយ័ព្យចុះហត្ថលេខា មុននឹងបញ្ជូនទៅខាងធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីពិនិត្យ និងចុះសិក្សាវាយតម្លៃ។   ដោយឡែក ដោយកសិករក្នុងចង្កោមនេះ ចង់បានបទពិសោធន៍ក្នុងការសាងសង់ទ្រុង ក្រុមការងារនឹងរៀបចំទស្សនកិច្ចសិក្សាទៅកាន់សហគមន៍ចិញ្ចឹមមាន់ស្រែនៅខេត្តប៉ៃលិនដើម្បីរៀនសូត្រពីរបៀបបច្ចេកទេសថ្មីៗ ដែលគេចិញ្ចឹមជោគជ័យ។

ឱកាសទីផ្សារបន្លែសុវត្ថិភាព មាន់ស្រែ របស់កសិករខេត្តបាត់ដំបងកំពុងមានការកើនឡើង

(បាត់ដំបង)៖ កិច្ចប្រជុំពិភាក្សារវាងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី និងទីប្រឹក្សាគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) ជាមួយលោកឧញ្ញា ឈរ ម៉ារិទ្ធ តំណាងក្រុមហ៊ុនឯកជនសរុបអ្នកចូលរួមប្រមាណ ១០នាក់ (ស្រី ២នាក់) ដឹកនាំដោយ លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងនិងជាប្រធានមណ្ឌលភូមិភាគពាយ័ព្យ ដើម្បីស្វែងយល់ពីស្ថានភាព និងលទ្ធភាពនៃការផ្គត់ផ្គង់របស់ក្រុមកសិករផលិតរបស់គម្រោង AIMS និងអ្វីដែលលក្ខខណ្ឌ និងតម្រូវការរបស់ក្រុមហ៊ុនចង់បាន នាព្រឹកថ្ងៃទី១៣ ខែមេសាឆ្នាំ២០២០។ សូមគូសបញ្ជាក់ថា៖ លោកឧកញ្ញា ឈរ ម៉ារិទ្ធ ធ្លាប់បានសហការជាមួយគម្រោង AIMS កាលពីពេលកន្លងទៅដែរ ហើយលោកគឺជាប្រធានក្រុមហ៊ុនក្នុងស្រុកមួយដែលមានបំណងចង់ធ្វើកិច្ចសហការជាមួយគម្រោង ដើម្បីទទួលទិញផលិតផលកសិកម្មរបស់ប្រជាកសិករមានដូចជា៖ បន្លែសុវត្ថិភាព មាន់ស្រែ ជាដើម។ ក្រៅពីនេះ ក្រុមហ៊ុន ក៏មានកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងធនាគារសឹង្ហបូរី ក្រុមហ៊ុន បច្ចេទេសជប៉ុន និងមានបុគ្គលិកបច្ចេកទេស នៅចាំបង្ហាត់បង្រៀនកសិករអំពីបច្ចេកទេសដាំដុះទៀតផង។ គោលបំណងរបស់ក្រុមហ៊ុនគឺជំរុញការដាំដុះបន្លែសុវត្ថិភាពក្នុងស្រុក ដោយមានទីតាំងវេចខ្ចប់ធំនៅរាជធានីភ្នំពេញ និងមានទីតាំងធំៗ៤កន្លែងគឺនៅខេត្តបាត់ដំបង ប៉ៃលិន កណ្តាល កំពង់ស្ពឺ និងកំពត និងមានសាខាលក់ចំនួន ១២កន្លែង។ ក្រៅពីនេះក្រុមហ៊ុនក៏មានស្ថាប័នឥណទានមួយឈ្មោះ Fund On […]

ការជំរុញការដាំរុក្ខជាតិមន និងការចិញ្ចឹមដង្កូវនាងសម្រាប់ផលិតសរសៃសូត្រ ដើម្បីលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជា

ផលិតផលសូត្របានចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី និងអត្តសញ្ញាណខ្មែរ។ ដោយវិស័យសូត្រនៅកម្ពុជា មានសក្តានុពលខ្លាំងសម្រាប់បង្កើតការងារ និងបង្កើតប្រាក់ចំណូលគ្រួសារខ្នាតតូច គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ចាប់ផ្ដើមភាពជាដៃគូរវាងវិស័យឯកជន និងសាធារណៈ ទៅលើអាជីវកម្មសូត្រឈានមុខ ក្នុងការបង្កើតគ្រោងការណ៍កសិកម្មតាមកិច្ចសន្យាក្នុងការផលិតសូត្រឆៅសម្រាប់ប្រតិបត្តិការរបស់ពួកគាត់ផ្ទាល់។ ក្នុងភាពជាដៃគូរនេះគម្រោង ក៏មានរៀបចំសម្រាប់ការផ្គត់ផ្គង់សំបុកកូននាងដែលមានគុណភាពល្អប្រសើរជាងមុន និងជំរុញការដាំដើមមនមានគុណភាពតាមរយៈការដាំដុះដោយឯកជន។ កន្លងមកគម្រោងបានសម្របសម្រួលជាតួអង្គទាំងអស់នៃខ្សែសង្វាក់តម្លៃសូត្រ ដូចជា Golden Silk Pheach សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមកសិករ ដើម្បីពង្រឹងសមត្ថភាពក្នុងការផលិតកូននាង ដែលធ្វើពាណិជ្ជកម្ម និងការគាំទ្រដល់អ្នកដឹកនាំវិស័យសូត្រ និងធ្វើការស្រាវជ្រាវ។ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ក្រុមការងារគម្រោងខេត្តសៀមរាប និងវិទ្យាស្ថានវាយនភ័ណ្ឌប្រពៃណីខ្មែរ IKTT បានពិភាក្សាអំពីដំណើរការ និងបញ្ហាប្រឈមលើខ្សែច្រវ៉ាក់តម្លៃសូត្រ នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ លោកស្រី យ៉ាន រីណា ប្រធានគ្រប់គ្រប់វិទ្យាស្ថានវាយនភ័ណ្ឌប្រពៃណីខ្មែរ និយាយថា បញ្ហាប្រឈមក្នុងវិស័យសូត្រកម្ពុជា មានដូចជា ដង្កូវនាងពូជខ្មែរមិនសូវធន់ នឹងអាកាសធាតុក្តៅ ឬត្រជាក់ ដែលធ្វើឱ្យដង្កូវងាប់ច្រើន ម្យ៉ាងបរិយាកាសជុំវិញ ដែលមានក្លិនមិនល្អ ដូចជា អាចម៍ជ្រូក ថ្នាំសំលាប់សត្វល្អិត ក៏ជាបញ្ហាធ្វើឱ្យកូននាងងាប់ដែរ។ […]

ទីផ្សារមាន់ស្រែ និងការបង្កើនប្រាក់ចំណូលគ្រួសារ

(បាត់ដំបង)៖ ភូមិធ្មាត្រូវបានជ្រើសរើស ជាភូមិគោលដៅរបស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច កាលពីឆ្នាំ២០១៨ ដោយផ្តោតលើផលិតផលមាន់ស្រែ។ ភូមិនេះ ស្ថិតនៅក្នុងឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមានប្រជាជនសរុប ២៦១គ្រួសារ ស្មើនឹង ១ ១២១នាក់ (ស្រ្តី៥៤៦នាក់) ក្នុងនោះប្រភពចំណូលសំខាន់របស់ប្រជាពលរដ្ឋបានមកពីការធ្វើស្រែ ការចិញ្ចឹមសត្វ និងការចំណាក់ស្រុកទៅធ្វើការនៅប្រទេសថៃ។ ភូមិនេះធ្លាប់បានទទួលការគាំទ្រច្រើនពីអង្គការបន្ទាយស្រី គម្រោងជំរុញផលិតកម្មស្បៀង(BFP) និងកម្មវិធីASPIRE ផងដែរ។ ពាក់ព័ន្ធការចិញ្ចឹមមាន់ ភូមិនេះមានលក្ខណះអំណោយផលល្អ ដោយប្រជាពលរដ្ឋភាគច្រើនគឺមានដីធំទូលាយ សំបូរធនធានសម្រាប់ផ្សំចំណី ផ្លូវដឹកជញ្ជូនល្អប្រសើ ពិសេសមានការប្រមូលទិញច្រើនពីឈ្មួញក្នុងនិងក្រៅតំបន់ ជាអាទិ៍ក្នុង១ថ្ងៃមានការបញ្ជាទិញចាប់ពី ២០០ ដល់៣០០គីឡូក្រាម ។ ជាក់ស្តែងទោះការបញ្ជាទិញមានទំហំធំ តែការផ្គត់ផ្គង់របស់កសិករនៅ តែមានបរិមាណតិចតួចដោយការចិញ្ចឹមនៅជួបប្រទះបញ្ហាច្រើនពិសេសពាក់ព័ន្ធនឹងបច្ចេកទេសចិញ្ចឹម និងការគ្រប់គ្រងជំងឺ។ គម្រោងAIMS បានបង្កើតចង្កោមជាផ្លូវការនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ ដោយមានសមាជិកផលិតសរុប ១៨នាក់ ស្រី០៥នាក់។ តាមរយៈការសម្របសម្រួលវេទិការពហុអ្នកពាក់ព័ន្ធ ក្រុមនេះបានកំណត់ចេញនូវផែនការជាអទិភាពដើម្បីដោះស្រាយតម្រូវការទីផ្សារ ដែលក្នុងនោះគម្រោងAIMS បានសម្របសម្រួលទស្សនះកិច្ចសិក្សាទៅតំបន់ដែលចិញ្ចឹមជោគជ័យ និងរៀបចំផែនការអាជីវកម្មសម្រាប់សមាជិកម្នាក់ៗ។ ជាលទ្ធផលក្រោមការសម្របសម្រួលពីគម្រោងAIMS ក្រុមនេះបានស្ម័គ្រចិត្តផលិតមាន់ស្រែតាមកិច្ចសន្យាដើម្បីផ្គង់ផ្គង់ទីផ្សារ ក្នុងនោះមានសមាជិក ៨គ្រួសារ បានស្ម័គ្រចិត្តផលិតមាន់សាច់ក្នុងបរិមាណសរុប ១ ១៧៦ក្បាល(ប្រហែល […]

ផលរបរស្រូវសរីរាង្គក្នុងសហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របូរីមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់

(ព្រះវិហារ)៖ កសិកម្មតាមកិច្ចសន្យាត្រូវបានចាត់ទុកជាយន្តការ ដែលមានប្រសិទ្ធភាពក្នុងការបង្កើនផលិតភាព និងផលប្រយោជន៍សម្រាប់កសិករខ្នាតតូច និងកសិ-ពាណិជ្ជកម្ម។ តាមការចុះអង្កេត និងសិក្សាពីការអនុវត្តកិច្ចសន្យានៅសហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របូរី ដែលស្ថិតនៅភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ នាថ្ងៃទី១០ ខែមីនា ឃើញថា ការទិញ-លក់ស្រូវសរីរាង្គមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។ ការអនុវត្តកិច្ចសន្យាបានល្អរវាងសហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របូរី និងក្រុមហ៊ុនអេមរុរ៉ាយស៍។ នៅរដូវនេះ សហគមន៍បានផ្គត់ផ្គង់ស្រូវសរីរាង្គចំនួន ៣ ២២៦ ៣៨២ គីឡូក្រាម ដល់ក្រុមហ៊ុនតាមកិច្ចសន្យា។ ចំណែកឯសមាជិកសហគមន៍ក៏មានការកើនឡើងពី ១៩៧គ្រួសារ នៅឆ្នាំ២០១៤ ដល់ ៥៤៩គ្រួសារ នៅឆ្នាំ២០២០។ សហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របូរី មានភាពរឹងមាំក្នុងការចាត់ចែងហិរញ្ញវត្ថុក្នុងក្រុម និងមានទំនុកចិត្ដខ្ពស់ពីក្រុមហ៊ុន។ លោក ឆែម អួត ប្រធានសហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របូរី និយាយថា នៅពេលដែលមានបញ្ហាប្រឈម យឺតយ៉ាវក្នុងការទូទាត់ប្រាក់ពីក្រុមហ៊ុនម្ដងៗ សហគមន៍បានប្រើបា្រស់ខ្សែបន្ទាត់ឥណទានពីធនាគារអភិវឌ្ឍន៍ជនបទសម្រាប់ដោះស្រាយបញ្ហារាំងស្ទះក្នុងក្រុមរបស់ខ្លួន ដែលធ្វើឱ្យសមាជិកសហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របូរី មិនមានបញ្ហាលើការប្រើប្រាស់សាច់ប្រាក់។ លោក ឆែម អួត បានបង្ហាញពីអារម្មណ៍សប្បាយរីករាយចំពោះគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ដែលចូលធ្វើអន្តរាគមន៍ដល់សហគមន៍របស់គាត់។ លោក អួត ក៏បានស្នើសុំគម្រោងនៅបន្តជួយសម្របសម្រួលដល់សហគមន៍លើបច្ចេកទេសដំណាំស្រូវ និងការជ្រើសរើសពូជស្រូវ (ស្រូវរំដួល និងម្លិះក្រហម) ជាពិសេសជួយសម្របសម្រួលប្រាក់កម្ចីដែល់សហគមន៍មានតម្រូវការ […]

កសិករក្រុមផលិតបន្លែក្រាំងយ៉ូវ ផាត សុខា ឈានមុខក្នុងអាជីវកម្ម

(កណ្ដាល)៖ កសិករ ផាត សុខា នៅភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ប្រកបរបដាំបន្លែសម្រាប់លក់។ គាត់ចូលជាសមាជិកក្រុមផលិតបន្លែ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ដោយសមាជិកក្នុងក្រុមបង្កើតដំបូងមានចំនួន ៣៨នាក់។ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) គាំទ្រក្នុងការបង្កើតក្រុមនេះឡើងក្នុងគោលបំណងកំណត់បញ្ហារាំងស្ទះជាក់លាក់ និងរិះរកមធ្យោបាយដោះស្រាយទាក់ទងទៅនឹងផលិតកម្មបន្លែ និងទីផ្សារ។ ជាមួយនឹងការខិតខំប្រឹងប្រែង និងការគាំទ្រពីគម្រោង AIMS ក្រុមផលិតបន្លែក្រាំងយ៉ូវ មានការគាំទ្រ និងទទួលស្គាល់ច្រើនពីសំណាក់អ្នកទិញមកពីរាជធានីភ្នំពេញ ដែលធ្វើឱ្យផលិតកម្មបន្លែរបស់ក្រុមគាត់មានការកើនឡើង។ ជាក់ស្ដែងក្រុមផលិតបន្លែក្រាំងយ៉ូវក៏បានការចុះកិច្ចសន្យាលក់បន្លែមួយ ដែលធ្វើឡើង រវាងក្រុមកសិករ ផលិតបន្លែ និងសហគ្រាសសង្គម “Project Alba” ដែលបាននិងកំពុងផ្គត់ផ្គង់បន្លែគ្រប់ប្រភេទជាបន្តបន្ទាប់ផងដែរ។ ដោយមើលឃើញភាពជោគជ័យនេះ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ខេត្តកណ្តាល បានរៀបចំទស្សនកិច្ចសិក្សាមួយ ដើម្បីផ្លាស់ប្តូរបទពិសោធន៍កសិករទៅកសិករក្នុងខ្សែសង្វាក់តម្លៃបន្លែ បច្ចេកទេសដាំដុះ ការសិក្សាអំពីការតភ្ជាប់ទីផ្សារ ការគ្រប់គ្រងថវិការ ការកត់ត្រាចំណូលចំណាយ ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ដែលជាកន្លែរបស់ក្រុមកសិករផលិត ក្នុងក្រុមផលិតបន្លែក្រាំងយ៉ូវរបស់ កសិករ ផាត […]

សកម្មភាពតាមដានការអនុវត្តកិច្ចសន្យាទិញលក់ដំឡូងមីឆ្នាំ២០១៨-២០១៩ របស់ក្រុមកសិករនៅស្រុកថាឡាបរីវ៉ាត់

(ស្ទឹងត្រែង)៖ ក្រុមផលិតដំឡូងមីដូនប៉ា ស្ថិតនៅឃុំស្រះឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលមានទីតាំងនៅខាងលិចក្រុងស្ទឹងត្រែងទទួលបានការគាំទ្រផ្សេងៗពីគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ចាប់តាំងពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៨ ដែលសមាជិកផលិតដំឡូងមីសរុបចំនួន ៤៥គ្រួសារ ប៉ុន្តែបើនិយាយពីការចុះកិច្ចព្រមព្រាងទិញលក់ជាមួយឈ្មួញមានតែ ៣១គ្រួសារដែលចង់ចូលរួម។ គ្រួសារភាគច្រើននៅតំបន់នេះពឹងផ្អែកលើដំណាំដំឡូងមីជាប្រភពចំណូលចម្បង បន្ទាប់មកស្វាយចន្ទីស្ថិតក្នុងលំដាប់ទី២ ហើយដំណាំស្រូវ និងការលក់កម្លាំងពលកម្ម ជាចំណែកតូចមួយក្នុងការផ្គត់ផ្គង់ជីវភាពរបស់ពួកគេ។ លើសពីនេះទៀត សមាជិកក្នុងក្រុមមានផ្ទៃដីចំការដំឡូងមី ២០០ហិកតា ដែលអាចផលិតបានដំឡូងមីស្រស់ប្រហែល ២០០០ តោនក្នុងមួយឆ្នាំ។ បន្ទាប់ពីចងក្រងជាក្រុមចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨កន្លងមក គម្រោង AIMS បានជួយដល់ក្រុមផលិតដូនប៉ា ដោយបានរៀបចំកិច្ចប្រជុំពហុភាគីអ្នកពាក់ព័ន្ធ MSP ការបណ្តុះបណ្តាលបច្ចេកទេសដាំដំឡូងមី ប្រជុំអាជីវកម្មទៅអាជីវកម្ម (B2B) ប្រជុំអាជីវកម្មទៅសេវាកម្ម (B2S) និងចំណេះដឹងផ្នែកមុខរបរក៏ដូចជាការគាំទ្រតាមដានដើម្បីធានាបាននូវមុខងារល្អប្រសើរដែលទទួលបានជោគជ័យមានភាពជឿជាក់លើខ្លួនឯង ហើយពិតជាទទួលបានអត្ថប្រយោជន៍ និងការគាំទ្រអន្តរាគមន៍របស់គម្រោង។ កាលពីថ្ងៃទី១៨ ខែកក្តដា ឆ្នាំ ២០១៨ ក្រុមផលិតដូចប៉ា បានចុះកិច្ចព្រមព្រាងទិញ – លក់ដំឡូងមីចំនួន ៧០០ តោនជាមួយអ្នកទិញដំឡូងមីឈ្មោះ ផេង ប៉េងស៊ាង ដែលបានបញ្ចប់នៅថ្ងៃទី៣០ […]

កសិករ ៥គ្រួសារ នៅឃុំតាម៉ឺន គ្រោងនឹងដាក់សំណើសុំកម្ចី ៣៦ ៥០០ដុល្លារ ដើម្បីវិនិយោគអាជីវកម្មបន្លែសុវត្ថិភាព

វឌ្ឍនភាពនៃកិច្ចសន្យាទិញលក់ពងមាន់ ភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

(ប៉ៃលិន)៖ ក្រុមការងារគម្រោងចុះអង្កេតតាមដានវឌ្ឍនភាពក្នុងការអនុវត្តកិច្ចសន្យាទិញលក់ពងមាន់ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ នៅភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានសមាជីកផលិតមាន់ចំនួន ៧គ្រួសារ ក្នុងនោះកសិករកំពុងប្រេីប្រាស់ទូភ្ញាស់កូនមាន់មានចំនួន​ ៣គ្រួសារ​ ។ លទ្ធផលក្នុងការពិភាក្សាជាមួយក្រុមផលិត​ ៤គ្រួសារ​ និងអ្នកទិញឃេីញថា ការអនុវត្តកិច្ចសន្យាមានលក្ខណ:ល្អប្រសើរ។ ពងមាន់លក់ក្នុងសប្តាហ៍នេះ មានចំនួន ១ ០៥០គ្រាប់ ដែលពងមាន់១គ្រាប់ តម្លៃ ១ ៣០០រៀល។ ភាគីអ្នកទិញយល់ព្រមតម្លើងតម្លៃពងមាន់ក្នុងមួយគ្រាប់តម្លៃ ១ ៥០០រៀល តាមការស្នើសុំរបស់អ្នកលក់ និងកូនមាន់អាយុ ៣ថ្ងៃ តម្លៃ ៣ ៥០០រៀល ក្នុង ១ក្បាល។ កិច្ចសន្យាទិញលក់កូនមាន់ និងពងមាន់នៅក្នុងភូមិនេះ មានរយៈពេល ៦ខែ ដោយចាប់ផ្តើមពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០។ ដោយមានការអនុវត្តបានល្អតាមកិច្ចសន្យា ភាគីទាំងពីរនឹងបន្តកិច្ចសន្យាជាថ្មីទៀត ដែលមានពងមាន់ចំនួន ៣ ០០០គ្រាប់ និងកូនមាន់ចំនួន ៣ ៥០០ក្បាល […]

ធនាគារអភិវឌ្ឍន៍ជនបទត្រៀមផ្តល់កម្ចីជូនកសិករចំនួន ៤១គ្រួសារ និងសហគមន៍កសិកម្មចំនួន១

(តាកែវ)៖ នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ មន្ត្រីធនាគារអភិវឌ្ឍន៍ជនបទ ចុះពិនិត្យ និងវាយតម្លៃកម្ចីរបស់កសិករគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចចំនួន ០៤គ្រួសារ ស្ថិតនៅស្រុកទ្រាំង ខេត្តតាកែវ ដែលកម្ចីទាំងនេះ ផ្តោតលើការពង្រីកអាជីវកម្មចិញ្ចឹមមាន់ស្រែ។ កម្ចីដែលធនាគារអភិវឌ្ឍន៍ជនបទបានចុះវាយម្លៃរួច និងត្រៀមផ្តល់កម្ចីជូនចំនួន ៤១គ្រួសារ និងសហគមន៍កសិកម្មចំនួន១ ដែលនៅស្រុកត្រាំកក់ចំនួន ១៥គ្រួសារ ស្រុកបាទីចំនួន ០៨គ្រួសារ និងស្រុកទ្រាំងចំនួន ៧គ្រួសារ ព្រមទាំងសហគមន៍កសិកម្មចំនួន១ផងដែរនឹងត្រូវអនុវត្តឆាប់ៗនេះ។ មន្ត្រីធនគារអភិវឌ្ឍន៍ជនបទ បង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា គាត់មានអារម្មណ៍សប្បាយរីយរាយចំពោះភាពរីកចម្រើនយ៉ាងខ្លាំង ក្នុងការធ្វើអាជីវកម្មមាន់ស្រែរបស់កសិករក្នុងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច នៃការិយាល័យមណ្ឌលភូមិភាគនិរតី បើប្រៀបធៀបទៅនឹងអ្វីដែលគាត់បានចុះមកពិនិត្យ និងវាយតម្លៃ និងបានឃើញនាពេលកន្លងមក។ សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់មន្ត្រីធនាគារអភិវឌ្ឍន៍ជនបទ ទទួលបន្ទុកការងារគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ប្រចាំនៅការិយាល័យមណ្ឌលភូមិភាគនិរតី បង្ហាញឱ្យឃើញថា ធនាគារអភិវឌ្ឍន៍ជនបទបានផ្តល់កម្ចីជូនកសិកររបស់គម្រោង នៃការិយាល័យមណ្ឌលភូមិភាគនិរតីនេះ បានចំនួន ៣៦គ្រួសារ និង សហគមន៍កសិកម្មចំនួន១ ដែលមានទឹកប្រាក់ចំនួន ១៨៨ ៧១០ ដុល្លារអាមេរិក ដើម្បីពង្រីកអាជីកម្មចិញ្ចឹមមាន់ស្រែ និងដាំដុះបន្លែ។

ដំណាំត្រសក់ចំណារមិនសូវចំណាយច្រេីន ហេីយមានទីផ្សារល្អ

(សៀមរាប)៖ នៅភូមិបែកកាំភ្លើង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ប្រជាកសិករនិយមដាំបន្លែជាយូរមកហេីយ។ ចំណែកដំណាំត្រសក់ចំណារ គឺជាដំណាំដែលកសិករយេីងនិយមដាំផងដែរ ដោយសារដំណាំត្រសក់ចំណារងាយស្រួលដាំជាងដំណាំដទៃទៀត មិនសូវពិបាកក្នុងការថែទាំ ហេីយដេីមទុនក៏មិនសូវចំណាយច្រេីន ជាពិសេសមានទីផ្សារល្អជាប្រចាំ។ បងស្រី រឹម ហៃ វ័យ ៣២ឆ្នាំ កសិករដាំដំណាំត្រសក់ចំណារលេីផ្ទៃដីផ្ទាល់ខ្លួន ១ ៥០០ ម៉ែត្រការ៉េ នៅភូមិបែកកាំភ្លើង និយាយថា ឥឡូវនេះគាត់មិនពិបាកដឹកត្រសក់ទៅលក់នៅឆ្ងាយដូចមុនទេ ដោយសារមានឈ្មួយដែលបានព្រមព្រៀងរួចមកទិញដល់កន្លែង។ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច បានបង្កើតចង្កោមកសិករក្រុមផលិតបន្លែសុវត្ថិភាពនៅឃុំចាន់ស តាំងពីចុងឆ្នាំ២០១៨ ដើម្បីជំរុញទីផ្សារ និងសម្របសម្រួលដល់អ្នកលក់ អ្នកទិញបន្លែឱ្យមានកិច្ចព្រមព្រៀងទិញលក់ ដើម្បីលើកកម្ពស់ផលិតភាព និងផលចំណេញលើផលិតផលបន្លែក្នុងតំបន់។ ជាមួយនឹងការមានឈ្មួញល្អ មានការព្រមព្រៀងទិញលក់រឹងមាំ កសិករ រឹម ហៃ សប្បាយរីករាយនឹងប្រមូលផលលក់តាមផែនការ​។ រឹម ហៃ​ និយាយបណ្ដេីរលេីកត្រសក់ដាក់ថ្លឹងទាំងញញឹមបណ្ដេីរថា “ការប្រមូលទិន្នផលក្នុងមួយវគ្គនេះ បាន​ ៤ ៥០០គីឡូក្រាម លក់បានប្រាក់ ៥,៤​ លាន រៀល។​ ខ្ញុំអាចយកលុយនេះ​ ទុកដាំដំណាំត្រសក់បន្តទៀត​ និងយកមកមួយចំណែកទៀតផ្គត់ផ្គង់ជីវភាព​គ្រួសារ និងឱ្យកូនរៀនសូត្រ។ ” […]

កសិករលេចធ្លោរជាងគេក្នុងអាជីវកម្មចិញ្ចឹមមាន់ស្រែ ភូមិមុខរាហ៍២

(បាត់ដំបង)៖ ស្វាមីភរិយាមួយគូរដែលជាសមាជិកក្រុមចង្កោមកសិករចិញ្ចឹមមាន់ស្រែរបស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច នៅឆ្នាំ២០១៨ ក្នុងភូមិមុខរាហ៍២ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង គឺលោក កូយ ម៉ឹង និងសន ចន្ធូ ដែលបានចាប់ដៃរួមរស់ជាប្ដីប្រពន្ធតាំងពីឆ្នាំ១៩៩៧ មក ដោយទទួលបានចំណងដៃកូនប្រុសស្រីចំនួន ៣នាក់។ កូនប្រុសច្បងរៀនឆ្នាំទី១ ផ្នែកវិស្វករ កូនទី២ រៀនថ្នាក់ទី១១ និងកូនពៅរៀនថ្នាក់ទី៨។ មុនចូលគម្រោង លោក កូយ ម៉ឹង និងភរិយាធ្លាប់ចិញ្ចឹមមាន់ចំនួនពី២០ក្បាលទៅ៣០ក្បាលជាលក្ខណៈគ្រួសារ ដោយសារមិនមានចំណេះដឹងបច្ចេកទេសត្រឹមត្រូវ ធ្វើឲ្យការចិញ្ចឹមមាន់ពេលនោះជួបនូវបរាជ័យយ៉ាងធ្ងន់ធ្ងរ មាន់មេចំនួន៣០ក្បាល និងកូនចំនួន៥០ក្បាលត្រូវងាប់ដោយសារជំងឺផ្សេងៗ និងដោយសារកត្តារួមផ្សំដទៃទៀត។ ភាពបរាជ័យនេះ មិនបានបញ្ឈប់មហិច្ឆតារបស់លោកកូយ ម៉ឹង និងភរិយាឡើយ ស្របពេលដែលគម្រោងបានចូលមកផ្សព្វផ្សាយក្នងមូលដ្ឋាន ពួកគាត់ទាំង២ បានសម្រេចចិត្តដោយឥតស្ទាក់ស្ទើរចូលជាសមាជិកគម្រោង ហើយបន្ទាប់ពីបានរៀនសូត្រពីបច្ចេកទេសចិញ្ចឹមមាន់ និងការរកទីផ្សារដែលសម្របសម្រួលដោយគម្រោង លោក ម៉ឹង និង ភរិយាក៏សម្រេចចិត្តចិញ្ចឹមមាន់ (មេបានិងសាច់)ក្នុងលក្ខណៈទ្រង់ទ្រាយធំ ចំនួន ៣០០ក្បាល។ ដោយមើលឃើញពីសក្តានុពលទីផ្សារ និងលទ្ធភាពក្នុងការរកចំណូល លោកកូយ ម៉ឹង និងភរិយាបានសម្រេចចិត្តស្នើសុំកម្ចីចំនួន ១៥​០០០ដុល្លារពីស្ថាប័នមីក្រូហិរញ្ញវត្ថុអម្រឹត ក្នុងរយៈពេល០៥ឆ្នាំ ដើម្បីពង្រីកអាជីវកម្មចិញ្ចឹមមាន់។ […]

ឆន្ទ: និងការប្តេជ្ញាចិត្តខ្ពស់ ឆ្ពោះទៅកាន់ភាពជោគជ័យរបស់​កសិករ សម និមល ស្រុករុក្ខគិរី

សម្បុរសជ្រះ កម្ពស់ប្រហែល ១.៥៥សម លោកស្រី សម និមល វ័យ​ ៣៣ឆ្នាំ​ ជាកសិករគំរូម្នាក់ ក្នុងចំណោមកសិករចិញ្ចឹមមាន់ក្នុងភូមិស្តុកប្រវឹក ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានចាប់យកមុខរបរចិញ្ចឹមមាន់ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ ។ មុនពេលចូលគម្រោង លោកស្រី សម និមល​ និងគ្រួសារមានមុខរបរ ធ្វើស្រែចម្ការ បន្ថែមពីនេះ​ ប្តីរបស់លោកស្រី ឆ្លៀតប្រកបមុខរបររកស៊ីកាប់ឈើលក់ដើម្បីទ្រទ្រង់គ្រួសារ។ ជីវភាពនាពេលនោះលំបាកណាស់ រកព្រឹក ខ្វះល្ងាច រកល្ងាច ខ្វះព្រឹក និងជំពាក់បំណុលគេរាល់ថ្ងៃ ព្រោះចំណូលគ្រួសារ បានមកពីស្វាមីលោកស្រីតែម្នាក់ ។ ក្នុងឆ្នាំ២០១៨ ក្រោយពេលដែលគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ចូលមកផ្សព្វផ្សាយក្នុងតំបន់នេះ លោកស្រីក៏សម្រេចចិត្តសុំគេចុះឈ្មោះជាសមាជិកក្រុមចិញ្ចឹមមាន់ ក្នុងភូមិកោះធំ។ លោកស្រីបានរៀបរាប់ថា ក្រោយពេលចូល គម្រោងជីវភាពគ្រួសារអ្នកស្រី មានភាពប្រសើរជាងមុនឆ្ងាយណាស់ ពោលគឺលោកស្រី មានលុយកាន់នឹងដៃខ្លួនឯងទៅផ្សារ​ និងផ្គត់ផ្គង់គ្រួសារ​ និងសម្រាប់កូនៗទៅរៀនដោយ មិនចាំបាច់ទៅខ្ចីលុយគេដូចមុនទៀតឡើយ ។ លោកស្រីនិមលនិយាយពោពេញដោយស្នាមញញឹមថា​ លោកស្រីសម្រេចចិត្តចាប់យកមុខរបរចិញ្ចឹមមាន់នេះ ដោយសារជាការងារស្រាលៗ សម្រាប់ស្ដ្រីអាចធ្វើបាន។ គាត់មានគោលបំណងដើម្បីរកលុយសង់ផ្ទះថ្មី និងចង់យកមុខរបរមួយនេះ​ ជាអាជីពច្បាស់លាស់ទៅអនាគត។ […]

ការលក់ដូរមាន់ស្រែនៅអូរក្របៅមានសក្ដានុពលខ្ពស់

កិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាព និងថវិកាឆ្នាំ២០២០

(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ចាន់ សុខទី អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាព និងថវិកាឆ្នាំ២០២០ (AWPB-2020) នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ មន្រ្តី ទីប្រឹក្សា និងភាគីពាក់ព័ន្ធទាំងអស់របស់គម្រោង AIMS ប្រមាណ ៤០នាក់។ ឯកឧត្តម ចាន់ សុខទី បានមានប្រសាសន៍ថា ចាប់តាំងពីគម្រោងបានអនុវត្តរហូតមកដល់បច្ចប្បន្ននេះ មានវឌ្ឍនភាពល្អប្រសើរ ដោយមានការសហការណ៍យ៉ាងល្អពីប្រធានការិយល័យមណ្ឌលភូមិភាគទាំង៣ មន្រ្តី និងទីប្រឹក្សាគម្រោង។ លោក ស៊ូ វុឌ្ឍី ប្រធានផ្នែកហិរញ្ញវត្ថុ បានបង្ហាញពីផែនការសកម្មភាពផ្នែកហិរញ្ញវត្ថុ តាមការិយល័យមណ្ឌលភូមិភាគនីមួយៗ និងជជែកលម្អិតពីការអនុវត្តតាមសកម្មភាពនីមួយៗដែលការិយល័យមណ្ឌលភូមិភាគ ព្រមទាំងខេត្តត្រូវអនុត្តតាម AWPB-2020។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម នាយកគម្រោង ជម្រាបជូនពីកិច្ចការបន្តជាច្រើនទៀតដូចជា៖ • ត្រូវមានការទទួលខុសត្រូវ លើការអនុវត្តសកម្មភាព AWPB 2020 ឱ្យបានត្រឹមត្រូវតាមផែនការ និងសម្រេចបានលទ្ធផល សូចនាករ និងគោលដៅគម្រោង។ • តាមដានជាប្រចាំនូវការបញ្ចូលទិន្នន័យកសិករទៅក្នុងប្រព័ន្ធ […]

ការផ្ដួចផ្តើមអាជីវកម្មថ្មីនៅក្នុងមូលដ្ឋាន បង្កើតលក្ខខណ្ឌល្អប្រសើរសម្រាប់គ្រួសារកសិករ

សិក្ខាសាលាបណ្តុះបណ្តាលស្តីពីទម្រង់ប្រមូលទិន្នន័យសៀវភៅកត់ត្រារបស់កសិករក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មាន

(ភ្នំពេញ)៖ ការិយាល័យគ្រប់គ្រងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) បើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពីទម្រង់ប្រមូលទិន្នន័យសៀវភៅកត់ត្រារបស់កសិករ (Farmer’s Diary) ក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មាន ដល់ក្រុមការងារអនុវត្តគម្រោងតាមខេត្តគោលដៅ រយៈពេលបីថ្ងៃពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នាទីស្ដីការក្រសួងពាណិជ្ជកម្ម។ សិក្ខាសាលានេះ មានការអញ្ចើញជាអធិបតីពី លោក សំរឹទ្ធ សាកុរា អគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយករងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច និងមានការចូលរួមពីសំណាក់តំណាងបេសកម្មក្រុមការងារ មូលនិធិអន្តរជាតិសម្រាប់ អភិវឌ្ឍន៍កសិកម្ម ក្រុមការងារអនុវត្តគម្រោងថា្នក់ជាតិ ខេត្តគោលដៅ និងដៃគូរពាក់ព័ន្ធផ្សេងទៀត មកពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថី្មដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) និងគម្រោងនិរន្តភាពហេដ្ឋារចនាសម្ព័ន្ធដើម្បីគាំទ្រទីផ្សារកសិកម្ម អាជីវកម្ម និងពាណិជ្ជកម្ម (SAAMBAT) ប្រមាណ៧០នាក់។ លោក សំរឹទ្ធ សាកុរា បានមានប្រសាសន៍ថា យោងតាមផែនការរបស់ក្រុមការងារគម្រោង ការិយាល័យ គ្រប់គ្រងគម្រោងបានបើកសិក្ខាសាលាណែនាំតម្រង់ទិសលើកទី១ ស្តីពី ការគ្រប់គ្រង និងវាយតម្លៃ (M&E) និងប្រព័ន្ធគ្រប់គ្រងព័ត៌មាន(MIS) នៅខេត្តតាកែវ បន្ទាប់មកក្រុមការងារបានបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រមូលទិន្នន័យ ការចុះឈ្មោះរបស់កសិករក្នុងTablet ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មាន នៅតាមការិយាល័យមណ្ឌលភូមិភាគទាំងបីផងដែរ។ លោកនាយករងគម្រោងបានបន្ថែមថា ការងារចុះឈ្មោះកសិករមិនទាន់បានគ្រប់ចំនួននៅឡើយទេបើធៀបនឹងផែនការដែលបានគ្រោង ក្នុងឆ្នាំ២០១៨ និង២០១៩។ ខ្ញុំសង្កេតឃើញថា […]

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ដល់អនុសាសន៍ដល់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)

អនុសាសន៍របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងការអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ២០១៩ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ដើម្បីពង្រីក និងពង្រឹងការអនុវត្តគម្រោងឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល៖ • ធ្វើការសហការឲ្យកាន់តែជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលគ្រប់គ្រងកម្ចីរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ។ • អនុវត្តគម្រោងដោយផ្តោតជាសំខាន់ទៅលើលទ្ធផលសម្រេចឲ្យបានកាន់តែច្រើន ដើម្បីឆ្លើយតបទៅនឹងគោលដៅនៃការវាស់វែងរបស់គម្រោង(Project LogFrame)។ • ពង្រឹងតួនាទី និងការទទួលខុសត្រូវរបស់ស្ថាប័នពាក់ពន្ធ័ដូចជា៖ អង្គការកសិករ សភាពាណិជ្ជកម្ម ធនាគារអភិវឌ្ឍន៍ជនបទ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឲ្យកាន់តែមានប្រសិទ្ធភាព។ • ស្នើសុំឲ្យប្រធានមន្ទីរពាណិជ្ជកម្មខេត្តទាំងអស់ ដែលធ្វើការក្រោមគម្រោងនេះ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ក្រោមសមត្ថកិច្ចគម្រោងរបស់ខ្លួន ព្រមទាំងសហការជិតស្និតជាមួយភាគីពាក់ព័ន្ធ ដូចជាអាជ្ញាធរដែនដី មន្ទីរជំនាញ ដៃគូអភិវឌ្ឍន៍ និងតួអង្គសំខាន់ៗផ្សេងទៀត។ • ពង្រឹងនិងពង្រីកបណ្តាញកម្មវិធីតាមរយៈភាពជាដៃគូ និងការបន្ស៊ីគ្នាជាមួយគម្រោងដទៃ។ • បង្កើតនិងជំរុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) ឬតាមរយៈប្រព័ន្ធគ្រប់គ្រងព័ត៌មាន (MIS) ដែលជាមធ្យោបាយមួយដ៏ល្អ និងពិសេសបំផុតដើម្បីគ្រប់គ្រង ប្រមូល […]

ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ ដើម្បីតាមដានវឌ្ឍនភាពគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS)

(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្ដឆ្នាំ២០២០។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងពាណិជ្ជកម្ម ដែលមានការអញ្ជើញចូលរួមពី លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ឯកឧត្ដម ប៉ាវ ហេងតារា រដ្ឋលេខាធិការ ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការ ឯកឧត្តម ចាន់ សុខទី អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរ និងមន្ត្រីចូលរួមអនុវត្តគម្រោងប្រមាណ៧០នាក់។ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា គម្រោងមានវិសាសភាពធំធេង ដោយគ្របដណ្ដប់លើខេត្ត ចំនួន១៨ សម្រាប់ធ្វើការតភ្ជាប់ទីផ្សារជាមួយផលិតផល និងឈានដល់ការពង្រីកអាជីកម្មរបស់កសិករ ក្នុងគោលបំណងបង្កើនប្រាក់ចំណូលជូនកសិករ ចំនួន ៧៥ ០០០គ្រួសារ។ យោងតាមរបាយការណ៍របស់នាយកគម្រោង បានឱ្យដឹងថា នៅឆ្នាំ២០១៩ […]

កសិករនៅឃុំធិបតី ស្រុកគាស់ក្រឡ សប្បាយចិត្តនឹងតម្លៃស្រូវឆ្នាំនេះ

ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពនៃការអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច

(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម បានបើកកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពក្នុងការអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ក្រោមអធិបតីភាព ឯកឧត្ដម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ចាន់ សុខទី អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរ និងមន្ត្រីអនុវត្តគម្រោងប្រមាណ ៦៥នាក់។   ឯកឧត្ដម ប៉ាវ ហេងតារា មានប្រសាសន៍បើកកិច្ចប្រជុំ ដោយផ្ដោតសំខាន់លើការពិនិត្យឡើងវិញនូវអ្វីដែល គម្រោងបានអនុវត្តកន្លងមក និងផែនការបន្តអនុវត្តបីខែទៅមុខទៀត ជាពិសេសអនុវត្តតាមសកម្មភាព ដែលបានព្រមព្រៀងចំនួន ៣៨ចំណុច ជាមួយមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម។ ឯកឧត្ដម ក៏បានលើកឡើងថា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច គឺជាគម្រោងធំមួយរបស់ក្រសួងពាណិជ្ជកម្ម ដោយផ្ដោតលើទីផ្សារ និងបន្ស៉ីគ្នាដោយបង្កើតជាកិច្ចសហប្រតិបត្តិការជាមួយដៃគូយុទ្ធសាស្ត្រនានា ដូចជា កម្មវិធី ASPIRE គម្រោង SAAMBAT វិស័យឯកជន និងដៃគូដទៃទៀតរបស់រាជរដ្ឋាភិបាល ជាពិសេសមានភាពជិតស្និតជាមួយភាគីពាក់ព័ន្ធដូចជា សហគមន៍កសិកម្ម […]

វគ្គបណ្ដុះបណ្ដាលស្ដីពីចំណេះដឹងផ្នែកអាជីវកម្ម ប្រព្រឹត្តទៅដោយរលូន និងសម្រេចបានជោគជ័យខ្ពស់

កិច្ចព្រមព្រៀងទិញ-លក់ស្រូវក្រអូបមួយទៀតធ្វើឡើងរវាងក្រុមចង្កោមកសិករផលិត និងក្រុមហ៊ុនម៉ូនីតា ត្រេតឌីង ក្នុងខេត្តបន្ទាយមានជ័យ

Joint IFAD Field Inspection and Implementation Supervision Mission Wraps-Up in PDAFF Battambang

11 October 2019, PDAFF Office, Battambang:  A joint Wrap-Up Meeting for ASPIRE and AIMS Project  was conducted at the PDAFF Office this morning by the IFAD Implementation Supervision Mission headed by Mr. Kaushik Barua, IFAD Country Manager.  Others in attendance were H.E. Chan Sokty, Project Director of AIMS; H.E. Dr.  Meas Pyseth, Project Director of […]

TRABAEK/KOUK TONLOAB RICE CLUSTER STRENGTHENS MARKET LINKAGE THRU BUSINESS CONTRACT WITH MONITA TRADING

10 October 2019, Mongkol Borei, Banteay Meanchey: The Trabaek/Kouk Tonloab Rice Cluster reported today to the IFAD Supervision Mission that they have recently signed a business contract with Monita Trading for a fixed pricing contract on their rice harvest at US$0.30 per kilogram from the 72 hectares owned by 35 participants from four (4) villages.  […]

Praek Taven Vegetable Cluster in Battambang Reports Contract of 3,380 Kilograms Vegetable Per Day to IFAD Supervision Mission

09 October 2019, Praek Taven Village, Battambang:  Thirteen (13) smallholder farmers from Praek Taven Vegetable cluster in this village reported today to the IFAD Supervision Mission of their contract to supply seven (7) vegetable species of about 3,380 kg. per day to local buyers.  The buying contract is for the months of September 2019 to […]

IFAD Supervision Mission Visits in Kaoh Thum Village’s Chicken Raising Sub-Project in Battambang Province

09 September 2019, Rukhak Kiri District, Battambang:   The IFAD Supervision Mission and the Teams from Battambang Hub and the PMO/MOC visited in the early morning today the Kaoh Thum Chicken Raising Sub-Project in Sdok Pravuek Commune, Rukhak Kiri District. According to the participants, the Backyard Chicken Cluster in Kaoh Thum Village was formed on 07 […]

IFAD Joint Supervision Mission in Takeo Ends October 7

07 October 2019, Takeo PDOC:  The four-day IFAD Joint Supervision in Takeo ended today at Alice Villa Hotel with feedbacks received from the Mission Teams for both the AIMS Project and ASPIRE. The AIMS Project Mission Team Leader, Nigel Smith informed that the South West Hub (Takeo) has been observed by the Mission to have […]

IFAD Supervision Mission Vegetable Cluster in Kahaeng Commune, Samraong Tong District, Kampong Speu Province on the Second Day

In the afternoon of 06th October 2019, after the IFAD Supervision Mission’s field visited Chicken Cluster in​​ Takeo province, IFAD and AIMS team go to visit Vegetable Cluster in Kahaeng commune, Samraong Tong district, Kampong Speu province. Kaheng vegetable cluster was formed by the AIMS project on May 10, 2018 with 28 member producers, three […]

IFAD Supervision Mission Chicken Cluster in Prey Preay Village, Angk Ta Saom Commune, Tram Kak District, Takeo Province on the Second Day

In the morning of 06th October 2019, the IFAD Supervision Mission’s field visit with an ocular inspection and meeting at Chicken Cluster in Prey Preay village, Angk Ta Saom commune, Tram Kak district, Takeo province. The IFAD Mission was led by Meng Sakphouseth, Deputy Mission Leader, and Nigel Smith, IFAD Team Leader for the AIMS […]

IFAD Supervision Mission Visits Cooperative in Takeo and Vegetable Farm in Kampot on Opening Day

05 October 2019, Takeo: The IFAD Supervision Mission’s field visit kicked-off this morning, with an ocular inspection and meeting at the Morodok Rungreoueng Agricultural Cooperative in Lve thmei Village, Praimbei Mum Commune, Treang District, Takeo Province. The Mission was led by Meng Sakphouseth, Deputy Mission Leader, and Nigel Smith, IFAD Team Leader for the AIMS […]

បេសកកម្មមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) ចាប់ផ្ដើមដំណើរការ ដើម្បីត្រួតពិនិត្យការអនុវត្តកម្មវិធី ASPIRE គម្រោង AIMS និងគម្រោង S-RET

(ភ្នំពេញ)៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃព្រហស្បតិ៍ ០៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ បានរៀបចំកិច្ចប្រជុំផ្តើមបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) និងទិសដៅអនុវត្តបន្តក្នុងក្របខណ្ឌគម្រោងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) និងគម្រោងការកសាងសមត្ថភាពបន្ស៊ាំតាមរយៈការ ពង្រីកបច្ចេកវិទ្យាថាមពលកកើតឡើងវិញនៅតំបន់ជនបទក្នុងប្រទេសកម្ពុជា (S-RET) ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងមានការចូលរួមពីឯកឧត្តមអញ្ជើញមកពីក្រសួងពាក់ព័ន្ធ លោកបណ្ឌិត Kaushik Barua ប្រធានក្រុមបេសកកម្មអង្គការ IFAD ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ជាច្រើនរូប។ ជាបឋម ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជានាយកគម្រោង ASPIRE និងគម្រោង S-RET បានធ្វើថ្លែងមតិស្វាគមន៍ និងរាយការណ៍ដោយសង្ខេបជូនអង្គប្រជុំបានជ្រាបអំពីវឌ្ឍនភាពរបស់គម្រោង សមិទ្ធផលសម្រេចបាន បញ្ហាប្រឈម និងលទ្ធផលរំពឹងទុកបន្ទាប់ពីគម្រោងបញ្ចប់។ បន្ទាប់មក ឯកឧត្តម ចាន់ សុខទី […]

កិច្ចប្រជុំចង្កោម លើកផលិតផលដំឡូងមី

«ដើម្បីឱ្យគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ទទួលបានជោគជ័យ លុះត្រាតែមានការចូលរួមពីបងប្អូនទាំងអស់គ្នាដែលជាអ្នកផលិត ឈ្មួញប្រមូលទិញ អ្នកផ្គត់ផ្គង់ថ្នាំ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត» នេះជាការលើកឡើងរបស់លោក សៀ ឡុងធារ័ត្ន អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ។ លោកអនុប្រធានមន្ទីរ លើឡើងក្នុងឱកាសលោកអញ្ជើញចូលរួមក្នុងកិច្ចប្រជុំចង្កោមលើផលិតផលដំឡូងមី នៅភូមិចើងដើង ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានការចូលរួមពីសំណាក់មន្រ្ដីមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ មន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ អាជ្ញាធរដែនដី ឈ្មួញប្រមូលទិញ អ្នកលក់ធាតុចូល ប្រជាកសិករ និងមន្ត្រីអនុវត្តគម្រោង AIMS សរុបប្រមាណជាង ៤២នាក់។ ជាកិច្ចចាប់ផ្ដើម លោកអនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ មានមតិសំណេះសំណាលជាមួយអ្នកចូលរួមប្រជុំ និងជម្រាបជូនពីគោលបំណងនៃកិច្ចប្រជុំ ក៏ដូចជាគោលបំណងនៃគម្រោង AIMS ជូនដល់អ្នកចូលរួមផងដែរ។ លោកអនុប្រធានមន្ទីរ បានមានប្រសាសន៍ថា គម្រោង AIMS ជាគម្រោងរបស់រដ្ឋ ដែលអនុវត្តដោយក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលផ្ដោតលើទំនិញពាណិជ្ជចំនួន ០៥មុខ មានដូចជា បន្លែ មាន់ ស្រូវប្រណិត ដំឡូងមី និងសូត្រប្រណិត។ «សម្រាប់ខេត្តកំពង់ធំ មានទំនិញពាណិជ្ជចំនួន ០៣មុខ […]

កិច្ចសន្យាទិញ-លក់ដំឡូងមី រវាងសមាជិកចង្កោមដំឡូងមីភូមិធ្ង័រ និងសាយឡូ

បញ្ហារបស់ប្រជាកសិករបានដោះស្រាយ ក្នុងវេទិការពហុអ្នកពាក់ព័ន្ធកម្រិតចង្កោម

សមាជិកចង្កោមមាន់ស្រែ សម្ដែងការសប្បាយចិត្ត និងយល់កាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃការធ្វើកិច្ចសន្យាទិញលក់មានស្រែ

(បាត់ដំបង)៖ មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានសម្របសម្រួលរៀបចំពិធីចុះកិច្ចសន្យាទិញ លក់មាន់សាច់និងកូនមាន់ស្រែបន្តទៀត នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិធ្មា ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមានការចូលរួមបីសំណាក់អភិបាលរងស្រុកថ្មគោល ប្រធានការការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្រុកថ្មគោល ក្រុមប្រឹក្សាឃុំបន្សាយត្រែង អនុប្រធានការិយាល័យមណ្ឌលភូមិភាគបាត់ដំបង មន្ត្រីអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច សមាជិកចង្កោមផលិតមាន់ស្រែនិងអ្នកផ្គត់ផ្គង់កូនមាន់ អ្នកប្រមូលទិញមាន់ស្រែ និងអ្នកផ្គត់ផ្គងធាតុចូលកសិកម្ម សរុបប្រមាណជា ៣៥នាក់។ សមាជិកចង្កោមមាន់ស្រែនិងអ្នកប្រមូលទិញមានស្រែ បានសម្ដែងការសប្បាយចិត្តចំពោះការចុះកិច្ចសន្យាទិញលក់មាន់ស្រែ និងយល់កាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃការធ្វើកិច្ចសន្យាទិញលក់មានស្រែ ហើយបានព្រមព្រាងគ្នាដោយស្ម័គ្រចិត្តក្នុងការចុះកិច្ចសន្យាទិញ លក់មាន់ស្រែចំនួន ១ ១៧៦ក្បាល បន្តទៀតក្នុងរយៈពេល ០៤ខែ ដោយចាប់ពីខែកញ្ញា រហូតដល់ខែធ្នូ ឆ្នាំ២០១៩ ដែលតម្លៃទិញ លក់ អាស្រ័យលើតម្លៃទីផ្សារជាក់ស្ដែង និងទទួលបានតម្លៃបន្ថែមចំពោះមាន់ត្រូវតាមស្ដង់ដារចាប់ពី ៥០០រៀល ទៅ ១ ០០០រៀល។ ចំពោះរដូវកាលធ្លាក់ថ្លៃបំផុតនៃការទិញ លក់ គឺមិនក្រោម ១៤ ០០០រៀល/គ.ក.។ ដោយឡែកនាថ្ងៃដដែល ដើម្បីធានាលើការផលិតមាន់ស្រែឱ្យបានគ្រប់ចំនួន និងគុណភាពដែលបានឯកភាពខាងលើ សមាជិកចង្កោម​អ្នកផលិតមាន់ស្រែ និងអ្នកផលិតកូនមាន់ បានព្រមព្រៀងគ្នាចុះកិច្ចសន្យាទិញ លក់កូនមាន់ចំនួន […]

ROLLING BASELINE SURVEY KICKS OFF IN FOUR LOCATIONS

ការិយាល័យគ្រប់គ្រងគម្រោង បើកសិក្ខាសាលាពង្រឹងសមត្ថភាពមន្រ្តីភូមិភាគពាយព្យ លើមុខជំនាញសំខាន់ៗពីរ ដើម្បីគាំទ្រការអនុវត្តគម្រោង AIMS

(បាត់ដំបង) ៖ ដើម្បីពង្រឹងសមត្ថភាពមន្រ្តី នៅការិយាល័យមណ្ឌលភូមិភាគពាយព្យ ក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងផ្សព្វផ្សាយសកម្មភាព និងលទ្ធផលនៃការអនុវត្តគម្រោង AIMS ឱ្យមានប្រសិទ្ធភាព នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងពាណិជ្ជកម្ម ដែលដើរតួជាការិយាល័យគ្រប់គ្រងគម្រោង បានបើកវគ្គបណ្ដុះបណ្ដាលលើមុខជំនាញ​​ «ត្រួតពិនិត្យ និងវាយតម្លៃ» និង​ «សារគមនាគមន៍៖ ការសរសេរព័ត៌មានខ្លីបែបវិជ្ជាជីវៈ» ។ ពិធីបើកវគ្គបណ្ដុះបណ្ដាលបានប្រព្រឹត្តទៅកាលពីថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០១៩ នៅមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីលោក គីម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង និងជាប្រធានការិយាល័យមណ្ឌលភូមិភាគពាយព្យនៃគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច​, ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីមកពីមន្ទីរពាណិជ្ជកម្មនៃខេត្តដែលតភ្ជាប់មណ្ឌលភូមិភាគពាយព្យ។ ក្រោមការបង្ហាត់បង្ហាញដោយជំនាញការជាតិ និងអន្តរជាតិ​​ វគ្គបណ្ដុះបណ្ដាលនេះ​ នឹងគ្របដណ្ដប់លើប្រធានបទ (១) ការប្រមូលទិន្ន័យ (២) ការរាយការណ៍ពីសុចនាករ LogFrame (៣) ក្របខណ្ឌត្រួតពិនិត្យ និងវាយតម្លៃ (៤) ការចងក្រងករណីសិក្សា (៥)​ ការថតរូបភាព និង(៦) ការសរសេរអត្ថបទព័ត៌មានខ្លី។ បន្ថែមលើនេះ វគ្គបណ្ដុះបណ្ដាលនេះ ក៏នឹងផ្ដល់ឱកាសដល់មន្ត្រីដែលជាសិក្ខាកាម បានស្វែងយល់អំពីការអនុវត្តផ្ទាល់ […]

គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ចូលរួមលើកស្ទួយជីវភាពគ្រួសារកសិករឱ្យុបានល្អប្រសើរ និងអភិវឌ្ឍន៍វិស័យកសិ-ពាណិជ្ជកម្ម នៅខេត្តព្រៃវែង

ខេត្តព្រៃវែងសំបូរដោយប្រភពទឹកប្រើប្រាស់គ្រប់គ្រាន់សម្រាប់ចូលរួមចំណែកដល់ការអភិវឌ្ឍកសិកម្ម និងឧស្សាហកម្ម។ ក្រៅពីអំណោយផលពីទន្លេមេគង្គហូរកាត់ស្រុកចំនួន ០២ ដែលមានព្រំប្រទល់ជាប់ជាមួយខេត្តកណ្តាល មានប្រវែងសរុប ៥៧គីឡូម៉ែត្រ ព្រៃវែងក៏មានទន្លេតូចៗចំនួន ០៣ ដែលមានប្រវែងសរុប ២៣០ គីឡូម៉ែត្រ ដែលរួមមានទន្លេពារាំង ១០៣ គីឡូម៉ែត្រ ស្ទឹងស្ទឹងស្លូត ៦៦គីឡូម៉ែត្រ និងទឹកទន្លេកំពង់ត្របែក ៦១ គីឡូម៉ែត្រ ដែលហូរកាត់ស្រុកចំនួន ៨ ផ្សេងគ្នា។ សេដ្ឋកិច្ចរបស់ខេត្តព្រៃវែង ភាគច្រើនគឺពឹងផ្អែកលើកសិកម្ម នេសាទ ស្រូវ និងដំណាំផ្លែឈើហូបផ្លែ សំដៅដល់ការធ្វើកសិកម្ម និងអនុវិស័យដែលពាក់ព័ន្ធ។ ដើម្បីចូលរួមលើកស្ទួយជីវភាពគ្រួសារកសិករឱ្យុបានល្អប្រសើរ និងអភិវឌ្ឍន៍វិស័យកសិ-ពាណិជ្ជកម្ម ក្នុងខេត្តព្រៃវែង គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៅឆ្នាំ២០១៨-២០១៩ បានសម្របសម្រួល និងវិនិយោគលើផលិតផលបន្លែ និងមាន់ស្រែ ដោយបានចងក្រងជាក្រុមចង្កោមផលិតបន្លែចំនួន ៤ក្រុម និងក្រុមចង្កោមផលិតផលមាន់ស្រែចំនួន ១៦ក្រុម។ នៅឆ្នាំ២០២០ ខាងមុខ គម្រោងនឹងចាប់ផ្ដើមអនុវត្តលើផលិតផលស្រូវប្រណិតផងដែរ។ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ភ្នាក់ងារអនុវត្តគម្រោងប្រចាំខេត្ត ក៏បានរៀបចំ និងសម្របសម្រួលកិច្ចប្រជុំអាជីវកម្ម ទៅសេវាកម្ម (Business to Service) […]

កិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារគម្រោងប្រចាំខែកក្កដា

បាត់ដំបង៖ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅការិយាល័យមណ្ឌលភូមិភាគពាយព្យ រៀបចំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារគម្រោងប្រចាំខែកក្កដា ក្រោមអធិបតីភាពអគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយករងគម្រោងទទួលបន្ទុកការិយាល័យមណ្ឌលភូមិភាគភាយព្យ ព្រមទាំងមានការចូលរួមពីលោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តក្នុងតំបន់ពាយព្យ និងមន្ត្រីអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចជាច្រើនរូបទៀត។ កិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើការធ្វើបច្ចុប្បន្នភាពផែនការសកម្មភាពនិងថវិកាសម្រាប់ខេត្តគោលដៅទាំងបួនរួមមានខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងសៀមរាប និង ការត្រួតពិនិត្យនិងវាយតម្លៃ ក្រុមចង្កោម ការធ្វើផែនទីរហ័ស ការពិនិត្យឯកសារពាក់ព័ន្ធនានា សម្រាប់គាំទ្រចង្កោមធ្វើឱ្យមានកិច្ចសន្យា និងការវិនិយោកដល់សមាជិកចង្កោម។ នៅក្នុងកិច្ចប្រជុំក៏មានការចែករំលែកបទពិសោធន៏ និងបញ្ហានានា ដែលបានជួបប្រទះនាពេលកន្លងមក និង ដោះស្រាយបញ្ហាមួយចំនួនដែលខេត្តទាំងបួនបានលើកឡើង ដើម្បីឱ្យការិយាល័យមណ្ឌលភូមិភាគជួយអន្តរាគមន៍ ។ អង្គប្រជុំបានឯកភាពតាមការណែនាំផ្នែកត្រួតពិនិត្យនិងវាយតម្លៃ ដើម្បីឆ្លើយតមតាមការចង់បានពីការិយាល័យគ្រប់គ្រងគម្រោងថ្នាក់ជាតិ និងត្រៀមរៀបចំទុកដាក់ឯកសារ និង គាំទ្រដល់ចង្កោមសម្រាប់កត់ត្រាជាប្រចាំ បង្រៀនក្រុមចង្កោមកសិករពីការធ្វើផែនការអាជីវកម្ម ចំណេះដឹងអាជីវកម្ម និងការវិភាគសេដ្ឋកិច្ចសម្រាប់អនុវត្តន៍តាមកិច្ចសន្យាឱ្យបានល្អ។

ការធ្វើតេស្តសាកល្បងនៃការស្ទង់មតិបឋម (Rolling Baseline Survey ) នៅខេត្តកំពង់ចាម

កិច្ចព្រមព្រាងទិញលក់បន្លែ នៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល

កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្ត ដើម្បីអនុវត្តការអភិវឌ្ឍខ្សែសង្វាក់តម្លៃផលិផលមាន់ស្រែ

គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច សហគ្រាស ជី អាយ ស៊ី និងអង្គការហេហ្វឺអន្តរជាតិនៅកម្ពុជា បានចុះហត្ថលេខាស្ដីពី អនុស្សរណៈយោគយល់គ្នាបីភាគី ដើម្បីកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្ត ដើម្បីអនុវត្តការអភិវឌ្ឍខ្សែសង្វាក់តម្លៃផលិផលមាន់ស្រែរយៈពេល៤ឆ្នាំ ដែលគ្របដណ្ដប់លើខេត្តចំនួន១៤ ក្នុងនោះ សហគ្រាស ជី អាយ ស៊ី និងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច អនុវត្តនៅខេត្តគោលដៅចំនួន២ គឺខេត្តកំពង់ចាម និងមណ្ឌលគីរី។ អង្គការហេហ្វឺអន្តរជាតិនៅកម្ពុជា អនុវត្តនៅខេត្តគោលដៅចំនួន៤ គឺខេត្តព្រះសីហនុ ស្វាយរៀង កំពង់ឆ្នាំង និងពោធិ៍សាត់។ សហគ្រាស ជី អាយ ស៊ី គម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច និងអង្គការហេហ្វឺអន្តរជាតិកម្ពុជា អនុវត្តនៅខេត្តគោលដៅ ចំនួន៨ គឺខេត្ត បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ព្រៃវែង តាកែវ កំពត និងកំពង់ស្ពឺ។ ពិធីចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នាបីភាគីនេះ បានធ្វើឡើងនៅទីស្ដីការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ចាន់ សុខទី អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច […]

គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច បន្តពង្រឹងការអនុវត្តដើម្បី បង្កើនប្រសិទ្ធភាព និងប្រសិទ្ធិផល

(ភ្នំពេញ)៖ ឯកឧត្តម វ៉ា រុតសាន​ ទីប្រឹក្សាក្រសួងពាណិជ្ជកម្មទទួលបន្ទុកជំរុញនិងតាមដានការអនុវត្តគម្រោង បានស្នើសុំមន្ទីរពាណិជ្ជកម្មខេត្តសមាជិកបន្តពង្រឹង និងគាំទ្រការអនុវត្តបង្កើនប្រសិទ្ធភាព និងប្រសិទ្ធិផល ដើម្បីសម្រេចគោលដៅការងារតាមផែនការ។ ឯកឧត្តមទីប្រឹក្សាថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញធ្វើជាអធិបតីភាពក្នុងកិច្ចប្រជុំប្រចាំខែកក្កដា ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង នៅទីស្ដីការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ សុខទី អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោង ព្រមទាំងមានការចូលរួមពីនាយករងគម្រោង ប្រធានគ្រប់គ្រងគម្រោងផ្នែកប្រតិបត្តិការណ៍ ប្រធានគ្រប់គ្រងគម្រោងផ្នែកខ្សែសង្វាក់តម្លៃ ប្រធានការិយាល័យមណ្ឌលភូមិភាគទាំងបី ការិយាល័យខេត្តរណប និងខេត្តតភ្ជាប់ មន្រ្តី និងទីប្រឹក្សាអនុវត្តគម្រោងជាច្រើននាក់។ ឯកឧត្តមទីប្រឹក្សា ក៏បានស្នើសុំឱ្យពន្លឿនការបោះពុម្ពសៀវភៅកត់ត្រានិងតាមដានការងារផលិតផលកម្មរបស់កសិករប្រចាំខែ និងចែកដល់កសិករសម្រាប់កត់ត្រាប្រចាំខែ ដើម្បីបង្ហាញឱ្យឃើញពីសមិទ្ធផលការងារដែលបានអនុវត្តកន្លងមក។ ឯកឧត្តម ចាន់ សុខទី បានលើកឡើងថា ការិយាល័យមណ្ឌលភូមិភាគទាំងបី ការិយាល័យគ្រប់គ្រងគម្រោង ត្រូវត្រៀមលក្ខណៈ និងកំណត់ទីតាំងអ្នកទទួលផលឱ្យបានច្បាស់ សម្រាប់ឱ្យក្រុមបេសកម្មមូលនិធិអន្តជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ដែលនឹងមកធ្វើអភិបាលកិច្ច និងគាំទ្រការអនុវត្តគម្រោងក្នុងខែតុលា ខាងមុខាងនេះ។ ឯកឧត្តម ក៏បានសំណូមពរ ដល់ប្រធានការិយាល័យភូមិភាគទាំងបី ធ្វើផែនការសកម្មភាព និងថវិកាសម្រាប់អនុវត្តឆ្នាំ២០២០ និងចូលរួមពិភាក្សា ជាមួយការិយាល័យគ្រប់គ្រងគម្រោង និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ […]